Monday, July 30, 2012

ពុម្ពអក្សរខ្មែរយូនីកូដអាចប្រើប្រាស់បាននៅលើ Corel Draw ហើយ

សម្រាប់អ្នកចូលចិត្តប្រើកម្មវិធីឌីហ្សាញប្រភេទវិចទ័រ Corel Draw ឥឡូវមិនចាំបាច់បារម្ភទៀតទេ ព្រោះយើងអាចប្រើប្រាស់បានជាមួយពុម្ពអក្សរខ្មែរយូនីកូដ គ្រប់ប្រភេទ សម្រាប់ Corel Draw X6

Corel Draw X6 screen

សម្រាប់ File ចាស់ដែលបាន Save នៅ Version ទាបជាងនេះ ត្រូវចុចលើ Update Text ទើបប្រើបាន។

Friday, July 27, 2012

Kiwi6.com is the best online storage


Kiwi6 is the easiest way to upload and share your files online - with no download timers or popups.
Hotlink and stream files to other websites for free!

Kiwi6 is the simplest way to host and share files

Having trouble moving large files over the internet or just need to get your important files from any computer, anytime, anywhere? Kiwi6 has the solution.
Digital media has changed; images, mp3s, and large documents require more storage space. Kiwi6 allows you to store all your files online for easy access and share them with anyone without clogging inboxes or bogging down your website.
Want to give it a try but not ready to sign up for a free account? No problem -- registration is optional. When you're ready to start hosting online files, all we need is an email address and a password, that's it!
Kiwi6.com is owned by Red Motion, Inc., a Massachusetts company.




Thursday, July 26, 2012

គួរយល់ដឹងអំពីកុមារ​ល្មាក

នៅពេល​ដែល​កុមារ​រាកឬ​ល្មាក លាមក​មានដុំ​គ្រាប់តូចៗ​ជាច្រើន​នោះ ម្ដាយ​គ្រប់រូប​តែង​សម្គាល់​ថាកូន​របស់​ខ្លួននឹង​ចេះ​ធ្វើអ្វី​មួយ ដូចជា​ចេះ​សើច ចេះ​អង្គុយ ចេះ​ឈរ​ជាដើម។ នេះ​ជាការ​ចេះចាំ​ដឹងតៗ​គ្នា​រៀងមក ដោយ​សម្គាល់​ទៅលើ​អាការ​របស់​កុមារ ទូទៅ​ហេតុនេះហើយ​ទើបចាស់ៗ​ជំនាន់​ដើម​សន្មត​ទទួល​យក​ទម្លាប់​នេះ ដោយ​ពុំបាន​ស្រាវជ្រាវ​រក​មូលហេតុពិត​ប្រាកដ​ច្បាស់លាស់​នោះទេ។


រូបភាពទស្សនាវដ្ដីសុខភាពយើង

ហេតុនេះ​ហើយ​ទើប​ទស្សនាវដ្ដី សុខភាព​យើង ព្យាយាម​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នក​ឯកទេសជម្ងឺ​កុមារ​នៅពេទ្យ​កុមារជាតិ ដើម្បី​បកស្រាយ​រឿងនេះ។
ល្មាក​ជា​ជម្ងឺ ឬអ្វី?
ល្មាក គឺជា​ពាក្យ​កម្លាយ​មកពី​ពាក្យរាក។ នៅក្នុង​វិទ្យាសាស្ដ្រ​វេជ្ជសាស្ដ្រ ល្មាក​នេះពុំ​ត្រូវបាន​ធ្វើការ​អត្ថាធិប្បាយ​នោះទេ ប៉ុន្ដែ​តាមការ​កត់​សម្គាល់​ល្មាក​មិនមែន​ជាជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​នោះទេ វាជាអាការ​រាករូស​ធម្មតា​របស់​កុមារ ដែល​ឋិតក្នុង​វ័យ​កំពុង​បៅដោះ។ មានន័យ​ថា កុមារ​ដែល​នៅបៅដោះ​របស់​ម្ដាយ តែង​រាករូស​ជា​ធម្មតា។ កុមារ​ល្មាក​មានលាមក​ទន់​ជ្រាយ ឬរាវ​ដូចទឹក ដែល​ជុះតែត្រឹម​៤ដង​ក្នុងមួយ​ថ្ងៃ​ប៉ុណ្ណោះ​យ៉ាង​ច្រើន។ ផ្ទុយ​ទៅវិញ​ប្រសិន​បើកុមារ​ជុះ​ញឹកញាប់ ហើយ​មាន​លាមក​រាវ និង​ជ្រាយ​ដូចនេះ គឺ​កុមារ កំពុង​មានជម្ងឺ​រាក​ហើយ។
មូលហេតុ​បណ្ដាល​ឱ្យកុមារ​ល្មាក ឬរាក
កត្ដា​ចម្បង​ដែល​បណ្ដាល​ឱ្យកុមារ​ល្មាក ឬរាក​នោះគឺ​កត្ដា​ចំណី​អាហារ។ ការឱ្យ​កុមារ​ដែលមាន​អាយុ​ក្រោម​៦ខែ​បៅ​ទឹកដោះ គោអាច​ធ្វើឱ្យ​រាកបាន​យ៉ាងងាយ។ ចំពោះ​កុមារ​ដែល​មានអាយុ​លើសពី​នេះ ឪពុកម្ដាយ​ត្រូវតែ​យកចិត្ដ​ទុកដាក់​ចំពោះ​បញ្ហា​អនាម័យ ទាំង​អនាម័យ​ចំណី​អាហារ និង​អនាម័យ​ខ្លួនប្រាណ។ ព្រោះ​កាលណា​បើកុមារ​បរិភោគ​ចំណី​អាហារ​ពុំមាន​អនាម័យ​ល្អ អាចធ្វើ​ឱ្យ​កុមារ មានជម្ងឺ​រាករូស ដែល​លើសពី​អ្វី​ហៅថា​ល្មាក​ជាអាការ​ធម្មតារបស់​កុមារ។



រូបភាពទស្សនាវដ្ដីសុខភាពយើង

ល្មាក​មាន​ផលវិបាក​អ្វីខ្លះ?
ចាស់ៗ​ខ្មែរយើង​តែងប្រើ​ពាក្យថា ល្មាក​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម​៦ខែ។ តែតាម​ពិត​ជាក់ស្ដែង​ល្មាក ឬរាក​នេះកើត​ឡើង​ចំពោះ​កុមារ​ទូទៅ​មិនរើស​អាយុ​នោះទេ។ ល្មាក​មិន​បណ្ដាល​ឱ្យកុមារ​មាន​គ្រោះថ្នាក់​នោះទេ ព្រោះ​កុមារ​អាចនៅ​បៅដោះ​បាន ប៉ុន្ដែ​អាការ​ល្មាក​អាចវិវត្ដ​ទៅរក​ជម្ងឺខ្វះ​ជាតិទឹក​ដែល​បណ្ដាល​មកពី​ ជម្ងឺរាក​ធ្ងន់ធ្ងរ។ នៅពេល​ដែល​កុមារ​មាន​ជម្ងឺ​រាក​រ៉ាំរ៉ៃ​បែបនេះ កុមារ​ត្រូវការ​ការយក​ចិត្ដទុក​ដាក់ពី​សំណាក់​អាណា​ព្យាបាល​ជា​ចាំបាច់។ អ្នកមើល​ថែកុមារ​ត្រូវ​ផ្ដល់​​ជាតិទឹក និង​អាហារ​គ្រប់គ្រាន់ ដល់​កុមារ ដើម្បី​ចៀស​វាង​កុមារ​កើត​ជម្ងឺកង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឱ្យ​កុមារ​បាត់បង់​ជីវិត។ កុមារ​ដែលកើត​ជម្ងឺកង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ​ហើយ គឺ​ពិបាក​ក្នុងការ​ព្យាបាល​ណាស់។ ដូចនេះ​ម្ដាយ​គ្រប់រូប​ត្រូវតែយក​ចិត្ដទុក​ដាក់​ចំពោះ​បញ្ហា​នេះ។ មាន​ន័យថា ប្រសិន​បើកុមារ​រាករូស​លើសពី​៤ដង​ក្នុងមួយ​ថ្ងៃ នោះ​កុមារ​កំពុង​ប្រឈម​មុខនឹង​ជម្ងឺរាក ដែលយូរ​ទៅនឹង​ក្លាយជា​ជម្ងឺកង្វះ អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ​។ មានម្ដាយ​ខ្លះ​យល់ថា ការដែល​កុមារ​ល្មាក​នោះកូន​នឹងចេះ​អ្វីមួយ​ប្រាកដ​ណាស់ ដូចជា​ចេះឈរ ចេះ​អង្គុយ ចេះដើរ​ជាដើម។ ប៉ុន្ដែ​វាជាការ​យល់ច្រឡំ​ទាំង​ស្រុង ព្រោះ​កាលដែល​កុមារ​ល្មាក​ចេះដើរ ឈរ ឬ​អង្គុយ​នោះ វាជាការ​គួបផ្សំ​រវាង​ដំណើរ វិវត្ដ​របស់​កុមារតែ​ប៉ុណ្ណោះ។ ការ​យល់​ច្រឡំ​បែបនេះ​ហើយ ដែលធ្វើ​ឱ្យម្ដាយ​អាចមាន​ការ​ធ្វេស​ប្រហែស​បណ្ដាលឱ្យ​កុមារ​វិវត្ដទៅរក ជម្ងឺ​រាក​ធ្ងន់ធ្ងរ។
ប្រការ​គួរធ្វើ​នៅពេល​កុមារ​ល្មាក
លាមក​របស់​កូនតូច​មានពណ៌​លឿង មាន​សណ្ឋាន​ប្រែប្រួល​ទៅតាម​សុខភាព​របស់​កុមារ​នីមួយៗ។ ហេតុនេះ​ម្ដាយ​ត្រូវធ្វើ ការ​តាមដាន​ថាតើ​កូន​របស់ខ្លួន​ជុះ​ញឹកញាប់​ដែរឬទេ ដើម្បី​ឱ្យដឹង​ថាតើ​កូននោះ​ល្មាក​ធម្មតា ឬកើត​ជម្ងឺ​រាករូស។ បើទោះ​បីជា​ល្មាក មិនមែន​ជាអាការ​ជម្ងឺ​ធ្ងន់ធ្ងរ​ក៏ដោយ ក៏ម្ដាយ​គ្រប់រូប​ត្រូវយក​ចិត្ដទុក​ដាក់ ព្រោះ​កុមារ​កំពុង​ប្រឈម​មុខនឹង​ជម្ងឺរាក និង​ខ្វះជាតិ​ទឹក។ ឪពុកម្ដាយ​ត្រូវ​អនុវត្ដនូវ​ប្រការ​មួយចំនួន​ដូចខាង​ក្រោម នៅពេល​ដែលកូន​របស់លោកអ្នក​ល្មាក ឬ​រាករូស។

