Saturday, August 18, 2012

គួរយល់ដឹងអំពីគុនខ្មែរល្បុក្ក​តោ


ខ្មែរ ​មាន​ប្រវត្តិ​ជា​ពូជ​អ្នក​ចំបាំង ពូជ​អ្នកប្រយុទ្ធ និង​ពូជ​អ្នកគុននិយម។ ទឹក​ដី​មហានគរ​ដ៏រុងរឿង​ដល់​កំពូល ក៏​ដោយសារ​បុព្វ​បុរស​ខ្មែរ​ជាអ្នក​ខ្លាំង​ ពូ​កែខាង​សិល្ប៍សាស្រ្ត និង​យុទ្ធ​សិល្ប៍។ បើ​តាម​កំណត់​ត្រា​លោក ជីវ តា​ក្វាន់ បាន​បញ្ជាក់​ថា ខ្មែរ​ពូកែ​ច្បាំង​ ពិសេស​វីរៈ​មហា​ក្សត្រ​ខ្មែរ សុទ្ធ​សឹង​ជា​អ្នក​ខ្លាំង​ពូ​កែ​ធ្វើ​សឹក​សង្គ្រាម។ សឹក​សង្គ្រាម​សម័យ​បុរាណ ត្រូវ​ការ​អ្នក​ចេះ​ក្បាច់គុន។ តាម​រយៈ​ភាព​រុង​រឿង​នៃ​សម័យ​មហា​នគរ បញ្ជាក់​ថា​ ខ្មែរ​គ្រប់​ស្រ​ទាប់​ តាំង​ពី​ស្តេច​ដល់​រាស្រ្ត​សាមញ្ញ ពិត​ជា​អ្នក​ប្រ​កប​ដោយ​ទេព​កោសល្យ​ខាង​ក្បាច់​គុន យ៉ាង​សំបូរ​បែប។


អ្វី​ទៅ​ហៅ​ថាល្បុក្ក​តោ?
ពាក្យ​ថា៖
ល្បុក្ក = វាយ ឬ ក្បាច់​គុន
តោ = សត្វ​តោ ឬ អនុភាព
រួម​សេចក្តី​មក ពាក្យ​ថា ល្បុក្ក​តោ មាន​ន័យ​ថា​ជា​កំពូល​ក្បាច់គុន ប្រកប​ដោយ​អនុ​ភាព ឬ ជា​ក្បាច់គុន​ខ្លាំង​ដូចសត្វ​តោ។
ក្បាច់​គុន​ល្បុក្កតោ​​ចែក​ជា​ ១២​មេ ហើ​យ​ក្នុង​មួយ​មេៗ មាន​រាប់​រយ​ក្បាច់។
ក្បាច់ ​គុន​ល្បុក្ក​តោ​ ជា​ព្រលឹង​វប្បធម៌​ខ្មែរ​សុទ្ធ​សាធ ដែល​ដូន​តា​ខ្មែរ​យើង​បន្សល់​ទុក​អោយ។ ដូច្នេះ​ដើម្បី​​អភិរក្សមរតក​ដែល​មិន​អា​ច​កាត់​ថ្លៃ​បាន​នេះ អោយ​បាន​គង់​វង្ស សូម​កូន​ខ្មែរ​ចូល​រួម​ហ្វឹក​ហាត់​ និង​ជំ​រុញ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​បណ្តុះ​ទឹក​ចិត្ត​អោយ​ស្រឡាញ់​ក្បាច់គុន​ខ្មែរ ពិ​សេស​ក្បាច់​គុន​ល្បុក្ក​តោ តាម​ទិស​ស្លោក ខ្មែរ​ហាត់គុន​ខ្មែរ


តាមរឿងព្រេង
ល្បុក្កតោ គឺមកពីពាក្យ « លោតបុកតោ​ » ព្រោះនៅថ្ងៃមួយមានលោកគ្រូ​ក្បាច់គុនខ្មែរម្នាក់ បានជួបប្រទះគ្រោះថ្នាក់ធ្ងន់ គឺនៅចំពោះមុខលោកគ្រូនោះ​មានសត្វតោមួយដែលបំរុងនឹងប្រហារលោកធ្វើជាអាហារ។ តែដោយខ្លួនជា​គ្រូគុនខ្មែរ លោកបានប្រើក្បាច់គុនដែលជាយុទ្ធវិធីរបស់​លោកដើម្បីប្រយុទ្ធជាមួយនិងតោនោះ។ លោកបានប្រើចំណេះវិជ្ជាដែល​លោកបានចេះ ឬ/ហើយនិង បានបង្កើតក្បាច់ផ្សេងទៀតដើម្បីសម្លាប់តោ​​​​​​​​​​​​​​​​​​​​​​​​​នោះ ហើយតោនោះក៏បានបាត់បង់ជីវិតទៅ។ ក្រោយមកលោកបាន​និទានពីការប្រយុទ្ធរបស់លោកជាមួយសត្វតោ រីឯក្បាច់គុនដែលលោក​បានបង្កើតហើយបង្រៀនដល់សិស្សានុសិស្សរបស់លោក លោកក៏បាន​ប្រសិទិ្ធនាមឲ្យថា « ក្បាច់លោតបុកតោ »។ ពាក្យ «លោតបុកតោ» យូរៗ​ទៅ ក៏ក្លាយទៅជា « ល្បុក្កតោ » ព្រោះថាជាធម្មតាទេ ភាសានិយាយ យូរៗទៅ គឺវាក្លាយទៅជាពាក្យផ្សេងដែលវាស្រដៀងទៅនិងស័ព្ទដើម ឬជួនកាលពាក្យមួយក៏អាចបានបាត់នូវស័ព្ទដើមរបស់ខ្លួនក៏មានដែរ។
ការពន្យល់ខាងលើនេះ គ្រាន់តែជាការឮរបស់ខ្ញុំតែប៉ុណ្ណោះ តើវាជាការណ៍​ពិត ឬមិនពិតនោះខ្ញុំពុំអាចអះអាងបានទេ។ ឯពាក្យ « លោតបុកតោ » និង « ល្បុក្កតោ » គឺវាស្រដៀងគ្នាមែន! លោកអាចសាកល្បងនិយាយ​ពាក្យ « លោតបុកតោ » ឲ្យលឿនបន្តិច​ ហើយស្ដាប់មើល៍ តើវាយ៉ាងណា​ដែរ?
ល្បុក្កតោ ( ល្បុកកៈ– ) ន. ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹង​កំភួនដៃ ជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន។ ឈ្មោះស្នៀត​គុនដែលមានល្បុក្កតោជាគ្រឿងការពារៈ គុនល្បុក្កតោ ( ច្រើនមានតែពី​សម័យបុរាណ )។ វចនានុក្រមខ្មែរ ភាគទី ២ , ១៩៦៨ ទំព័រ ១១៣៨៕

