គ្រឿងផ្សំ
ឆ្អឹងជំនី ឬជើងជ្រូក ស្បែកជ្រូកបំពង ផ្សិតត្រចៀកកណ្ដុរ ឆៃថាវ ការ៉ុត ស្ពៃ
ក្ដោប ស្ពៃបូកគោ ដំឡូងបារាំង ខាត់ណា ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ អំបិល ស្ករ
ប៊ីចេង ទឹកត្រី ។ ក្ដោប ស្ពៃបូកគោ ដំឡូងបារាំង ខាត់ណា ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ អំបិល ស្ករ
 *******   វិធីធ្វើ  *******
ឆ្អឹងជំនី  ឬជើងជ្រូកលាងទឹកឲ្យស្អាតកាប់ជាដុំធំបន្តិច ស្បែកជ្រូកបំពង  និងផ្សិតត្រចៀកកណ្ដុរដាក់ត្រាំទឹកឲ្យរីក រួកកាត់ឲ្យខ្លីការ៉ុត ឆៃថាវ  ដំឡូងបារាំង ចិតសំបកចេញលាងទឹកឲ្យស្អាតរួចកាប់ជាដុំៗ ។ ស្ពៃក្ដោប  និងស្ពៃបូកគោ ហាន់វាឲ្យខ្លីៗល្មមខាត់ណាសកវាឲ្យស្អាត កាត់ដាក់គល់ផ្សេង  ស្លឹកផ្សេង ។ ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឲ្យស្អាត ហាន់ឲ្យល្អិតល្មម  ខ្ទឹមសចិញ្ច្រាំឲ្យល្អិត ។
ដាក់ឆ្នាំងខ្ទះដាំឲ្យក្ដៅ  ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្ច្រាំចូល រួលលីងឲ្យឈ្ងុយបន្តិច  ទើបដាក់ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង កូរឲ្យសព្វ  ចាក់ទឹកបន្តិចប្រហែល ៥នាទី ទើបដាក់ស្បែកជ្រូកបំពង  និងផ្សិតត្រចៀកកណ្ដុរចូលហើយដាក់ដើមខាត់ណា ការ៉ុត ឆៃថាវ  និងដំឡូងបារាំងចូលជាមួយគ្នាតែម្តង រំងាស់ឲ្យឆ្អឹងជ្រូក និងបន្លៃផុយបន្តិច  (រំងាស់ដំបូងចាក់ទឹកបន្តិចម្តងៗ) ប្រហែល ២០នាទី ទើបចាក់ទឹកឲ្យច្រើនតែម្តង ។  រំងាស់ឲ្យពុះម្តងទៀត ភ្លក់មើលឲ្យល្មមទើបដាក់ស្ពៃបូកគោ ស្ពៃក្ដោប  និងស្លឹកខាត់ណាចូល មួយពុះរួចដួសដាក់ចាន រោយស្លឹកខ្ទឹម  និងជីវ៉ាន់ស៊ុយពីលើជាការស្រេច ៕ 

No comments:
Post a Comment