1 . ផ្ដល់​ជាតិទឹក​គ្រប់គ្រាន់​ដល់​កុមារ ប្រសិន​បើកូន​មាន​អាយុ​ក្រោម៦​ខែ ម្ដាយ​ត្រូវ​បំបៅ​កូន​ឱ្យបាន​ញឹកញាប់​ជាង​ធម្មតា ឱ្យកុមារ​ផឹកទឹក​អូរ៉ាលីត​កន្លះពែង តែ​ក្រោយពេល​កុមារ​ជុះម្ដងៗ ឬ​កន្លះ​លីត្រ​ក្នុងមួយ​ថ្ងៃ។

2 . ផ្ដល់​ចំណី​អាហារ​គ្រប់គ្រាន់ ស្អាត មាន​អនាម័យ​ដល់កុមារ​សមស្រប​តាម​អាយុ មានន័យ​ថាអាយុ​ក្រោម​៦ខែ​ត្រូវឱ្យ​កុមារ​បរិភោគ​ទឹកអូរ៉ាលីត​បន្ថែម​ក្រៅពី​ ទឹកដោះ​ម្ដាយ​នៅពេល​កុមារ​ល្មាក ឬរាក។ ប្រសិនបើ​កុមារ​មាន​អាយុ​លើសពី​៦ខែ គេអាច​ឱ្យកុមារ​ទទួល​ជាតិទឹក​លើសពីការ​បំបៅ​ដោះ ឬ​ទឹកអូរ៉ាលីត ដោយ​បន្ថែមឱ្យ​កុមារ​ដូចជា​ទឹកបបរ ទឹក​សម្ល​ជាដើម។ ទឹកដូង​ក៏អាច​ឱ្យកុមារ​បរិភោគ​បានដែរ ប៉ុន្ដែ​កុំឱ្យ​ច្រើនពេក ឬ​ចៀសវាង​ក៏បាន។

3 . ត្រូវយក​កូនទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ នៅពេល​ដែលកូន​ធ្លាក់ឈឺ​ធ្ងន់​លែង​បៅ ក្អួត ចង្អោរ លាមក​មាន​ឈាម ឬឡើង​កម្ដៅ ម្ដាយ​ឪពុក​ត្រូវ​រួសរាន់យក​កុមារ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល។

ដំបូន្មាន​អ្នក​ប្រឹក្សា
លោកអ្នក​ដែលជា​ឪពុកម្ដាយ​មិនត្រូវ​ព្រួយ​បារម្ភ​ពេកនោះ​ទេ នៅពេល​ដែលកូន​តូច​របស់​លោកអ្នក​ល្មាក ឬមាន​លាមក​ទន់ ជ្រាយ​ប្លែកខុស​ធម្មតា​នោះ។ លោកអ្នក​គ្រាន់តែ​ឱ្យកុមារ​បរិភោគ​ជាតិទឹក​ឱ្យបាន​គ្រប់គ្រាន់​សមស្រប​ តាមអាយុ​ដូច​រៀបរាប់​ខាងលើ។ ហើយ​ម្យ៉ាងទៀត​ម្ដាយ​ត្រូវ​បរិភោគ​ចំណី​អាហារ​ឱ្យបាន​ត្រឹមត្រូវ និងស្អាត​មាន​អនាម័យ ដោយមាន​ជាតិបន្លែ ឬសាច់​បានច្រើន​នោះ បាន​ហើយ។ លើសពី​នេះទៅ​ទៀត​ម្ដាយ​ឪពុក​ត្រូវ​តាមដាន​មើល​លាមក​របស់​កូនតូច ប្រសិន​បើកុមារ​ល្មាក​មាន​លាមក​រាវ ជ្រាយ​ខុសធម្មតា ជុះ​ញឹកញាប់ នោះ​កុមារ​កំពុង​ប្រឈម​នឹងការ​ខ្វះ​ជាតិទឹក ដែល​បណ្ដាលឱ្យ​កុមារ​វិវត្ដ​ទៅរក​ជម្ងឺ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩


គួរយល់ដឹងអំពីវិធី​បញ្ច្រក​ថ្នាំ​ទារក

លោកអ្នក​ជាឪពុក​ម្ដាយ​តែងមាន​ការ​ ព្រួយបារម្ភ​ខ្លាច​ទារក​ឈ្លក់​ឬស្ទះ​ដង្ហើម​នៅពេល​ទារក​បញ្ចេញ​សម្លេង​យំ ខណៈ​ពេល បំបៅ​ដោះឬ​បញ្ច្រក​ថ្នាំ។ ការ​បញ្ច្រក​ថ្នាំ​ទារក​គឺជា​រឿង​មួយ​ដែល​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះបើ​មានការ​ថ្លោះធ្លោយ​នឹងអាច​បណ្ដាល​ឱ្យទារក​ស្ទះដង្ហើម​បាន។ ដូចនេះ​សូម​លោកអ្នក​ពិសេស​អាណា​ព្យាបាល​ទាំងឡាយ​គប្បី​ស្វែងយល់​ពីវិធី​ បញ្ច្រក​ថ្នាំ​ទារក​ឱ្យ បាន​ត្រឹមត្រូវ។


រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ហុង សុខឃាង អ្នក​ឯកទេស​ផ្នែក​បេះដូង​កុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ នឹង​បកស្រាយ​ពីវិធី​បញ្ច្រក​ថ្នាំ​ទារក តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។
ទារក​នៅមាន​ដង្ហើម​ខ្លី
លោកអ្នក​បានដឹង​ហើយថា​ដង្ហើម​ទារក​នៅខ្លី ដូចនេះ​មិនអាច​ទ្រាំទ្រ​នឹង​បរិយាកាស​ហប់គ្មាន​ខ្យល់​ដកដង្ហើម​បានយូរ​នោះទេ ពិសេស​នៅពេល​ដែលឈ្លក់​ឬស្ទះ​របស់​អ្វីមួយ​តាមផ្លូវ​ដង្ហើម។ ដូចនេះ​ប្រការ​ដែលល្អ​បំផុត​ចៀសវាង​កុំឱ្យ​ទារក​ជួបបញ្ហា​ផ្លូវដង្ហើម​ ឱ្យសោះ។ ដើម្បី​បង្ការ​បញ្ហា​ទារក​ស្ទះ ឬ​ឈ្លក់​អ្វីមួយ លោកអ្នក​គប្បី​ជួប​ជាមួយ​គ្រូពេទ្យ​ដែលមាន​ឯកទេស​ខាងទារក​ដើម្បី​រកវិធី​ជួយ ​ពេលដែល​ទារក​ជួប​បញ្ហា​ដង្ហើម។
វិធី​បញ្ច្រក​ថ្នាំ​ទារក
វិធី​បញ្ច្រក​ថ្នាំទារក​ដែលមិន​ត្រឹមត្រូវ​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់ មាន​ឈ្លក់ ស្ទះដង្ហើម​ជាដើម។ មុននឹង​បញ្ច្រក​ថ្នាំ​ទារក ត្រូវ​រកស៊ឺ​រ៉ាងថ្នាំ​តូចមួយ ឬកូន​ស្លាបព្រា ហើយ​កំណត់​កម្រិត​ជាតិថ្នាំ​ទៅតាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ បន្ទាប់មក​លោកអ្នក​យកចុង​ស៊ឺរ៉ាង ដាក់​បាញ់ផ្ទប់​ទៅនឹង​កៀនថ្ពាល់​ទារក ដោយ​បាញ់​ទម្លាក់​ជាតិថ្នាំ​ដាក់ក្នុង​កៀនថ្ពាល់់​ឱ្យទារក​លេប​បន្ដិច​ម្ដងៗ ចៀសវាង​បាញ់​ចំកណ្ដាល​មាត់ ព្រោះ​នៅពេល​ដែល​ទារក​យំរួច​ប្រឹង​ដកដង្ហើម​ចូលថ្នាំ​អាចហូរ​ចូល ធ្វើឱ្យ​ឈ្លក់ឬ​ស្ទះខ្យល់​បង្ក​គ្រោះថ្នាក់​ដល់​ទារក។ បើសិន​ជាកូន​ស្លាបព្រា​វិញក៏​ត្រូវដាក់​ចុង​ស្លាបព្រា​ទៅនឹង​កៀន​ថ្ពាល់ ហើយ​ឱ្យទារក​លេបថ្នាំ​បន្ដិចម្ដងៗ​ដូចគ្នា។ មួយ​វិញទៀត​វិធី​ដែលល្អ​គឺត្រូវ​បញ្ច្រកថ្នាំ​នៅពេល​ដែល​ទារក​បញ្ចេញ​សម្លេង ​យំ ចៀសវាង​ដាក់ថ្នាំ​នៅពេល​ដែល​ទារក​ដកដង្ហើម​ចូល។
ដំបូន្មាន​អ្នក​ជំនាញ
ការ​ថែទាំ​សុខភាព​រាងកាយ​ទារក​គឺជា​រឿងមួយ​ដែល​លោកអ្នក​គប្បី​យកចិត្ដ​ ទុកដាក់​ជាទី​បំផុត ព្រោះ​សរីរាង្គ និង​ប្រព័ន្ធ ការពារ​រាងកាយ​របស់​ទារក​មាន​សភាព​ទន់ខ្សោយ។ សូម​ឪពុកម្ដាយ​ទាំងអស់​ធ្វើ​យ៉ាងណា​មើល​ថែសុខភាព​កូនឱ្យ​បានល្អ ព្រោះ​មានជម្ងឺ​ច្រើន​ប្រភេទ​ណាស់ ដែល​ងាយមាន​ចំពោះ​កុមារ​ហើយ​បង្កឱ្យ​មាន​គ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩



គួរយល់ដឹងអំពីជំងឺពុកឆ្អឹង

សព្វ​ថ្ងៃ​នេះ​ជម្ងឺ​ពុកឆ្អឹង​កំពុង​ កើតមាន​យ៉ាងច្រើន ពិសេស​ទៅលើ​រាងកាយ​ស្ដ្រីមាន​វ័យចំណាស់ ចាប់​ពី​អាយុ​៤៥​ឆ្នាំដល់ ៥៥ឆ្នាំ ក្រោយ​ពេល​ដែល​ស្ដ្រី​ទាំងនោះ​អស់រដូវ។ ជម្ងឺ​ពុកឆ្អឹង​កើត​ឡើង​ដោយ​សារតែ​ថមថយ​ជាតិ​កំបោរ និង​សារជាតិ​រឹងដែល​ជាអ្នក ទ្រទ្រង់​រាងកាយ ជា​ហេតុ​ធ្វើឱ្យ​ឆ្អឹងចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស។ ជម្ងឺនេះ​កើតមាន​ចំពោះ​ស្ដ្រីគ្រប់​រូប នៅពេល​ដែល​អស់​រដូវ។




លោកវេជ្ជបណ្ឌិត ញ៉ែម ចន្ទថុល អ្នកឯក​ទេស​ជម្ងឺ​ទូទៅ​មក​ពី​ប្រទេស​បារាំង ប្រចាំ​នៅគ្លីនិក ទេព ផន ជម្រាប​ជូន​លោក អ្នក​តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។
 ជម្ងឺ​ពុកឆ្អឹង​ជាអ្វី?
ពុកឆ្អឹង​ជាជម្ងឺ​ម្យ៉ាង​ដែល​បណ្ដាល​មកពី​ធាតុផ្សំ​ជាច្រើន​មុខ​មានការ​ ថយចុះ ដូចជា​ជាតិ​កំបោរ និង​សារធាតុរឹ​ង​នៅក្នុង សារពាង្គ​កាយ ជាពិសេស​ស្ដ្រី​នៅពេល​អស់រដូវ។ ព្រោះ​ជាតិខ្លាញ់​ត្រូវបាន​កាត់​បន្ថយ ហើយ​ជាតិ​កំបោរ​ក៏ថយ​ចុះជា​លំដាប់ ទើប​ឈាន ទៅដល់​កើត​ជម្ងឺ​ពុក​ឆ្អឹង​នេះ​តែម្ដង។
មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ពុកឆ្អឹង
ជម្ងឺនេះ​កើត​មាន​មកពី​ហេតុផល​ធម្មជាតិ​ជាច្រើន​គួបផ្សំ​ដូចជា ៖





  • ស្ដ្រី​ភាគច្រើន​ពេល​អស់​រដូវគឺ​ឆ្អឹង​ចាប់ផ្ដើម​ថយ​នូវគុណភាព ព្រោះ​ទាក់ទង​ទៅនឹង​អ័រ​ម៉ូន​ក្នុង​រាងកាយ​ស្ដ្រី​តែម្ដង។
  • ចំពោះ​បុរសវិញ ជម្ងឺ​ពុក​ឆ្អឹង​មិនសូវ​កើត​មាន​នោះទេ ទោះ​វ័យ​ចាស់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្ដែ​ក៏មាន​ការ​ថមថយ​នូវ​គុណ​ភាព ឆ្អឹង​ខ្លះដែរ។
  • ជម្ងឺ​ពុកឆ្អឹង​អាច​កើត​ចេញមកពី​អ្នក​ជម្ងឺ​របេង​ឆ្អឹង ព្រោះ​ជម្ងឺ​នេះ​ធ្វើឱ្យ​ឆ្អឹង​ពុក​តែ​ម្ដង​គឺមិន​បាន​បណ្ដាល​មកពី​ការខ្វះ នូវ​ជាតិ​កំបោរ​នោះទេ គឺ​មេរោគ​របេង​ស៊ីឆ្អឹង​ដែល​គេហៅ​ថា របេង​ក្រៅសួត។ របេង​ឆ្អឹង​នេះ​ក៏ធ្វើឱ្យឆ្អឹង​អ្នក​ជម្ងឺមាន​ការវិវឌ្ឍន៍ ឆាប់​ពុកមុន​កំណត់ ជា​ពិសេស​ឆ្អឹងកង​ខ្នង។