យុទ្ធ​គុន​ប្រដាល់សេរី


ក្បាច់ ​យុទ្ធ​គុន​ប្រដាល់សេរី ត្រូវបាន​ហ្វឹកហាត់​តាំងពី​សម័យ​បុរាណ នៅ​អាស៊ីអគ្នេយ៍។ នៅក្នុង​តំបន់​​អង្គរ ទាំង​ទ័ព និង រាស្រ្ត​សាមញ្ញ ត្រូវបាន​ហ្វឹកហាត់​រៀន​ដោយ​ជនជាតិខ្មែរ។ ក្បាច់​យុទ្ធគុន​នេះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​ប្រព័ន្ធ​វាយ​ប្រយុទ្ធ​របស់​ទ័ព​ខ្មែរ​នា​សម័យ​អង្គរ និង​មូល​ហេតុ​មួយ​ទៀត ដែល​អាណាចក្រ​ខ្មែរ​បាន​វាយ​គ្រប់គ្រង​ តំបន់​អាស៊ីអគ្នេយ៍។
ជាក់​ស្តែង​​ភស្តុតាង​រូបចម្លាក់​នៅ​​ប្រាសាទបាយ័ន្ត និង ដ៏ទៃទៀត​នៅ​ប្រាសាទ​អង្គរវត្ត បាន​បង្ហាញ​ថា ក្បាច់​គុន​ប្រដាល់​សេរីខ្មែរ មាន​តាំងពី​សតវត្ស​ទី​៩ មក​ម្លេះ ដែល​ប្រភព​ដើម​ជា​របស់​ខ្មែរ។
​ចម្លាក់​នៃ​ប្រាសាទ​បាយ័ន្ត បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក ដោយ​ប្រើ​​ក្បាច់គុន ប្រដាល់​សេរី និង ដំរី​សឹក

ក្រោយ​មក​ដោយ​សារ​ការ​ឈ្លាន​ពាន​លុកលុយ លួច​ប្លន់ និង បំផ្លិចបំផ្លាញ​ពី​ទ័ព​សៀម (ថៃ) នៅ​ក្រុង​អង្គរ បណ្តាលអោយ​ភាគច្រើន នៃ​គម្ពីក្បាច់ ​យុទ្ធគុន​ប្រដាល់សេរីខ្មែរ ត្រូវបាន​បំផ្លិចបំផ្លាញ និង យកធ្វើ​ជា​របស់​ពួកគេ ហើយ​ថែមទាំង​ចាប់​ខ្មែរ​ជា​ឈ្លើយ និង រាជវង្ស សានុវង្ស​ខ្មែរ ទៅ​ក្រុង​អយុធ្យា។
តាម ​ការស្រាវជ្រាវ​ប្រវត្តិ​ក្បាច់​កីឡា​ប្រដាល់​បុរាណ​ខ្មែរ (ប្រដាល់​​សេរី) ជា​កីឡា​មួយ​ប្រភេទ ដែល​គេ​រៀបចំ​ប្រកួត​ក្នុង​ពិធី​ធំ​ៗ ដូច​ជា​បុណ្យ​ប្រពៃ​ណី​ជាតិ បុណ្យ​ចូល​ឆ្នាំ ជូន​កាល​គេប្រកួត​ថ្វាយ​ស្តេច​ទត និង​ប្រកួត​ជ្រើសរើស មេទ័ព អង្គរក្ស ពលសេនាកងវាំង។ ភាគ​ច្រើន​គេ​តែងតែ​រៀបចំ​ពិធីប្រកួត​នៅ​រដូវប្រាំង ពេល​ដែល​កសិករ​រួចការងារ​ស្រែ​ចំការ។
កាល ​ណោះ​ការប្រកួត​គ្នា​កីឡាករ​ស្លៀក​តែ​ខោខ្លី​លើជង្គង់ ហើយ​គ្មាន​ស្រោម​ដៃ​ទេ គឺគេ​យក​អំបោះ​ឆៅ​ទៅ​រុំម្រាម​ដៃ​តែ​៣​ទេ គឺម្រាម​ចង្អុល​ម្រាម​កណ្តាល និង​ម្រាម​នាង​ដៃ។ គួរ​បញ្ជាក់​ដែរ​ថា ម្រាម​កណ្តាល គេ​ត្រកួញ​រុំ​ឱ្យ​បានខ្ពស់​ជាងគេ។ ពេល​ខ្លះ​គេពាក់​សម្បក​ខ្ចៅ នៅ​ចុង​កណ្តាប់​ដៃ​ទៀត​ផង ដើម្បី​ឱ្យ​គូប្រកួត​ឆាប់​របួស​។
ការប្រកួត ​នោះ​អ្នកចាញ់​​ជួនកាល​​អាចមាន​រហូត​ដល់​ស្លាប់​ឯណោះ អ្នកឈ្នះ​គ្មាន​ទោស​អ្វី​ឡើយ ហើយ​អ្នក​រៀប​ចំ​​ការប្រកួត​ត្រៀម​រួច​ជាស្រេច​នូវមឈូស អាចារ្យ ព្រម​ទាំង​រង្វាន់​សម្រាប់​អ្នក​ឈ្នះ។ ហើយ​ការប្រកួត​មាន ៥ទឹក ដូច​សព្វថ្ងៃ​នេះ​ដែរ។ ការប្រកួត​នោះ​ គេយកធូបមក​អង្កន់​ជា​ប្រាំ​កំណាត់ មួយកំណាត់ គឺមួយទឹក ។ ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ​មាន​លក្ខណៈ​ទន់ភ្លន់ តែ​រឹងមាំ​រហ័ស​រហួន និង​មាន​សភាព​សា​ហាវ​ក្នុង​ការ​វាយ​ទៅ​លើគូ​ប្រកួត។



អ្នកប្រដាល់គុនខ្មែរ លោក ភិន សុផល


ឈ្មោះពិត​ ៖ ភិន សុផល ហៅ​ ឃួន ចាន់រិទ្ធិ
រហស្សនាម ៖
ក្លឹប ៖ ក្លឹប​កង​រាជ​អាវុធ​ហត្ថក្រុង​ភ្នំពេញ
កំពស់ ៖
ទំងន់ ៖ ៦០គ.ក្រ (២០០៣)
ឆ្នាំកំណើត ៖ ១៩៧៨ (២៨​ឆ្នាំ​ ក្នុង​ឆ្នាំ ២០០៦)
ទី​កំណើត ៖ ភូមិ​តំណាក់​ហ្លួង ឃុំ​វត្តគរ ស្រុក-ខេត្តបាត់ដំបង
ក្បាច់​គុន ៖ ប្រដាល់​សេរី​ខ្មែរ


