Entertainment Page

រឿងកំប្លែង

១-ក្មេងពួកែខាងភ្លេចភ្លាំង
កាលពីដើមមាននិទានតៗគ្នាថា មានក្មេងម្នាក់ពូកែភ្លេច ពេលមួយម្តាយប្រើឲ្យទៅទិញគ្រឿងមក​ធ្វើ​​ម្ហូប ។ ម្តាយដឹងថាកូនពូកែភ្លេច ក៏ហុចលុយក្រដាស់១រៀល ពីរសន្លឹក ដោយដៃស្ដាំកាន់មួយ​សន្លឹក និងដៃឆ្វេងកាន់មួយសន្លឹក ហើយប្រាប់ថាខាងឆ្វេងទិញប៊ីចេង ខាងស្តាំទិញម្រេច រួចត្រូវ​ទន្ទិញតាមការដើរបង់បោយដៃ គឺប៊ីចេង ម្រេច ប៊ីចេងម្រេច ។ ពេលចេញពីផ្ទះទន្ទិញបានបន្តិចក៏​ជំពុបជើង ហើយភ្ញាក់ថាកណ្ដុមឆែប ចាប់ពីពេលនោះមកក៏ចាប់ផ្តើមទន្ទិញ កណ្ដុមឆែបៗរហូត ។​ ពេលទៅដល់តូបអ្នកលក់ អ្នកលក់សួរថារកទិញអី គាត់ឆ្លើយថាទិញកណ្ដុមឆែប ។ អ្នកលក់ក៏ដេញ​ឲ្យត្រលប់មកសួរម្តាយវិញ ក្រោយសួរម្តាយរួចកេ្មងនោះក៏នឹកឃើញ ហើយទន្ទិញដូចដើមវិញ គឺ​ប៊ីចេងម្រេចៗ ។ ពេលទៅដល់តូបអ្នកលក់ អ្នកលក់សួរ តែក្មេងប្រុសអាចឆ្លើយបាន តែភ្លេចថាមិន​ដឹងខាងណាទិញប៊ីចេង ខាងណាទិញម្រេច ។​ ហើយក៏រត់មកសួរម្តាយម្តងទៀត ម្តាយប្រាប់ថាទិញ​ខាងណាក៏បានដែរ ព្រោះ១រៀលដូចគ្នាំ ។





រូបភាពដែកគួរឲ្យចាប់អារម្មណ៍













Mountain bike fail


The wooden spoon prank



Candid camera




Idiot Just Barely Misses Ocean



Hot Dance




The Ghost







សាកល្បងគិតមើល

១-តើបាត់ ១ដុល្លារទៅណា?
មានបុរស៣នាក់ចុះបេសកកម្មតាមខេត្ត ។ ពេលទៅដល់ខេត្តពួកគាត់ក៏រកសណ្ឋាគារមួយស្នាក់​នៅ ។ តម្លៃសណ្ឋាគារស្នាក់នៅ១យប់៣០ដុល្លារ សម្រាប់មនុស្ស៣នាក់ (បន្ទប់តែមួយ) ។ លុះពេលព្រឹកឡើង បុរសទាំងបីនាក់ក៏បានប្រមូលលុយម្នាក់ ១០ដុល្លារ សរុបទាំងបីនាក់បាន ៣០ដុល្លារ ពេលចុះមកក៏យកលុយ ៣០ដុល្លារនេះទៅឲ្យអ្នកគិតលុយ ។ អ្នកគិតលុយបានប្រាប់ថា គាត់បញ្ចុះតម្លៃឲ្យ ៥ដុល្លារ ដូចច្នេះគាត់យកតៃ ២៥ដុល្លារទេ ហើយគាត់ក៏អាប់ ៥ដុល្លារមកវិញ ដោយមានក្រដាស ១ដុល្លារចំនួន ៥សន្លឹក ។ ពេលបានទទួលលុយបុរសទាំងបីនាក់ក៏ចែកគ្នាវិញ ម្នាក់មួយដុល្លារ បីនាក់អស់បីដុល្លារ នៅសល់ ២ដុល្លារ ក៏ហុចឲ្យសន្តិសុខនៅជិតនោះ ។
ប្រសិនបើគិតឡើងវិញ បុរសទាំងបីនាក់ត្រូវចំណាយលុយអស់តែ ៩ដុល្លារទេក្នុងម្នាក់ ព្រោះពីព្រឹកបានប្រមូលម្នាក់ ១០ដុល្លារតែបានទទួលម្នាក់ ១ដុល្លារវិញ ។ បើសរុបទៅ​ទាំងបីនាក់គឺ ២៧ដុល្លារ (៩ x ៣ = ២៧ ) បូកនឹងឲ្យសន្តិសុខ ២ដុល្លារទៀត (២៧ x ២ = ២៩ ) ឃើញតែ ២៩ដុល្លារ បាត់ ១ដុល្លារទៅណា ព្រោះកាលពីព្រឹកលុយសរុបគឺ ៣០ដុល្លារ ។


២-បកស្រាយថា មាន់១=ម៉ូតូ១ 
យើងអាចបកស្រាយតាមបែបសម័យវិទ្យាសាស្ត្របានគឺតាមគណិតវិទ្យាៈ
ដើម្បីអាចបកស្រាយថា មាន់=ម៉ូតូ បានយើងត្រូវកំណត់សម្មតិកម្មដូចខាងក្រោម
លួច + មាន់ = ចោរ (១)
លួច + ម៉ូតូ = ចោរ (២)
តាម (១) និង (២) យើងបាន
លួច + មាន់ = លួច + ម៉ូតូ (ព្រោះ ១ និង ២ មាន ចោរ ស្មើគ្នា)
យើងអាចសម្រួល លួច ចោលបាន
នាំឲ្យនៅសល់ មាន់ =​ ម៉ូតូ


៣-បកស្រាយថា ជីវិតគឺមានទុក្ខព្រួយពាក់កណ្តាល និងមានការសប្បាយពាក់កណ្ដាល
យើងអាចបកស្រាយតាមបែបសម័យវិទ្យាសាស្ត្របានគឺតាមគណិតវិទ្យាៈ
ដើម្បីអាចបកស្រាយថា ជីវិតមានលាយឡំដោយទុក្ខព្រួយពាក់កណ្តាលម្នាក់បាន យើងត្រូវ​កំណត់​សម្មតិកម្មដូចខាងក្រោមៈ
ជីវិត + ការស្រឡាញ់ = សប្បាយ (១)
ជីវិត - ការស្រឡាញ់ = ទុក្ខព្រួយ (២)
យើងបូក (១) និង (២) ចូលគ្នាយើងបាន
២ជីវិត + ការស្រឡាញ់ - ការស្រឡាញ់ = សប្បាយ + ទុក្ខព្រួយ
យើងអាចសម្រួល ការស្រឡាញ់ ចោលបាន
២ជីវិត = សប្បាយ + ទុក្ខព្រួយ
នាំឲ្យ ជីវិត = សប្បាយ + ទុក្ខព្រួយ ចែកនឹង ២ (យើងបញ្ជូន ២ ឆ្លងសញ្ញា =)
នាំឲ្យ ជីវិត = សប្បាយ ចែកនឹង២ + ទុក្ខព្រួយ ចែកនឹង២
ឬអាចនិយាយបានថា ជីវិត = ពាក់កណ្ដាលសប្បាយ + ពាក់កណ្ដាលទុក្ខព្រួយ




No comments:

Post a Comment