  • រោគ​សញ្ញា​ជម្ងឺពុក​ឆ្អឹង
    រោគ​សញ្ញាជម្ងឺ​នេះគឺ​ផ្ដើមចេញ​ពីការ​ឈឺសន្លាក់​ដៃជើង និង​ដឹង​តាមរយៈ​ការពិនិត្យ​ឈាម​រកមើល​ជាតិកំ​បោរ​ក្នុង​ខ្លួន។ ស្ដ្រី​អស់រដូវ​មាន​ជម្ងឺពុក​ឆ្អឹង មិន​បញ្ចេញ​នូវរោគ​សញ្ញាខាង​ក្រៅ​ដូច​ជម្ងឺ​ដទៃទៀត​ឡើយ ទាល់​តែ​ពិនិត្យ​ទើប​ឃើញ​តែម្ដង។ ម្យ៉ាង​ទៀត​ដើម្បី​ឱ្យដឹង​កាន់​តែច្បាស់ គេអាច​ថ្លឹងឆ្អឹង​ហើយ​ពិនិត្យ​អំពី​គុណភាព​ឆ្អឹងថា តើ​ជម្ងឺពុក​ឆ្អឹង​នេះ​ចូលដល់​ដំណាក់​កាលណា ឬ​ក៏ពិនិត្យ​ឈាម​រក​សារជាតិ​កំបោរ ពេល​នោះ​គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​ទៅតាម​កម្រិត​ជម្ងឺ ដើម្បី​ទ្រទ្រង់​ឆ្អឹងឱ្យ​មាន​ភាព​រឹងមាំ​ជាង​មុន។ លក្ខណៈ​បែប​នេះក៏​មិនមែន​ទូទៅ​នោះ​ទេ ព្រោះ​ស្ដ្រី​មួយចំនួន​នៅមាន​ជាតិ​កំបោរ​ច្រើន ក៏​គុណភាព​ឆ្អឹង​នៅរឹង​មាំ​ទៅតាម​នោះ​ដែរ។
    វិធី​ព្យាបាល​ជម្ងឺ​ពុកឆ្អឹង
    ព្យាបាល​ជម្ងឺ​ពុកឆ្អឹង​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ អ្នក​ជម្ងឺទាំង​អស់​គួរ​ទទួលទាន​ទឹកដោះ​គោ​ដែលមាន​សារជាតិ​កាល់ស្យូម និង​ថ្នាំ ដែល​មាន​ជាតិ​កំបោរ​ឱ្យបាន​ទៀងទាត់។ គប្បី​ឧស្សាហ៍​មក​ពិគ្រោះ​ជាមួយ​នឹងគ្រូពេទ្យ​ឱ្យបាន​ទៀង​ទាត់។ ប៉ុន្ដែ​ការ​ព្យាបាល​នេះ​មិនអាច ជា​សះស្បើយ​មួយ​រយភាគរយ​នោះទេ តែ​អាច​បាន​ខ្លះដែរ ចំពោះ​អ្នក​ជម្ងឺ​ដែល​ជួប​គ្រោះថ្នាក់​ផ្សេងៗ ដូច​ជា​រអិល​ដួល ឬ​ប៉ះទង្គិច ផ្សេងៗ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ឆ្អឹង។
    វិធី​ការពារ​ជម្ងឺពុក​ឆ្អឹង
    លោក​អ្នកដែល​មាន​វ័យចំណាស់ ជា​ពិសេស​ស្ដ្រី​ដែល​អស់​រដូវ​ត្រូវ​ឧស្សាហ៍​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ឱ្យ​បាន​ញឹក​ញាប់ ដើម្បី​ទប់ស្កាត់​ជម្ងឺ​ផ្សេងៗ ជា​ពិសេស​ជម្ងឺ​ពុក​ឆ្អឹង ព្រោះ​ស្ដ្រី​ភាគច្រើន​ស្ទើរ​តែ​៩០ភាគ​រយ​ទៅ​ហើយ​ដែល​មាន​ជម្ងឺ​ពុកឆ្អឹង ព្រោះ​ភាគ ច្រើន​នៃ​ជម្ងឺ​នេះ​កើត​ឡើង​ចំពោះ​តែ​ស្ដ្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​៤៥ទៅ​ ៥៥ឆ្នាំ មិន​អាច​ចៀសផុត​បាន​ឡើយ។
    ផល​ប៉ះពាល់​នៃជម្ងឺ​ពុកឆ្អឹង
    អ្នក​ជម្ងឺពុកឆ្អឹង​ងាយ​នឹង​រងគ្រោះថ្នាក់​ផ្សេងៗ​ជាយ​ថាហេតុ ដូច​ជាដួល ឬ​មានគ្រោះថ្នាក់​ចរាចរណ៍អាច​បណ្ដាល​ឱ្យឆ្អឹង​នោះ ឆាប់​បាក់​បាន​យ៉ាង​ងាយ។ តួយ៉ាង​ដូចជា​ស្ដ្រីវ័យ​ចំណាស់មួយ​ចំនួន គ្រាន់​តែដើរ​រអិលដួល​បន្ដិច​បន្ដួច​ក៏អាច​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ប្រឈម​មុខ​ទៅ​នឹង​ការបាក់​ឆ្អឹងយ៉ាង​ឆាប់រហ័ស ភាព​រឹងមាំ​នៃឆ្អឹង​ចុះខ្សោយ ហើយ​មិនអាច​ធ្វើការទប់​ស្កាត់ដោយ​វិធីសាស្ដ្រ ណា​មួយនោះ​ទេ។
    ដំបូន្មាន​អ្នកជំនាញ
    ដើម្បី​រក្សានូវ​សុខភាព​របស់អ្នក​ជម្ងឺពុកឆ្អឹង គួរ​ចៀសវាង​រអិល ដួល ឬ​គ្រោះថ្នាក់​ផ្សេងៗ ព្រោះ​អាចងាយ​រងគ្រោះបាក់​ឆ្អឹង យ៉ាង​ឆាប់រហ័ស។ ហើយ​ការព្យាបាល​មិនងា​យស្រួលដូច​ឆ្អឹងមនុស្ស​ដែល​មាន​អាយុ​ស្ថិតក្រោម​ ៣០ឆ្នាំនោះ​ទេ ព្រោះ​ឆ្អឹង​ដែល​បាន​បាក់ ទៅ​ហើយ​ពិបាក​តភ្ជាប់​មកវិញ ព្រោះ​តែឆ្អឹង​លោកអ្នក​ពុក​ទៅ​ហើយ។ លោក​អ្នក​គួរតែ​ទទួលទាន​ទឹក​ដោះគោ​ដែលមាន​កាល់ស្យូម និង​ទទួលទាន​ថ្នាំ​ដែល​មាន​សារជាតិ​កំបោរឱ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា។
    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០


    គួរយល់ដឹងអំពីជំងឺរាកមួល

    រាកមួល​គឺជា​ជម្ងឺម្យ៉ាង​ដែល​បណ្ដាល​ មកពី​មេរោគ​ជាច្រើន​យ៉ាង ដែល​ហៅថា“អាមីប”។ ជម្ងឺនេះ​បណ្ដាល​មកពី​លាមក​មានឈាម​ឬមាន​សម្បោរ ហើយ​បន្ទោរបង់​ញឹកញាប់​ពី៤ទៅ​៦ដង ធ្វើឱ្យ​អ្នកជម្ងឺ​មាន​សភាព​ហេវហត់ អស់កម្លាំង​ជាខ្លាំង។



    ដើម្បី​ឱ្យជ្រាប​ច្បាស់​អំពី​ជម្ងឺ​រាកមួល​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យ​ឯកទេស​ជម្ងឺ​ក្រពះ ពោះវៀន ថ្លើម នៃ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា។
    ជម្ងឺ​រាកមួល​ជាអ្វី?
    ជម្ងឺ​រាកមួល​បណ្ដាល​មកពី​មេរោគ​ឈ្មោះ​អាមីប ធ្វើឱ្យ​អ្នកជម្ងឺ​បន្ទោរ​បង់​ញឹកញាប់​ពី៤ដង​ទៅ៦ដង​ក្នុងមួយ​ថ្ងៃ ហើយ លាមក​ពោរពេញ​ទៅដោយ​ឈាម និង​សម្បោរ។
    មូលហេតុ​បង្កជម្ងឺ​រាកមួល
    ជម្ងឺ​រាកមួល​បណ្ដាល​មកពី​ការ​ទទួលទាន​អាហារ​មិនមាន​អនាម័យ ដូចជា​ទឹក ចំណី​អាហារ​មិនស្អាត​ជាដើម។ ចំណី​អាហារ​ខ្វះអនាម័យ​មានវត្ដមាន​អាមីប ហើយ​អាមីប​ជាដើម​ហេតុបង្ក​ឱ្យមាន​ជម្ងឺ​រាកមួល ដោយ​សារតែ​លោកអ្នក​បរិភោគ​ចូលទៅ​នូវ​មេរោគ​នេះ ដោយ​ឆ្លងកាត់​តាម​ពោះវៀន ជាពិសេស​ពោះវៀន​ធំ ហើយក៏​សម្ងំ​នៅទី​នោះ​រយៈពេល​ពី២ទៅ​៣សប្ដាហ៍ ទើប​បង្ហាញនូវ​រោគ សញ្ញា។ ប្រសិនបើ​មេរោគ​នេះមាន​ច្រើន​មិនអាច​សម្ងំបាន​យូរនោះ​ទេ ក៏បង្ហាញ​ជាសញ្ញា​ឱ្យ​លោកអ្នក​ដឹងតែ​ម្ដង។ មិនតែ​ប៉ុណ្ណោះ ខណៈពេល​ដែល​មេរោគនេះ​ជ្រៀត​ចូលដល់​ស្រទាប់​ពោះវៀន​ធំ​កាន់តែ​ច្រើន អាច​រាតត្បាត​ទៅលើ​ស្រទាប់​ពោះវៀន​ខាងក្នុង ដែល មាន​ស្រទាប់​ជាតិ​រំអិល​ហៅថា“មុយគឺ”។ ពេល​មេរោគ​ដដែល​នេះយាយី​ដល់“មុយគឺ” ធ្វើឱ្យ​ពោះវៀន​មានដំបៅ ហើយ​ក៏ដាច់​រំអិល ពោះវៀន​ចេញ នាំឱ្យ​លោកអ្នក​បន្ទោរបង់​លាមក​មាន​សម្បោរ។ មេរោគនេះ​អាចតាម​យាយី ធ្វើឱ្យ​ពោះវៀន​មាន​ដំបៅ​កាន់តែ​ធំ បន្ទោរបង់​មាន​ឈាម។ ក៏ប៉ុន្ដែ​មេរោគ​អាមីប​នេះចែក​ចេញជាពីរ​គឺ​គុណសម្បត្ដិ និង​គុណវិបត្ដិ​ផងដែរ។ ទីមួយ​គុណ​សម្បត្ដិ​របស់វា អាច​ជាភ្នាក់ងារ​ទ្រទ្រង់​ពោះវៀន​លោកអ្នក​ទៅវិញ ព្រោះ​មេរោគ​នេះអាច​ជួយ​ការពារ​សត្វល្អិត​ក្នុង​ក្រពះ​យ៉ាង​អង់អាច។ ទីពីរ​គុណ វិបត្ដិ គឺជា​មេរោគ​ដែល​បំផ្លាញ​ពោះវៀន បង្ក​ឱ្យមាន​ដំបៅ។
    រោគសញ្ញា​ជម្ងឺ​រាកមួល
    មុនដំបូង​អ្នកជម្ងឺ​មាន​អាការ​រាកជា​ញឹកញាប់ មានជាតិ​រំអិល ហើយ​លាយឡំ​នឹងឈាម​ផងដែរ ព្រោះថា​ស្រទាប់​ពោះវៀន​ខាងក្នុង​របេះ​ធ្លាក់មក ដោយ​សារតែ​ចលនា​ញាប់ៗ​នៅពេល​ដែល​មេរោគ​ចូលទៅ​យាយី ហើយការ​បឺតទឹក​របស់​ពោះវៀន​ធំមាន​បញ្ហា លែងធ្វើ​ចលនា​ក៏បណ្ដាល​ឱ្យរាក។ ជម្ងឺនេះ​មិនមាន​អាការ​ក្ដៅខ្លួន​នោះទេ តែអាច​ចុកពោះ ឬ​ហើមពោះ​ម្ដងម្កាល។ ម្យ៉ាង​ទៀត ប្រសិនបើ​មេរោគនេះ​មានក្នុង​ពោះវៀន អាច​រាលដាល​ដល់ថ្លើម នាំឱ្យ​លោកអ្នក​ប្រឈម​មុខនឹង​ជម្ងឺ​បូសថ្លើម​តែម្ដង បន្ទាប់​ពីមាន​ជម្ងឺ​រាកមួល​រយៈមួយ​សប្ដាហ៍​ឬ១០​ថ្ងៃក្រោយ​មក។ ការធ្វើ​រោគវិនិច្ឆ័យ​មួយទៀត គឺអាច​យកលាមក​ទៅពិនិត្យ វិភាគ​ឈាម ឬក៏ថត​សួត​ជាដើម ក៏អាច​បានដឹង​ពីរោគ​សញ្ញា​ផងដែរ។ ម្យ៉ាងទៀត​អាមីប​មិន​ត្រឹមតែ​ចូលទៅ​ក្នុងថ្លើម ឬក៏​សួតនោះ​ទេ វាក៏​អាចចូល​ទៅក្នុង​ខួរក្បាល​ផងដែរ។