អ្នកប្រដាល់គុនខ្មែរ លោក អេ ភូថង


ឈ្មោះពិត​ ៖ អេ ភូថង
រហស្សនាម ៖ អធិរាជ ជង្គង់ទិព្វ កែងឆេះ
ក្លឹប ៖ កង​យោពល​ខេមរភូមិន្ទ
កំពស់ ៖ ១៨០ស.ម
ទំងន់ ៖ ៨០គ.ក្រ (២០០៧)
ឆ្នាំកំណើត ៖ ១៩៧៥
ទី​កំណើត ៖ ខេត្ត​កោះកុង, ប្រទេស​កម្ពុជា
ក្បាច់​គុន ៖ ប្រដាល់​សេរី​ខ្មែរ
អេ ភូថង ជាកីឡាករ​គ្មាន​គួរ​ប្រៀបនៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​ងារ​ជា កីឡាករ​កិត្តិយស នៅឆ្នាំ​២០០១។
កីឡា​ករ អេ ភូថង បាន​ក្លាយ​ជា ម្ចាស់​ខ្សែក្រវ៉ាត់​ពិភព​លោក នៅ​ថ្ងៃទី៧ វិច្ឆិកា ២០០៣ ក្នុង​ទំងន់ ៧៥គ.ក្រ បន្ទាប់​ពី​បាន​យក​ជ័យ​ជំនះ​លើ​កីឡា​ករ Faisal Zakaaria ។


អ្នកប្រដាល់គុនខ្មែរ លោក ប៊ុន សុធា


ឈ្មោះពិត​ ៖ ប៊ុន សុធា
រហស្សនាម ៖
ក្លឹប ៖ សមាគមន៍​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ
កំពស់ ៖
ទំងន់ ៖ ៦០គ.ក្រ (២០០៧)
ឆ្នាំកំណើត ៖ ១៩៨៣
ទី​កំណើត ៖ ប្រទេស​កម្ពុជា
ក្បាច់​គុន ៖ ប្រដាល់​សេរី​ខ្មែរ
ប៊ុន សុធា ក្លាយ​ជា​ម្ចាស់​​ពាន្ត​រង្វាន់ Cambodian S1 champion បន្ទាប់ពី​បាន​យក​ជ័យ​ជំនះ​លើ​កីឡាករ ឡោ សំណាង នៅ​ថ្ងៃទី១៨ មិថុនា ២០០៥​ ។


អ្នកប្រដាល់គុនខ្មែរ លោក ទ្រី គន្ធរ


ឈ្មោះពិត​ ៖ ទ្រី គន្ធរ
រហស្សនាម ៖ ឆ្លាម​សមុទ្រ​ឆ្លង​ដែន
ក្លឹប ៖ ក្លឹប​សមាគមន៍​កីឡា​ខេត្ត​កោះកុង
កំពស់ ៖ ១៧២ស.ម
ទំងន់ ៖ ៦០គ.ក្រ (២០០៥)
ឆ្នាំកំណើត ៖ ១៩៨២??? ២៣​ឆ្នាំ​ (២០០៥)
ទី​កំណើត ៖ ភូមិពាមក្នុង ឃុំ​ព្រែកក្របៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម
ក្បាច់​គុន ៖ ប្រដាល់​សេរី​ខ្មែរ


អ្នកប្រដាល់គុនខ្មែរ លោក នួន សូរិយា


ឈ្មោះពិត​ ៖ នួន សូរិយា
រហស្សនាម ៖ ខ្លាចាស់ ចង្កូម​ពិស
ក្លឹប ៖ ក្លឹប​ប្រដាល់​ក្រសួង​មហា​ផ្ទៃ
កំពស់ ៖ ១៦៧ស.ម
ទំងន់ ៖ ៦៣,៥គ.ក្រ (២០០៧)
ឆ្នាំកំណើត ៖ ១៩៨០? (២៥​ឆ្នាំ នៅឆ្នាំ ២០០៥)
ទី​កំណើត ៖ ភូមិដូន​ឡី ឃុំគរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម
ក្បាច់​គុន ៖ ប្រដាល់​សេរី​ខ្មែរ
កីឡា​ករ នួន សូរិយា បាន​ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់​​ របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នៅ​ថ្ងៃទី១២ មីនា ២០០៦ ក្នុង​ទំងន់ ៦០គ.ក្រ បន្ទាប់​ពី​បាន​យក​ជ័យ​ជំនះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​កីឡា​ករ ឡុង ជ័យ​សុផល


អ្នកប្រដាល់គុនខ្មែរ លោក ជ័យ កុសល


ឈ្មោះពិត​ ៖ ជ័យ កុសល
រហស្សនាម ៖ រាជសី​ក្រញាំ​ដែក
ក្លឹប ៖ ក្លឹប​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស, ក្លឹប​សមាគម​កីឡាប្រដាល់​ព្រះ​ខ័ន​រាជ្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស
កំពស់ ៖ ១៦៨ស.ម
ទំងន់ ៖ ៦៧គ.ក្រ (២០០៥)
ឆ្នាំកំណើត ៖ ១៩៨២??? (២៣​ឆ្នាំ​ ក្នុង​ឆ្នាំ ២០០៥)
ទី​កំណើត ៖ ភូមិតាភុល ឃុំ​ស្វា​យដង្គំ ស្រុក​ស្វាយ​ដង្គំ ខេត្ត​សៀមរាប
ក្បាច់​គុន ៖ ប្រដាល់​សេរី​ខ្មែរ
ជាម្ចាស់ ​ខ្សែ​ក្រវាត់​ប្រដាល់​សេរីអន្តរជាតិ និង ជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើង​ឯក​ស្ថានីយ៍​ទូរទស្សន៍​កង​យោពល​ខេមរ​ភូមិន្ទ​ ប៉ុស្តិ៍លេខ​៥។


ជីវប្រវត្តិកីឡាប្រដាល់ខ្មែរ

Sunday, August 12, 2012

របៀបដំឡើង Windows® 7 ពី USB Flash

A-DATA OStoGO Software Allows You to Install Windows® 7 via USB Flash Drive

Taipei, Taiwan - October 27, 2009 - A-DATA Technology, the world leader in DRAM modules and flash memory products, today introduces a useful value-added software, OStoGO which is a tool to convert Windows 7 setup system to USB flash drive. Now, users can treat USB flash drive as a bootable key to install Windows 7 on your Netbook!

For PCs without optical drives such as Netbooks, UMPCs and MIDs, installing a new OS could be a time-consuming task. With A-DATA OStoGO software, users are capable of converting bootable DVD to USB flash drive and install OS themselves via bootable USB flash directly. Featuring user-friendly interface (UI) and one-click-conversion, OStoGO can easily solve your installation issues by three simple steps. First, insert your Windows 7 DVD(*1) into optical drive. Second, plug your A-DATA USB connector into a USB port. Thirdly, specify drive letter and click start. Then, the Windows 7 setup system is fully transferred into the USB flash drive(*2)! Now you can setup windows 7 at a blazing booting speed by A-DATA USB flash drive!

OStoGO software (beta) will be released out at the early November. It supports all A-DATA USB flash drive series, hard disk drive series and SSDs with USB connectors on it. Consumers who have been purchasing those products with capacity more than 4GB since July 2008 are free to download it. In addition to OStoGO, A-DATA also provides other free-download value-added software such as UFDtoGO, HDDtoGO and Norton Internet Security™ 2009 (60-day trial). For more information, please visit http://www.adata-group.com/en/software_download.php.

1-Users need to obtain a genuine license of Windows Vista/7 software, and accept the End User License Agreement (EULA) from Microsoft.
2-When the conversion completes, just set BIOS to USB HDD emulation mode to boot and then install OS as usual.

Thursday, August 9, 2012

ភាសិតល្អៗគួរអនុវត្ត

  • បរាជ័យជាមាតានៃជោគជ័យ បើមិនបានជួបឧបសគ្គ និងបរាជ័យ ធ្វើម្តេច និងអាចដឹងពីភាពផ្អែមល្ហែមនៃជោគជ័យបានទៅ!
  • ពាក្យចាស់ពោលថា អស្ចារ្យនៅពេលក្មេងពេកគឺមិនអាចដឹងថាមេឃធំកំពស់ ណាអ្វីក៏មិនទុកក្នុងកែវភ្នែកដែរ ដូច្នេះពេលជួបនិងឧបសគ្កនេះសុទ្ធតែជា កម្មផល។
  • ប្រាប់ខ្លួនឯងថា កុំនៅតែមួយកន្លែង កុំនៅងាប់ក្រឡាបែបនេះ គួរព្យាយាមធ្វើអ្វី ថ្មីៗ ហើយគិតអ្វីក្នុងផ្លូវល្អ មិនបើកឱកាសឲ្យមានអារម្មណ៍តូចចិត្តអាណិតខ្លួន ឯងច្រើនហួសពេក។
  • កាយវិកាទន់ភ្លន់ជាការរៀបចំខ្លួនដ៏ឆ្លាតបំផុត។
  • ស្វែងយល់ឲ្យសីជម្រៅពីភាពស្ទាត់ជំនាញរបស់ខ្លួនឯង ដើម្បីសាងកិត្តិយសនិង កេរ្តិ៍ឈ្មោះដោយការហ៊ានប្រថុយនិងគ្រោះថ្នាក់ ពុះពារទប់ទល់ជាមួយនិងការ លំបាកគ្រប់យ៉ាង បង្កើតស្នាដៃដែលមិនទាន់មាននរណាធ្វើបានពីមុនមក។
  • ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ដើម្បីឈានជើងចូលទៅសំរេចកិច្ចការធំ។
  • តើអ្នកត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ខ្លួនឯងគ្រប់ ពេលវេលាដែរទេ!
  • អ្វីដែលសំខាន់ត្រូវចេះប៉ានប្រមានពីកំលាំងនិងសមត្ថភាពរបស់ខ្លួនឯង មិនត្រូវ គិតថាខ្លួនឯងពូកែជាងអ្នកដ៏ទៃ អួតបង្ហាញសមត្ថភាពមិនថារឿងតូចឫរឿងធំក៏ ទទួលមកធ្វើទាំងអស់ព្រោះវាអាចជាការបរាជ័យយ៉ាងអាម៉ាស។
  • មនុស្សដែលអាចប្រមូលយកបទពិសោធពីការបរាជ័យរបស់ខ្លួន និងពិនិត្យមើល ខ្លួនឯងគ្រប់ពេលវេលានោះ ឱកាសកែប្រែស្ថានការណ៍ពីចាញ់មកឈ្នះក៏រមែង មានកាន់តែច្រើនឡើងដែរ។
  • ត្រូវហ៊ានទទួលយកការរិះគន់ក្នុងន័យស្ថាបនាដើម្បីកែលំអចំណុចខ្សោយ ក៏មិនគួរយកការរិះគន់បង្កប់នូវចេតនាមិនល្អ មកទុកដាក់ក្នុងចិត្តដែរ។
  • ត្រូវចេះហ្វឹកហាត់ខ្លនឯងឲ្យក្លាយជាមនុស្សដែលមានកិរិយាមារយាទល្អ ចេះលើកដំកើន និងផ្តល់កិត្តិយសដល់អ្នកដំទៃ ពេលនោះនរណាគេក៏រមែង រីករាយពេលនិយាយជាមួយយើង ហើយនឹងមានអារម្មណ៍ថាយើងជាមនុស្ស ដែលគួរឲ្យរាប់អាន។
  • ទោះជាមានចំណូលមិនសូវច្រើនក្តី ក៏ហាត់ធ្វើចិត្តឲ្យទូលាយខ្លះៗដែរ ពោលគឺ ចេះសន្សំសំចៃតែមិនត្បិតត្បៀតពេក។
  • មនុស្សដែលមានស្នាមញញឹមលំអផ្ទៃមុខជាប្រចាំរមែងមានការទទួលស្វាគមន៍ ពីអ្នកដ៏ទៃជាប្រចាំ។
  • ចេះលើកសរសើរ ផ្តល់កិត្តិយសដល់អ្នកដ៏ទៃ ក៏ត្រូវចេះរក្សាកិត្តិយសខ្លួនឯងផង។
  • មនុស្សគ្រប់រូបអ្នកណាក៏ធ្លាប់មានកំហុសដែរ គ្រាន់តែកុំឲ្យវាជាកំហុសដដែលៗ ព្រោះវាអាចក្លាយទៅជាទំលាប់មិនល្អ ហើយពិបាកនឹងកែខៃទៅអនាគត។
  • ការតាំងចិត្តកែលំអខ្លួនឯង គឺមិនមែនជារឿងងាយនោះទេ ដូច្នេះយើងគួរបើក ចិត្តឲ្យទូលាយទទួលការណែនាំពីអ្នកដទៃ ដែលអាចជួយឲ្យយើងមានទស្សនៈ ត្រឹមត្រូវក្នុងការធ្វើដំណើរជីវិតនៅពេលខាងមុខ។
  • មនុស្សយើងមិនត្រូវចុះចាញ់ ជតាកម្ម និងមិនគួរយល់ព្រមនៅក្នុងកណ្តាប់ដៃ របស់ព្រហ្មលិខិតរហូតមួយជីវិតនោះទេ គឺគួរតែព្យាយាមកែលំអរខ្លួនឯងដើរ ផ្លូវត្រូវ និងពុះពារឆ្ពោះទៅអនាគតដ៏រុងរឿង។
  • មូលហេតុដែលធ្វើឲ្យយើងមិនអាចចុះសម្រុងជាមួយអ្នកដ៏ទៃ គឺអាចមកពីយើង គិតថាគ្រប់យ៉ាងត្រូវតែល្អសម្បូរបែប តឹងរឺងនិងខ្លួនឯងពេកចាំតែចាប់កំហុស អ្នកដ៏ទៃមាន ទុទិដ្ឋិនិយម មានអគតិ ចូលចិត្តធ្វើរឿងតូចឲ្យទៅជារឿងធំ ទាំងនេះ រមែងមានផលប៉ះពាល់ដល់ការអភិវឌ្ឃ បុគ្កលិកលក្ខណៈរបស់យើងទាំងអស់។
  • តើយើងអាចប្រើភាពទន់ភ្លន់ធ្វើជាអាវុធដ៏សំខាន់ ដើម្បីឲ្យអ្នកដ៏ទៃព្រមចុះញ៉ម បានដែរឫទេ?
  • ការសាងសម្ព័ន្ធភាពជាមួយអ្នកដ៏ទៃមិនមែនត្រឹមតែការនិយាយស្តី និងស្តាប់ ប៉ុណ្ណោះទេ គឺបូករួមទាំងអារម្មណ៍ដែលយើងមានចំពោះគេផងមុននឹងគិតពី អារម្មណ៍ខ្លួនឯង យើងត្រូវគិតអារម្មណ៍ និងសេចក្តីត្រូវការរបស់អ្នកដទៃជា មុនសិន។
  • យើងត្រូវហាត់ធ្វើជាមនុស្សឆ្លាតបន្តិច ដោយមិនឆេវឆាវទើបមិនមានការ ស្តាយក្រោយ។
  • ទោះយើងជាមនុស្សដែលសាំនិងការផ្ទុះអារម្មណ៍ដាក់អ្នកដ៏ទៃ វាបានត្រឹមតែ ភាពសមចិត្ត និងការប្រមានអ្នកដ៏ទៃតែមួយភ្លែតប៉ុណ្ណោះ តែអ្នកដ៏ទៃគេនិងគិត ថាយើងជាមនុស្សឆេវឆាវមិនគួរឲ្យរាប់អាននោះទេ បើទោះជាយើងធ្លាប់ជា មនុស្សដែលគេគោរពក៏ដោយ។
  • កុំប្រើការរំងាប់អារម្មណ៍ដោយការជេរប្រមាថទៅលើគូបដិបក្ខអី ការស្ងប់អារម្មណ៍ មិននិយាយអ្វី ហើយមានចេតនាមើលរំលងគេ ទើបជាការតបតយ៉ាងសមនិង ចិត្តពិតប្រាកដ។
  • ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយយើងត្រូវតែផ្តល់ភាពសំខាន់ឲ្យខ្លួន ឯងចាំបាច់ត្រូវធ្វើជាមនុស្សដែលគួរឲ្យស្រលាញ់ ពេលបាននិយាយជាមួយមាន អារម្មណ៍ថាស្រស់ស្រាយ ជួបជាមួយមនុស្សប្រភេទណាក៏មានទឹកមុខស្រស់ ស្រាយ កិរិយាសុភាពទន់ភ្លន់ មិនឡូឡា មិនច្រងេងច្រងាង និងចេះតាំងចិត្តស្តាប់ អ្នកដ៏ទៃនិយាយ នោះអ្នកដ៏ទៃនិងមានអារម្មណ៍ថាយើងជាមនុស្សដែលគួរឲ្យ រាប់អាន។