    រូបភាពទស្សនាវដ្ដីសុខភាពយើង
    វិធី​ព្យាបាល​ជម្ងឺ​រាកមួល
    ដើម្បី​ព្យាបាល​ជម្ងឺ​រាកមួល លោកអ្នក​អាចទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​យកថ្នាំ​មក​ព្យាបាល។ ប៉ុន្ដែ​ជាទូទៅ ពពួក​មេរោគ​អាមីបនេះ​ធ្វើឱ្យ​រាកមួល ហើយអាច​ប៉ះពាល់​ដល់​ពោះវៀន​បង្កជា​ជម្ងឺ​គ្រុនពោះវៀន​ផងដែរ។ ដូច្នេះ​នៅពេល​ដែល​ប្រើ ប្រាស់​ថ្នាំ គួរតែ​ប្រើថ្នាំ​គ្រុន​ពោះវៀន​ថែមទៀត។ ជាពិសេស​ត្រូវ​លេបថ្នាំ​បំបាត់​អាការ​ចុកពោះ និងប្រើ​ឱសថ​មួយចំនួន​ផ្សេងទៀត​តាម​លោកគ្រូពេទ្យ​ព្យាបាល។ ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេ លោកអ្នក​អាចកើត​ជម្ងឺ​មហារីក​ពោះវៀន​បានយ៉ាងងាយ។
    វិធី​ការពារ​ជម្ងឺ​រាកមួល
    ដើម្បី​ការពារ​ជម្ងឺ​រាកមួល​នេះ បញ្ហា​ចម្បង​លោកអ្នក​ទាំងអស់​ត្រូវតែ​អនាម័យ​ឱ្យបាន​គ្រប់ពេលវេលា ជាពិសេស​ចំពោះ​ការ ទទួលទាន​ផ្សេងៗ​ត្រូវ​ប្រុងប្រយ័ត្ន។ តែ​ប្រសិនបើ​លោកអ្នក​មានជម្ងឺ​រាកភ្លាម គួរគប្បី​មក​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ដើម្បី​ព្យាបាល ជម្ងឺ​រាកនេះ​ឱ្យទាន់ពេល ចៀសវាង​ជម្ងឺ​រាករីក​ដុះដាល​ក្លាយ​ទៅជា​រាកមួល ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​សុខភាព ជាពិសេស​ពោះវៀន និង​ថ្លើម ព្រោះ​ជម្ងឺ​រាកមួល​នេះអាច​ម្រឈម​មុខបង្ក​ឱ្យកើត​មានជម្ងឺ​ផ្សេងៗ​ទៀតបាន ដូចជា​ជម្ងឺ​បូសថ្លើម ជម្ងឺ​ធ្លាយ​ពោះវៀន​ធំ ជម្ងឺ​ទឹកចូល​សួត។ ល។
    ផល​ប៉ះពាល់​នៃជម្ងឺ​រាកមួល
    ប្រសិនបើ​លោកអ្នក​មិនធ្វើ​ការព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ លោកអ្នក​អាចមាន​បញ្ហា ដូចជា​ធ្លាយ​ពោះវៀន រលាក ពោះវៀន​ខ្នែង បូសថ្លើម​ជាដើម។ ប្រសិន​បើវា​រលាក​ពោះវៀន​ខ្នែង​ហើយនោះ វាងាយ​នឹងធ្លាយ​ពោះវៀន​ខ្នែងណាស់ ហើយ​អ្នក​ជម្ងឺ ត្រូវការ​ការ​វះកាត់​ជាបន្ទាន់។ ក្រៅពី​នេះវា​អាច​ប៉ះពាល់​ដល់ថ្លើម តាមរយៈ​សរសៃ​ឈាម​ពីពោះវៀន​ចូលទៅ​ក្នុងថ្លើម បំផ្លាញ​ជាលិកាថ្លើម និង​កោសិកា​ថ្លើមឱ្យ​រលួយ បណ្ដាល​ឱ្យបូស​ថ្លើមតែ​ម្ដង។ មិនតែ​ប៉ុណ្ណោះ​វាអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្រទាប់សួត និង​ស្រោមសួត​បង្កឱ្យ​រលាក។ បន្ទាប់ពី​រលាក​ស្រោមសួត ហើយ​ធ្វើឱ្យ​ទឹកជ្រាប​ចូល​ស្រោមសួត គេហៅថា​ទឹកចូល​សួត។ បញ្ហា​ទាំងនេះ​ហើយ​ដែលមាន​ផល​ប៉ះពាល់​កើតចេញ​មកពី​ជម្ងឺ​រាកមួល។
    ដំបូន្មាន​អ្នក​ជំនាញ
    ដើម្បី​ចៀសវាង​ជម្ងឺ​រាកមួល លោកអ្នក​ត្រូវតែ​អនាម័យ​ដៃជើង​ឱ្យបាន​ស្អាតនឹង​សាប៊ូ និង​សារជាតិ​ផ្សេងៗ ដែលអាច​ជូត ជម្រះ​បានស្អាត ហើយការ​ទទួលទាន​ចំណី​អាហារ ទឹក ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ ព្រោះ​មេរោគ​ទាំងអស់​ចាប់ផ្ដើម​កើតមាន​នៅក្នុង​ខ្លួន​របស់យើង​ទាំងអស់​ គ្នាផ្ដើម​ពីចំណី​អាហារ និង​ទឹក។ ម្យ៉ាងទៀត ប្រសិនបើ​ចំណី​អាហារ​ណាមើល​មិនគួរ​គប្បី​ទទួលទាន​កុំ​ទទួលទាន ជាពិសេស​ចំណី​អាហាដែ​លដាក់​តាំងលក់​តាមផ្លូវ​សាធារណៈ​ផ្សេងៗ ដែល​ពុំមាន​អនាម័យ​គ្រប់គ្រាន់ ព្រោះ​អាចមាន​មេរោគ ធូលី ហុយ​ជាប់ទៅ​នឹង​ចំណី​អាហារ។
    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១


    Wednesday, July 25, 2012

    iTool best iphone explore for PC


    Media: gives you the ability to import songs / video to your iPhone or export songs / video to your PC the ability to delete songs from your PC
    Photo: the software helps you to check your photos on on your PC also allows you to import photos from your PC to your iPhone
    Applications: in addition to backup, uninstall, view files for your application


    This software is very amazing it allows you to edit or add contacts to your iPhone it gives you the ability to open messages, notes, bookmarks, call history, many and many option inside this software

    Step 1: Download iTools Appliction from link below
    Step 2: Open iTools software then click view details.
    Step 3: after opening view details disconnect the your iphone, And attache it again, iTools show information,this time u not click view details.