របៀបធ្វើបង្អែមនំពពាយ


គ្រឿងផ្សំ

  1. ម្សៅដំណើប
  2. ដូងទុំ
  3. សណ្តែកបាយ
  4. ល្ងស
  5. ដូងរលាក់ទឹក

វិធីធ្វើ

  1. ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។
  2. សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។
  3. ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។
  4. ខ្ទិះដើមសូមនាំយកទៅរម្ងាស់ឲ្យឡើងខាប់ៗ ។
  5. យក ឆ្នាំងចំហុយឡាំងស៊ឹងដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត យកខ្ទិះដើមដែលបានរម្ងាស់នេះមកលាប លើស្លឹកចេក បន្ទាប់មក យកនំមកដាក់តំរៀបឲ្យ ពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទីជាការស្រេច៕

របៀបធ្វើបង្អែមបបរល្ពៅ


គ្រឿងផ្សំ

ល្ពៅទុំ, ខ្ទិះដូង, គ្រាប់សាគូ, ស្ករស, អំបិល, ប៊ីចេង។

វិធីធ្វើ

  1. ល្ពៅចិតសំបកលាងទឹកឲ្យស្អាត ហើយកាត់ជាដុំធំល្មម។
  2. គ្រាប់សាគូ ត្រាំទឹកឲ្យរីក នឹងលាងឲ្យស្អាត។
  3. ដាក់ឆ្នាំងចាក់ចុងខ្ទិះចូល ដាំអោយពុះ បន្តាប់មកដាក់ ល្ពៅចូល រូចទុកឲ្យបន្តិច បន្ទាប់មក ដាក់ស្ករស ចូលឲ្យផ្អែមល្មម សឹម ដាក់អំបិល និងប៊ីចេងមួយចិប រំងាស់ឲ្យល្ពៅផុយល្មម ទទូលទាន សឹមដាក់ចុះ និងចាក់ក្បាលខ្ទិះ ចូលជាការស្រច៕

របៀបធ្វើបង្អែមសំខ្យាល្ពៅ


គ្រឿងផ្សំ

ល្ពៅ(តូចៗទុំល្មម) ដូងទុំ ស្ករស អំបិល ពងទា។

វិធីធ្វើ

ល្ពៅ ត្រូវចោះក្បាល ចិតឆ្កៀលយកគ្រាប់ចេញ មិនបាច់ចិតសំបកចេញទេ រួចលាងទឹកឱ្យស្អាត។ ចំណែកដូងទុំកោសពូតយកខ្ទិះតែម្តងទុកមួយឡែក។
យកចានមួយមកគួស ពងទាជាមួយស្ករស (ដាក់ឱ្យច្រើនបន្តិចព្រោះសំខ្យាត្រូវធ្វើឱ្យផ្អែម ដោយសារសាច់ល្ពៅសាប) វាយឱ្យទាល់តែពងទាឡើងពពុះ កូរប្រហែល 20 នាទី យកវាទៅលាយជាមួយខ្ទិះដូង ដាក់អំបិលមួយចឹប ដើម្បីឱ្យផ្អែមមុត។ បន្ទាប់មកយកល្ពៅមក ច្រកទឹកសំខ្យាចូលឱ្យពេញ។
យកល្ពៅជាមួយសំខ្យានោះ ទៅចំហុយក្នុងឆ្នាំងឡាំងស៊ឹង មើលភ្លើងឱ្យបានល្អប្រយ័ត្ន ទឹកដែលដាក់ចំហុយនោះរីងធ្វើឱ្យខ្លោច ឆ្នាំង ចំហុយរហូតទាល់តែទឹកសំខ្យានោះគោក ហើយល្ពៅឆ្អិនល្អនោះជាការស្រេច។