    Download iTool here


    Tuesday, July 24, 2012

    កំណែ​វចនានុក្រម​ខ្មែរ​២.១ ចេញ​ផ្សាយ​ហើយ

    សេចក្ដីជូនដំណឹង

    ខ្ញុំបាទមានសេចក្ដីរីករាយបន្ទាប់ពីបានទទួល និងចែករំលែកនូវកំណែវចនានុក្រមខ្មែរ២.(version 2.1) ដែលបានចេញ និងអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្នុងកំណែនេះវាអាច​ដំណើរ​ការលើប្រព័ន្ធប្រតិបត្តិការវីនដូគ្រប់កំណែ (Window XPs, Window Vista, Window 7 32 or 64 bit) និងUnix ដែលមានដូចជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វីដែលអស់លោកអ្នកត្រូវ​ការ​នោះគឺ ត្រូវបញ្ចូលកម្មវិធីខ្មែរយូនីកូដ និងកម្មវិធី Java សម្រាប់ដំណើរការកម្មវិធីនេះ (មាននៅ​ក្នុងកញ្ចប់រួចជាស្រេចទំហំ ១៨.MB)។ កំណែនេះ មិនទាន់បានដាក់ពាក្យថ្មីបន្ថែមចូលទេគឺយើង​​ផ្ដោតសំខាន់តែលើ ធ្វើយ៉ាងណាឲ្យវាដំណើរការលើប្រព័ន្ធកុំព្យូទ័រ៦៤ប៊ីត និងលើប្រព័ន្ធផ្សេងៗ​ទៀត។ នៅពេលខាងមុខ វចនានុក្រមនេះនឹងអាចដំណើរការលើប្រព័ន្ធ Mac OS ។សូមថ្លែង​អំណរ​គុណដល់ក្រុមការងារជាពិសេសលោក អ៊ុំ ចំរើន ដែលជាអ្នកសរសេរកម្មវិធីសម្រាប់កំណែនេះ។ កំហុសឆ្គងពិតជាមាន និងសូមផ្ដល់មតិរិះគន់ និងកែលម្អដើម្បីប្រយោជន៍ទាំងអស់គ្នា ដោយផ្ញើទៅ​កាន់អ៊ីមែល sorsokny@yahoo.com
    សូមចុច ទីនេះ ដើម្បីទាញយកកម្មវិធីនេះប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធីយូនីកូដខ្មែរ និង Java ទេ​សូមចុច ទីនេះ (.៦៥ MB) ប្រសិនបើលោកអ្នកមានរួចហើយ ។


    Download Khmer Unicode Dictionary Chun Nat V2.1

    Saturday, July 21, 2012

    គួរយល់ដឹងអំពីវិធី​រម្ងាប់​កំហឹង

    វិធី​រម្ងាប់​កំហឹង

    កំហឹង​ជា​ប្រតិកម្ម​ច្រឡោត​នៃ​អារម្មណ៍ ​ដែល​តែងតែ​កើតមាន​លើ​បុគ្គល​ម្នាក់ៗ​មិនអាច​ចៀសផុត។ ការថប់​អាម្មណ៍ និង ភាព​តានតឹង​ក្នុងចិត្ដ​បង្កជា​មូលហេតុ​នៃការ​មួម៉ៅ​ក្ដៅ​ក្រហាយ​ចំពោះ​ អ្វីដែល​នៅ​ជុំវិញ​ខ្លួនយើង ធ្វើឱ្យ​យើង​ខាតបង់​ផល​ប្រយោជន៍ យ៉ាង​ច្រើន និងផ្ដល់​នូវ​បញ្ហា​តាម​ក្រោយ​មិន​ចេះចប់ ក្រោយ​ទង្វើ​ដែល​យើងធ្វើ​ប្រកប​ដោយការ​ខឹងនោះ។ ដូចនេះ​មនុស្ស​ម្នាក់ៗ​គួរតែ ស្វែង​យល់ និងធ្វើ​លំហាត់​ប្រាណ​ចិត្ដគំនិត​ទើប​ជាការ​ប្រសើរ​ក្នុងការ​រម្ងាប់​កំហឹង។

    លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ជំនាញ​ផ្លូវចិត្ដ​នៅមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ចូលរួម​ធ្វើការ​បកស្រាយ ប្រធាន​បទ​ខាងលើ​នេះជូន​ប្រិយមិត្ដ​ទាំងអស់ តាមរយៈ​ការផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។
    កំហឹង​ជាអ្វី?
    កំហឹង​គឺជា​ប្រតិកម្ម​នៃ​អារម្មណ៍​របស់ចិត្ដ​ដែលក្ដៅ​ឆួលឆេះ ក្រហល់​ក្រហាយ និងការ​ពុះ​កញ្ជ្រោល។ កំហឹង​ជា​សភាវៈ​គតិ ដែល​តោង​ជាប់មក​ជាមួយ​មនុស្ស​តាំងពី​ថ្ងៃដែល​ប្រសូត​ចេញពី​ផ្ទៃ​របស់​ម្ដាយ​ មកម្ល៉េះ។
    មូលហេតុ​បង្ក​ការខឹង
    ការខឹង​គឺជា​អាការ​មិនសុខ​នៃចិត្ដ​ចំពោះ​សកម្មភាព​ផ្សេងៗ​ដែលមាន​ឥទ្ធិពល ​ចំពោះ​មនោ​ចិត្ដ​របស់​មនុស្ស​ម្នាក់ៗ ជាពិសេស វា​តែង​កើតឡើង​ចំពោះ​មនុស្ស​ដែល​ពុំសូវ​ប្រើ​មនោគិត​ក្នុងការ​ដោះស្រាយ​ បញ្ហា។ ការខឹង​សម្បា​ផ្សេងៗ​កើតចេញ​ពី​មនោ​ចិត្ដទាំង​៥ ដែលមាន​នៅក្នុង​បុគ្គល​ម្នាក់ៗ ដូចជា​ការចង​គំនុំ​សងសឹក ការគិត​ប្រទូស​រ៉ាយ​ជាមួយ​គំនិត​អ្នកដទៃ ការក្ដៅ​ពុះ​កញ្ជ្រោល​នៃ​អារម្មណ៍ ការ​ទាស់ចិត្ដ និងការ​មិនពេញ​ចិត្ដ។ សេចក្ដី​ទាំងប្រាំ​អង្គនេះ គឺជា​ភាវៈ​គំនិត​អរូបិយ​របស់​ភាវៈ​មានជីវិត​ទាំងអស់ មិនថា​មនុស្ស​ឬក៏សត្វនោះ​ទេ។
    ផល​ប៉ះពាល់​នៃកំហឹង
    ការខឹង​ជាផ្នែក​នៃចិត្ដ​គំនិត​មួយ​ដែលជា​ទូទៅ​ពុំសូវ​នាំមក​នូវផល​ចំណេញ​ មកឱ្យ​មនុស្ស​ប៉ុន្មាន​នោះទេ។ ព្រោះ​រាល់កាយ វិការ​របស់​មនុស្ស​ដែលបាន​ធ្វើនៅ​ក្នុង​ខណៈពេល​ដែលខ្លួន​កំពុង​ត្រាំក្នុង​ សេចក្ដី​ក្រោធនោះ សុទ្ធសឹង​តែចេញ​ពី​អាសេវៈ​ដែល​រស់ក្នុង មនោចិត្ដ​ដែលមាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ដែលខ្លួន​មិនពេញ​ចិត្ដ។ បើសិន​មនុស្សម្នាក់​បណ្ដោយ​ឱ្យមនោ​ចិត្ដ​របស់ខ្លួន​គាបសង្កត់​លើ មនោគិត​នោះ ប្រាកដថា​ជួបការ​លំបាក​ជាច្រើន​ក្នុងការ​រស់នៅ ដូចជា​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញខ្លួន គ្មាន​សុភមង្គល​ក្នុង អារម្មណ៍​ដែលពេល​ខ្លះអាច​បង្កជា​ជម្ងឺ​ផ្លូវចិត្ដ​ក៏មាន។
    វិធិ​សាស្ដ្រ​ក្នុងការ​រម្ងាប់​កំហឹង
    គ្មាន​មនុស្ស​ណាម្នាក់​នៅលើ​លោក​អាច​រម្ងាប់​កំហឹង​របស់ខ្លួន​ឯង​ បានភ្លាម​មួយ​រំពេច​នោះទេ។ ការ​រម្ងាប់​កំហឹង​ពុំមែន​ជា​រឿងងាយៗ​នោះទេ តែមិន​ពិបាក​ដូចជា​រឿង​និទាន​ស្ដីពី​ការសុំ​ភ្លើងយក្ស​នោះដែរ។ ព្រះបាន​បង្កីត​មនុស្ស​ឱ្យមាន​សភាវៈ​គតិខុស និងត្រូវ។ មានការ​ខឹងក៏​មានការ​រម្ងាប់​ទៅវិញ​ដោយ​ខ្លួនឯង​បាន នេះជា​មូលហេតុ​មួយ​ដែល​សបញ្ជាក់​ឱ្យឃើញ​ថា អ្វីៗ​ទាំងអស់​វាមាន​ព្រំដែនរបស់​វា។ រួម​សេចក្ដី​មកអ្នក​ដែល​ចងខ្សែ​តែងរមែង​យល់នូវ​វិធី​ស្រាយ​ដូចគ្នា ដើម្បី​រម្ងាប់​កំហឹង​បាន​លុះត្រា​តែមាន​ការ​តាំងចិត្ដយ៉ាងពិត​ប្រាកដ និងធ្វើ​តាម​លំដាប់​នៃ​អារម្មណ៍​បាន​ត្រឹមត្រូវ។ ខាងក្រោម​នេះជា​វិធី​សាស្ដ្រ​ដែលអាច​ឱ្យ​លោកអ្នក​អាចយក​ទៅសាកល្បងបានក្នុង​ ការ​រម្ងាប់​កំហឹង​របស់ខ្លួន។
    • ត្រូវមាន​សម្មាធិ​ឱ្យបាន​ច្រើនក្នុង​ការយល់​នូវ​ហេតុផល​នៃសេចក្ដី​ ខឹងសម្បា​របស់ខ្លួន ហើយ​ធ្វើការ​​ស្វែងយល់អំពី​ទោស និងការ​ខាតបង់​នៃការ​ខឹង។
    • ពិចារណា​ឱ្យឃើញ​នូវផល​ប្រយោជន៍​ដែលនាំ​ឱ្យចិត្ដ​បានស្ងប់ និងក្ដៅ​ក្រហាយ​ពីការ​មិនខឹង។
    • ផ្ដល់នូវ​កម្លាំង​ចិត្ដ​ចំពោះខ្លួន ហើយ​មិនត្រូវ​ប្រកាន់​ចំពោះ​ទង្វើ​ដែល​ប៉ះពាល់​អារម្មណ៍​ដោយការ​ដើរចេញ​ពី​ស្ថានភាព​តឹង តែង
    • ប្រើ​វិធី​បន្លប់​សាច់រឿង​ក្នុងចិត្ដ​លោកអ្នក ដោយការ​ទន្ទេញ​ឈ្មោះអ្នក​ដែលខ្លួន​ស្រឡាញ់ ឬការ​រាប់ពី​១ទៅ​ដល់ចំនួន ១០០០០ ដើម្បី​ឱ្យចិត្ដ​លោកអ្នក​ធ្វើ​ពលកម្ម​ដែលគ្មាន​សម្រាក ឬថេរៈ​វេលា​ចំពាះ​ការខឹង ធ្វើការ​សម្រាក​នៃ​អារម្មណ៍​ចំពោះស្ថាន ការណ៍​ចំពោះ​មុខ ដោយការ​បិទភ្នែក​ស្ដាប់​សម្លេង​ខ្យល់ ហើយ​ចាប់ផ្ដើម​ដកដង្ហើម​ចេញចូល​របស់ខ្លួន​ឱ្យបាន​វែងៗ​ជាទី​បំផុត​ចំនួន១០ ដង។ នៅពេល​ដែល​កំពុង​ដកដង្ហើម​ត្រូវធ្វើ​លំហាត់​ប្រាណ​នៃអារម្មណ៍​ដោយការ​រាប់ និងដឹង​ពីខ្យល់​ចេញ និងខ្យល់​ចូលក្នុង​សួត​របស់អ្នកធ្វើ​បែបនេះ នោះ​ការខឹង​របស់​លោកអ្នក​នឹងបង្អង់​ល្បឿន​ជាលំដាប់ បន្ដិចម្ដងៗ​ពីការ​ខឹងខ្លាំង​ទៅជា​ការស្ងប់​វិញ។
    • ចម្រើន​ចិត្ដ​អាណិត​ចំពោះខ្លួន ពោលគឺ​ការ​ស្វែងយល់​រក​សេចក្ដី​សុខមក​ឱ្យអារម្មណ៍ មិនត្រូវ​គិតពី​ការចង​អាឃាត ការសងសឹក គំនិត​ទុទ្ទិដ្ឋិនិយម ដែលកើត​មាន​នៅក្នុង​ចិត្ដ ឬគំនិត​អញ​នៅក្នុង​ខ្លួនដែល​នាំឱ្យ​វង្វេង​ក្នុង​ប្រភព​នៃបញ្ហា។
    ទាំងនេះ​ជាវិធី​សាស្ដ្រ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​នាំចិត្ដ​ គំនិត​របស់​លោកអ្នក​ឆ្ពោះ​ទៅរក​សេចក្ដីសុខ ទាំងរូប​កាយ និង​ចិត្ដ​គំនិត ព្រោះ​សុខភាព​ផ្លូវចិត្ដ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅវិញ​ទៅមក។
    ដំបូន្មាន​អ្នក​ឯកទេស
    សេចក្ដី​ក្រោធ​ជាវត្ថុ​ដែល​មនុស្ស​គ្រប់រូប​គួរតែ​រើសអើង​ក្នុងការ​ សេពគប់។ ការកើត​នូវកំហឹង​បើកើត​មាននៅ​លើ​មនុស្ស វាមិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​ជួបនូវ​ការ​លំបាក​ក្នុងការ​រស់នៅ​ប៉ុណ្ណោះ​ ទេ ថែមទាំង​បាត់បង់​កេរ្ដិ៍ឈ្មោះ និង​ទ្រព្យសម្បត្ដិ​ថែមទៀត​ផង ។ ការ​រស់ដែល​ប្រកប​ដោយ​សេចក្ដីសុខ គឺជា​ប្រការ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន។ ដូចនេះ​លោកអ្នក​គួរតែ​ចេះបង្កើន​នូវ​អារម្មណ៍​មេត្ដា ករុណា​នៅក្នុង​ចិត្ដឱ្យ​បានច្រើន។ បុព្វជន​ដែលយក​ឈ្នះ​លើ​ខ្លួនឯង​បាន មាន​ន័យថា​ជាអ្នក​ដែល​ចេះដឹង​អំពី​ផលពិបាក​របស់​អ្នកដទៃ។
    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

    Thursday, July 19, 2012

    ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា


    ពុទ្ធសាសនិក​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី ​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។
    ដែល​ខ្ញុំ​ថា​ជា​ទង្វើ​ខុស​​នោះ​​គឺ​ខុស​ក្នុង​ពេល​យក​គ្រឿង​បង្សុកូល​ទៅ ​វត្ត ពុទ្ធបរិស័ទ​តែង​ឲ្យ​លោក​អាចារ្យ​វេរ​​ដើម្បី​បញ្ជូន​គ្រឿង​បង្សុកូល​ទៅ​ ដូនតា​ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។ មួយ​ទៀត​លោក​តែង​ប្រគេន​ចង្ហាន់​​ដល់​​ព្រះសង្ឃ​ ពេល​ព្រះអង្គ​សូធ្យ​ កុសលា​ធម្មា អកុសលា​ធម្មា… ដោយ​​មាន​ច្រូច​ទឹក​ផង ។ ទម្លាប់​នេះ​មិន​ថា​តែ​ពុទ្ធបរិស័ទ​ទេ​ដែល​ធ្វើ​ខុស លោក​អាចារ្យ​ក៏​ធ្វើ​ខុស​ដូចគ្នា​ដែរ ដែល​ខុស​ភាគ​ច្រើន​នោះ គឺ​មក​អំពី​លោក​អាចារ្យ​ជា​អ្នក​ណែនាំ​នោះ​ឯង ។
    តាម​ទម្លាប់ ពេល​ឮ​សំឡេង​ធម៌​ ​កុសលាធម្មា ចាស់ៗ​ឈូឆរ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ ខ្លះ​ច្រូច​ទឹក​ អ្នក​ខ្លះ​មិន​បាន​ច្រូច​ដោយ​​ផ្ទាល់​ក៏​ត្រូវ​កាន់​ដៃ ឬ​ប៉ះ​ជើង​ត​គ្នា​ជាមួយ​​អ្នក​ដែល​បាន​កាន់​ទឹក​ច្រូច​នោះ សន្មត​​ថា​បាន​ច្រូច​ដែរ ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ ដោយ​ត្រឹមត្រូវ​គឺ​គួរតែ​ត្រងត្រាប់​ស្ដាប់​ព្រះធម៌​​ដោយ​យក​ចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​សទ្ធា​យ៉ាង​មុតមាំ​ចំពោះ​ព្រះធម៌​នោះ ។ ការ​ប្រគេន​ចង្ហាន់​ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​លែង​បាន​ស្ដាប់​ព្រះធម៌ ព្រះសង្ឃ​សូធ្យ​​តែ​ព្រះអង្គ​ឯង មិន​មាន​អ្នក​ស្ដាប់​ ហើយ​ព្រះសង្ឃ​​នោះ​ក៏​ត្រូវ​អាបត្តិ​ព្រោះ​សូធ្យ​ធម៌​អត់​អ្នក​ស្ដាប់​នោះ​ ឯង ។
    ដូច្នេះ​ការ​វេរ​ចង្ហាន់​តាម​អាចារ្យ ការ​ប្រគេន​ចង្ហាន់​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ​នោះ​មិន​ត្រឹមត្រូវ ហើយ​មិន​បាន​​កុសល​​សោះ ។ ការធ្វើ​បុណ្យ​បាន​កុសល​​នោះ គឺ​ការ​ស្ដាប់​ធម៌​ដោយ​​សង្រួម,​ ដោយ​យក​ចិត្ត​ទុកដាក់ មិន​រំខាន​ដល់​ការសូធ្យ​ធម៌​របស់​ព្រះសង្ឃ មិន​រំខាន​ដល់​អ្នក​​ដទៃ​ក្នុង​ពេល​ព្រះសង្ឃ​សម្ដែង​ធម៌​ ។ ព្រោះ​អ្វី ? ព្រោះ​​​អាហារ​ដែល​ប្រគេន​ដល់​ព្រះសង្ឃ​មិន​អាច​ឲ្យ​អាហារ​ទាំង​នោះ​បាន​​ទៅ ​ដល់​ដូនតា​ដោយ​អាហារ​ទាំង​​ដុំៗ​នោះ ឬ​បរិភោគ​អាហារ​ទាំង​នោះ​បាន​ឡើយ ។ ​យើង​បញ្ជូន​បាន​ត្រឹមតែ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដោយ​អាហារ​ចំពោះ​ព្រះសង្ឃ និង​កុសល​ដែល​យើង​បាន​ត្រងត្រាប់​ស្ដាប់​នូវ​ព្រះធម៌​ប៉ុណ្ណោះ ។