របៀបធ្វើបង្អែមចេកខ្ទិះ

បង្អែមចេកខ្ទិះ
គ្រឿងផ្សំ
ចេកណាំវ៉ាទុំ ដូងទុំ គ្រាប់សាគូ អំបិល ។
*******  វិធីធ្វើ  *******
ចេកបកសំបកចេញ មួយចិតជាបួន សាគូលាងទឹកឲ្យស្អាតដូងទុំកោសច្របាច់យកខ្ទិះដើមមួយ កូនចានចង្កឹះទុកផ្សេង ឯខ្ទិះចុងដាក់ផ្សេង ។
យកឆ្នាំងដាក់ខ្ទិះចុង ចេក គ្រាប់សាគូ ស្ករសដាក់ចូលគ្នាតែម្តង ទើបដាំលើភ្លើងឲ្យឆ្អិន បង់អំបិល មួយចិប ភ្លក់មើលឲ្យផ្អែមល្មមទើបដាក់ខ្ទិះដើមចូល រួចកូរលើភ្លើងមួយភ្លែតទើបលើកចុះជា ការស្រេច ៕

របៀបធ្វើសម្លកកូរខ្មែរ

សម្លកកូរខ្មែរ
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក សាច់មាន់ ឬត្រីអត់ស្រកា ល្ហុង ល្ពៅ ចេកខ្ចី ត្រប់ពុតញង ត្រប់វែង ស្លឹកម្រុំ ស្លឹកបាស ឬស្លឹកអង្គាដី គល់ស្លឹកគ្រៃ រំដេង រមៀត សំបក ឬស្លឹកក្រូចសើច ខ្ទឹមស អំបិល ប្រហុក ទឹកត្រី ស្ករ ប៊ីចេង អង្ករលីងម៉ដ្ឋ ។
*******  វិធីធ្វើ  *******
សាច់ត្រូវហាន់ ឬកាប់ដុំតូចៗល្មម គល់ស្លឹកគ្រៃ រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស បុកចូល គ្នាឲ្យម៉ដ្ឋ ប្រហុកយកមកចិញ្ច្រាំឲ្យម៉ដ្ឋ ។ដាក់ឆ្នាំងលើចង្ក្រាន រួចដាក់ខ្លាញ់ ឬប្រេងឆាទុកឲ្យក្តៅ ទើបដាក់ប្រហុក និងគ្រឿងចូល រួចកូររហូតមានក្លិនឈ្ងុយ បង់សាច់ចូលហើយកូរជាមួយគ្រឿង ឲ្យសព្វ ចាក់ទឹកបន្តិច រំងាស់ឲ្យជិតផុយ ទើបដាក់បន្លែគ្រប់មុខចូល កូរឲ្យសព្វ ថែមទឹករួចដាក់ អង្ករលីងចូល រំងាស់ឲ្យផុយបន្លែ ទើបចាក់ទឹកត្រី អំបិល ស្ករ ម្ស៉ៅស៊ុប ភ្លក់មើលឲ្យល្មម រួចបង់ ស្លឹកម្រុំ អង្គាដី ឬស្លឹកបាសចូល ទុកប្រហែល ១-២នាទី ជាការស្រេច ៕

របៀបធ្វើសម្លចាប់ឆាយ

សម្លចាប់ឆាយ
គ្រឿងផ្សំ
ឆ្អឹងជំនី​ ឬជើងជ្រូក ស្បែកជ្រូកបំពង ផ្សិតត្រចៀកកណ្ដុរ ឆៃថាវ ការ៉ុត ស្ពៃ
ក្ដោប ស្ពៃបូកគោ ដំឡូងបារាំង ខាត់ណា ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ អំបិល ស្ករ
ប៊ីចេង ទឹកត្រី ។
*******   វិធីធ្វើ  *******
ឆ្អឹងជំនី ឬជើងជ្រូកលាងទឹកឲ្យស្អាតកាប់ជាដុំធំបន្តិច ស្បែកជ្រូកបំពង និងផ្សិតត្រចៀកកណ្ដុរ​ដាក់ត្រាំទឹកឲ្យរីក រួកកាត់ឲ្យខ្លីការ៉ុត ឆៃថាវ ដំឡូងបារាំង​ ចិតសំបកចេញលាងទឹកឲ្យស្អាតរួច​កាប់ជាដុំៗ ។​ ស្ពៃក្ដោប និងស្ពៃបូកគោ ហាន់វាឲ្យខ្លីៗល្មមខាត់ណាសកវាឲ្យស្អាត កាត់ដាក់គល់​ផ្សេង ស្លឹកផ្សេង ។​ ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឲ្យស្អាត ហាន់ឲ្យល្អិតល្មម ខ្ទឹមសចិញ្ច្រាំឲ្យល្អិត ។
ដាក់ឆ្នាំងខ្ទះដាំឲ្យក្ដៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្ច្រាំចូល រួលលីងឲ្យឈ្ងុយបន្តិច ទើបដាក់​ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង កូរឲ្យសព្វ ចាក់ទឹកបន្តិចប្រហែល ៥នាទី ទើបដាក់ស្បែកជ្រូកបំពង និងផ្សិតត្រចៀកកណ្ដុរចូលហើយដាក់ដើមខាត់ណា ការ៉ុត ឆៃថាវ និង​ដំឡូងបារាំងចូលជាមួយគ្នាតែម្តង រំងាស់ឲ្យឆ្អឹងជ្រូក និងបន្លៃផុយបន្តិច (រំងាស់ដំបូងចាក់ទឹកបន្តិច​ម្តងៗ) ប្រហែល ២០នាទី ទើបចាក់ទឹកឲ្យច្រើនតែម្តង ។ រំងាស់ឲ្យពុះម្តងទៀត ភ្លក់មើលឲ្យ​ល្មមទើបដាក់ស្ពៃបូកគោ ស្ពៃក្ដោប និងស្លឹកខាត់ណាចូល មួយពុះរួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច ៕
 

របៀបស្ងោរឆ្អឹងជំនីជ្រូកបន្លែគ្រប់មុខ


ឆ្អឹងជំនីស្ងោរបន្លែគ្រប់មុខ
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ស្លឹកខ្ទឹម ខ្ទឹមស ស្ពៃ
តឿ ឬស្ពៃចង្កឹះ ហៃប៊ី យីហ៊ឺ អំបិល ស្ករស ប៊ីចេង ទឹកត្រី ។
*******   វិធីធ្វើ  *******
ឆ្អឹងជំនីកាប់ដុំៗ រួចយកទៅលាយជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល ទុកប្រហែល ១៥នាទី ។ ស្ពៃក្ដោបពុះជាបួនជ្រុង ស្ពៃបូកគោ ហាន់ប្រវែងប្រហែលមួយថ្នាំងដៃ ដោយដាក់គល់ផ្សេង ស្លឹកផ្សេង ព្រោះស្លឹកឆាប់រលួយជាង ស្លឹកខ្ទឹមលាងទឹកឲ្យស្អាតហាន់ខ្លីៗ ។
ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចបង់ឆ្អឹងជំនី ហៃប៊ី យីហ៊ឺចូល ហើយស្ងោរឲ្យជិតផុយទើបបង់ការ៉ុត និងដំឡូងបារាំងចូល ទុកឲ្យផុយបន្តិចទើបបង់ស្ពៃក្ដោប និងស្ពៃបូកគោចូល បន្ទាប់មកទើបបង់ស្លឹកវាចូលតាមក្រោយ ។ ទុកឲ្យពុះហើយលើកដាក់ចុះពីចង្ក្រានទើបបង់ស្លឹកខ្ទឹមចូលជាការស្រេច ៕

របៀបឆាសណ្ដែកបណ្ដុះតៅគួរ


 ឆាសណ្ដែកបណ្ដុះ តៅគួរ
គ្រឿងផ្សំ
តៅគួរ ២ដុំ សាច់ជ្រូក ៣ខាំ សណ្ដែកបណ្ដុះ ០,៥គ.ក្រ ស្លឹកឬផ្កាគូឆាយ ១ខាំ ស្លឹកខ្ទឹម ១ដើម ប្រេងខ្យង ២ស្លាបព្រា ទឹកត្រី ២ស្លាបព្រា អំបិល ០,៥ស្លាបព្រា ប៊ីចេង ០,៥ស្លាបព្រា ស្ករស ១ស្លាបព្រា ខ្ទឹមស ០,៥ម៉ឺម
*******  វិធីធ្វើ  *******
សាច់ជ្រូកលាងទឹកឲ្យស្អាតរួចហាន់ជាចំណិតស្ដើងៗ តៅគួរកាត់ជាដុំៗ ប៉ុនមេដៃ រួចយកទៅបំពង ឲ្យក្រហមព្រឿងៗ សណ្ដែកបណ្ដុះ និងស្លឹកគូឆាយលាងទឹកឲ្យស្អាត រួចហាន់ប្រវែងមួយថ្នាំងដៃ ហើយលាយជាមួយសណ្ដែកបណ្ដុះ ខ្ទឹមសត្រូវចិញ្ជ្រាំឲ្យល្អិត ចំណែកគ្រឿងផ្សំទាំងអស់ត្រូវលាយ ចូលគ្នាដាក់ក្នុងកូនចានទុកសិន ។
ដាក់ខ្ទះលើចង្ក្រានរង់ចាំឲ្យក្ដៅបន្តិច  រួចដាក់ខ្លាញ់ចូល  និងខ្ទឹមស  បំពងវាឲ្យឈ្ងុយទើបចាក់សាច់ ជ្រូកចូល ហើយចាក់គ្រឿងដែលលាយរួចចូល បន្ទាប់មកដាក់តៅគួរចូលហើយឆាវា ២-៣ត្រឡប់ ទើបចាក់សណ្ដែកបណ្ដុះចូល ឆាវាឲ្យសព្វ (កុំឲ្យសណ្ដែកឆ្អិនពេក) រួចដួសដាក់ចាន និងរោយ ខ្ទឹមសជាការស្រេច ៕



របៀបស្ងោរម្រេះសាច់ជ្រូកចិញ្ច្រាំ


ស្ងោរម្រេះសាច់ជ្រូកចិញ្ច្រាំ
គ្រឿងផ្សំ
ផ្លែម្រេះ សាច់ជ្រូក (សាច់លាយខ្លាញ់) មីសួរ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ម្រេច ស្លឹកខ្ទឹម ។
*******   វិធីធ្វើ  *******
ផ្លែម្រេះកាត់កង់ៗ ឆ្កឹះយកគ្រាប់ចេញ រួចលាងទឹកឲ្យស្អាត (ប្រសិនបើមិនចូលចិត្តល្វីងពេក ត្រូវស្រុះទឹកក្ដៅសិន) ។ មីសួរត្រាំទឹកឲ្យរីក កាត់ខ្លីៗ សាច់ជ្រូកចិញ្ច្រាំឲ្យម៉ដ្ឋរួចយកគ្រឿងផ្សំ អំបិល ស្ករ ប៊ីចេង ម្រេច មកលាយជាមួយ បន្ទាប់មកយកមីសួរដែលកាត់រួចនោះមកច្របល់ចូលគ្នា រួចយកម្រេះមកញាត់សាច់ជ្រូកដែលបានលាយរួចនោះ ។ ញាត់រួចហើយទុកមួយអន្លើសិន ស្លឹកខ្ទឹមលាងទឹកឲ្យស្អាត ហាន់ឲ្យល្អិត ។ដាក់ឆ្នាំងដាំទឹកឲ្យពុះ បង់អំបិល ប៊ីចេង ស្ករបន្តិច ចូលទៅក្នុងទឹកសម្ល បន្ទាប់មកទើបបង់ម្រេះចូល រំងាស់ឲ្យផុយម្រេះបន្តិចទើបភ្លក់មើល ឲ្យល្មមឆ្ងាញ់ រួចដួសដាក់ចាន ហើយរោយស្លឹកខ្ទឹមដែលហាន់រួចពីលើជាការស្រេច ៕

របៀបធ្វើភ្លាសាច់គោ

 ភ្លាសាច់គោ
គ្រឿងផ្សំ
សាច់គោ (សាច់ផុយ) សណ្ដែកគួរ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង ជីនាងវង ជីអង្កាម ឬជីរណា ក្រូចឆ្មា គល់ស្លឹកគ្រៃ រំដេង ម្ទេសប្លោក សណ្ដែកដី  ប្រហុកសាច់ ខ្ទឹមស ទឹកត្រី អំបិល ស្ករស ប៊ីចេង ។
*******   វិធីធ្វើ  *******
សាច់គោហាន់បន្ទះស្តើងៗ រួចយកក្រូចឆ្មាមកចិតច្របាច់យកទឹកមកដាក់ពីលើសាច់គោ ច្របល់​ឲ្យសព្វ ទុកប្រហែល ៥នាទីទើបច្របាច់ពូត ហើយទុកចានមួយផ្សេង ។ គល់ស្លឹកគ្រៃ ម្ទេសប្លោក ហាន់ជាបន្ទះស្ដើងៗ សណ្ដែកគួរកាត់ខ្លីៗ ដំឲ្យបែកប៉េងប៉ោះ ការ៉ុតហាន់ជាបន្ទះៗ ឬចិតជាផ្កា​តាមការនិយម ខ្ទឹមបារាំងហាន់ជាសរសៃៗ រួចយកទៅដាក់ក្នុងចានសាច់គោ ។ ខ្ទឹមស រំដេងត្រូវ​បុកឲ្យម៉ដ្ឋ រួចដួសដាក់ក្នុងចានក្រូចឆ្មាដែលសល់ពីពូតសាច់គោ ។   ដាក់ឆ្នាំងខ្ទះរួចទុកឲ្យក្តៅ​ហុយៗ ទើបចាក់ទឹកក្រូចឆ្មាចូល ដាក់ប្រហុកបន្តិចទុកឲ្យពុះ កូរឲ្យរលាយសាច់ប្រហុកទើបយក​សាច់គោមកចាក់ចូល​ (កុំឲ្យឆ្អិនពេក) ហើយច្រូចទឹកត្រីបន្តិច ថែមអំបិល ប៊ីចេង ស្ករស រួចកូរឲ្យសព្វ ភ្លក់មើលឲ្យល្មម ទើបយកមកលាយជាមួយបន្លែដែលចិតរួចនោះ រួចបេះស្លឹកជីរោយពីលើជាការ​ស្រេច ៕