    ចុះ​អ្វី​ជា​​ប្រតិបត្តិ​​ត្រឹមត្រូវ ? 
    គឺ​យើង​គួរ​ស្ដាប់​ធម៌​ដោយ​យក​ចិត្ត​ទុកដាក់​ ស្ដាប់​ចប់​សឹម​ក្រោក​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ប្រគេន​រួច​ចាប់ផ្ដើម​ឧទ្ទិស​បុណ្យ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដល់​ញាតិមិត្ត​ ដូនតា ទេព្ដា ​​ប្រេត អសុរកាយ​ និង​សត្វតិរច្ឆាន​ទាំងឡាយ, អ្នក​ទាំងឡាយ​នោះ​អនុមោទនា​យក​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​ដោយ​ពាក្យ​ថា​ សាធុ​នោះ​​ហើយ ក៏​បាន​ទទួល​នូវ​ចំណែក​បុណ្យ​​ដែល​យើង​បាន​ធ្វើ​ទាំង​នោះ បុណ្យ​ទាំង​នោះ​ក៏​មិន​បាត់​បង់​អំពី​ខ្លួន​របស់​យើង​ ប៉ុន្តែ​ក៏​បាន​បុណ្យ​កុសល​ថែម​ទៀត​ព្រោះ​តែ​ចំណែក​បុណ្យ​ដែល​យើង​​បាន​ចែក​ ឲ្យ​អ្នក​ទាំង​នោះ, នេះ​ទើប​ជា​ហេតុផល​ក្នុង​ព្រះពុទ្ធសាសនា ។
    ហេតុនេះ​ហើយ យើង​ជា​ពុទ្ធសាសនិក ជា​អ្នក​ដែល​ជឿជាក់​លើ​ព្រះពុទ្ធសាសនា គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនា, គួរ​ស្គាល់​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឡូកឡំ​ជាមួយ​សាសនា​ដទៃ​​ដែល​មិន​សម​​ហេតុផល នេះ​ទើប​ហៅ​ថា​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ ។
    ខ្ញុំ​បាន​សូម​លើក​យក​ហេតុផល​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ បើ​ការយល់​របស់​ខ្ញុំ​នៅ​មាន​ការខ្វះខាត សូម​លោកអ្នក​ដែល​មាន​ប្រាជ្ញា​ជួយ​កែតម្រូវ​​និង​បំពេញ​ដើម្បី​ជា​ការរួម​ ចំណែក​លើក​កម្ពស់​ដល់​ព្រះពុទ្ធ​សាសនា​ដ៏​ល្អ​ផូរផង់​​​​នេះ ឲ្យ​បាន​គងវង់​យូរ​អង្វែង​តទៅ​អើយ ។

    Friday, July 13, 2012

    Remix MP3 Vol. 01

    ចំណងជើងបទចម្រៀង ស្តាប់ | ទាញយក
    01. On the Floor Remix mix Hot Dance Only Club | save
    02. Fire Remix 2011 Korean Song 2NE1 | save
    03. I am the best 2011 remix Hip Hop Hot Dance | save
    04. Remix Club USA Hot Dance Only | save
    05. Mom Mo mix Remix New Style | save
    06. Mom Mo mix Remix New Style | save
    07. Remix DJ Club Sky 2011 | save
    08. The Time Remix 2011 | save
    09. Pibull Remix 2011 New song mix Hot Dance | save
    10. Remix Ya Ya Gril Remix 2011 | save
    11. Remix On the Floor 2011 New mix | save
    12. Mix Club 2011 Hot Dance Spark Club | save
    13. I Love My People Remix Hot Dance Town Entertainment | save

    ត្រលប់ទៅទំព័របទចម្រៀង​ | Back to the music page


    Thursday, July 12, 2012

    បទចម្រៀង​អេស៊ីលីដា Vol. 01



    Vol.01​ | Vol.02 | Vol.03 | Vol.04 | Vol.05 | Vol.06 | Vol.07 | Vol.08 | Vol.09
    ចំណងជើងបទចម្រៀង ឈ្មោះ​អ្នក​ចម្រៀង ស្តាប់ | ទាញយក
    ០១. ស្រស់​អស់​បក្សី ហ៊ឹម ស៊ីវន







    | save
    ០២. ACLEDA ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត ចាន់ សម័យ និង អឿន ស្រីមុំ | save
    ០៣. កុំ​បារម្ភ​អី ខាត់ សុឃីម | save
    ០៤. អេស៊ីលីដា​ស្វាគមន៍​ប្អូន​បង អៀង ស៊ីធុល | save
    ០៥. គ្រប់​ទី​មាន​អេស៊ីលីដា សួស សងវាចា | save
    ០៦. ទៅ​ផង​បាន​ទេ អៀង ស៊ីធុល និង ហ៊ឹម ស៊ីវន | save
    ០៧. ហង្សមាស​ឧត្តម ហ៊ឹម ស៊ីវន | save
    ០៨. អេធីអឹម​ជំនួយ​នាទី​ស្រី វ៉ាន់ណេត និង សុឃីម | save
    ០៩. គយគន់​នារី​អេស៊ីលីដា ឈឿន ឧត្តម និង ឆោម ឆពុំ | save
    ១០. រង់ចាំ​ផ្លូវ​បង អៀង ស៊ីធុល និង ហ៊ឹម ស៊ីវន | save
    ១១. អេស៊ីលីដា ហ៊ឹម ស៊ីវន | save
    ១២. ស្រស់​ស្រី​បេឡា សងវាចា និង ហ៊ឹមស៊ីវន | save
    ១៣. ល្អរូប​ល្អរាង អៀង ស៊ីធុល និង ហ៊ឹម ស៊ីវន | save
    ១៤. យើង​មាន​មង្គល ចាន់សម័យ និង ហ៊ឹមស៊ីវន | save
    ១៥. បង​ស្នេហ៍​ប្រាកដ ចាន់ សម័យ | save
    ១៦. អេស៊ីលីដា​ជូន​ពរ​គូ​ស្នេហ៍​ថ្មី វ៉ាន់ណេត និង ហ៊ឹមស៊ីវន | save
    ១៧. អេស៊ីលីដា​ស្នេហា​ខ្ញុំ អឿន ស្រីមុំ | save
    ១៨. ស្នេហ៍​ថ្មី សួស សងវាចា | save
    ១៩. ខ្វះ​តែ​គូ​ស្នេហ៍ DJ ឃ្លាំង និង ឡាលីន | save
    ២០. សម្រស់​អេស៊ីលីដា សួស សងវាចា | save
    សម្រាប់ជូនលោកអ្នកស្ដាប់កម្សាន្ត ហាមប្រើប្រាស់ធ្វើអាជីវកម្ម
    ត្រលប់ទៅទំព័របទចម្រៀង​ | Back to the music page