របៀបធ្វើស៊ុបកន្ទុយគោ

រូបភាពទស្សនាវដ្តីសុខភាពយើង
  • បរិមាណមនុស្សទទួលទាន ១នាក់
  • រយៈពេលចម្អិន ៣ម៉ោង
  • រយៈពេលរៀបចំគ្រឿងផ្សំ ៣០នាទី
គ្រឿងផ្សំ
  • កន្ទុយគោ ២ខាំ
  • ស្ពៃបូកគោ ៥០ក្រាម
  • ល្ហុង ៣០ក្រាម
  • ការ៉ុត ២០ក្រាម
  • គល់ស្លឹកគ្រៃ ១០ក្រាម
  • រំដេង ១៥ក្រាម
  • ស្លឹកក្រូចសើច ៥ក្រាម
  • ជីររណារ ១០ក្រាម
  • ទឹកត្រី ១០ក្រាម
  • អំបិល ៣ក្រាម
  • ខ្ទឹមស ៨ក្រាម
  • ខ្ទឹមក្រហម ១០ក្រាម
  • ស្ករត្នោត ១០ក្រាម
រូបភាពទស្សនាវដ្តីសុខភាពយើង
របៀបរៀបចំគ្រឿងផ្សំ
  • កន្ទុយគោលាងទឹកឱ្យស្អាត កាត់ជាកង់ៗ
  • ការ៉ុត ស្ពៃបូកគោលាងទឹកឱ្យស្អាត ហើយកាត់ជាកង់ៗ
  • ល្ហុងកាត់ជាកង់ លាងទឹកឱ្យស្អាត
  • គល់ស្លឹកគ្រៃ រំដេងយកទៅដុត
  • ស្លឹកក្រូចសើច
  • ជីររណារលាងទឹកឱ្យស្អាត ហាន់ល្មមៗ
  • ខ្ទឹមសលាងឱ្យស្អាត លីងទុកដោយឡែក
  • ខ្ទឹមក្រហមចែកជាពីរ យកទៅដុត និងយកទៅបំពង។
របៀបធ្វើ
ដំបូងត្រូវដាក់ដាំទឹកឱ្យពុះ រួចដាក់កន្ទុយគោចូល ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ដែលដុតចូល។ បន្ទាប់មកត្រូវ ដាក់ទឹកត្រី អំបិល ស្ករត្នោត ទុករយៈពេល៣ម៉ោង ដើម្បីឱ្យផុយកន្ទុយគោ និងចូលជាតិល្អ។ ទីបំផុតត្រូវដាក់បន្លែចូល ដូចជាល្ហុង ការ៉ុត ស្ពៃបូកគោទុកឱ្យឆ្អិនល្មម លើកចុះដាក់ខ្ទឹមបំពង និងជីររណារពីលើជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស គ្រឿងក្លែម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

ប្រហុក​​​ចំហុយ​​​សៀមរាប

 បរិមាណមនុស្សទទួលទាន ២នាក់
  • រូបភាពទស្សនាវដ្តីសុខភាពយើង
  • រយៈពេលចម្អិន ២០នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី
គ្រឿងផ្សំ

  • ប្រហុកសៀមរាប ២០ក្រាម
  • សាច់ជ្រូកបីជាន់ឆៅ ៧៥ក្រាម
  • សាច់ជ្រូកសាច់សុទ្ធ ៧៥ក្រាម
  • ពងទាប្រៃ ២គ្រាប់
  • ពងមាន់ ១គ្រាប់
  • ខ្ទឹមបារាំង ១ចំហៀង
  • ខ្ទឹមក្រហម ២កំពឹស
  • ខ្ទឹមស ៣កំពឹស
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម ១ស្លាបព្រាបាយ
  • អំបិល ទៅតាមតម្រូវការ
  • ម្រេច តាមតម្រូវការ
  • ម្ទេសក្រហម តាមតម្រូវការ
  • សណ្ដែកកួរ ២០ក្រាម
  • ប៉េងប៉ោះខ្ចី ៥០ក្រាម
  • ស្វាយខ្ចី ៥០ក្រាម
  • ត្រសក់ ៥០ក្រាម
  • ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស៧០ក្រាម
  • ត្រប់ស្រួយ ២ផ្លែ
  • ក្រូចឆ្មារមួយចំណិត
  • ស្លឹកជីនាងវង
រូបភាពទស្សនាវដ្តីសុខភាពយើង
  • សាច់ជ្រូក​​​បីជាន់​​​លាងទឹក​​​ឱ្យស្អាត​​​ហើយ​​​យក​​​ទៅ​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • សាច់ជ្រូក​​​សាច់សុទ្ធ​​​លា​​ង​​​ទឹក​​​ឱ្យស្អាត​​​ហើយយក​​​ទៅ​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ពងទាប្រៃ​​​គោះយក​​​ពណ៌លឿង​​​ចិញ្ច្រាំ ពណ៌ស​​​ដាក់​​​ដោយឡែក
  • ខ្ទឹមបារាំង​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ខ្ទឹមក្រហម​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ខ្ទឹមស​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ម្ទេសក្រហម​​​ហាន់ជា​​​សរសៃ​​​សម្រាប់​​​លម្អ
  • សណ្ដែកកួរ កាត់ប្រវែង​​​៥សង់ទីម៉ែត្រ
  • ប៉េងប៉ោះខ្ចី ហាន់ស្ដើងៗ
  • ស្វាយខ្ចី ហាន់ស្ដើងៗ
  • ត្រសក់ ចិតសម្បក​​​ហើយ​​​ហាន់​​​ស្ដើងៗ
  • ស្ពៃក្ដោប​​​ពណ៌ស្វាយ និង​​​ពណ៌ស ហាន់ជា​​​ដុំ​​​តូចល្មម
របៀបធ្វើ
​ដំបូង​សូម​យក​ប្រហុក​ចិញ្ច្រាំ​មក​លាយ​ជា​មួយ​សាច់​ជ្រូក​ ​ខ្ទឹមស​ ​ខ្ទឹម​បារាំង​​ ​ស្ករ​ត្នោត​ ​ខ្ទឹម​ក្រហម​ ​ខ្ទិះ​ដូងដើម​ ​ពងទា​​ប្រៃ​ក្រហម​ដែល​ចិញ្ច្រាំ​ហើយ​ ​យក​មក​កូរ​លាយ​បញ្ចូល​គ្នា​ជា​មួយ​អំបិល​ ​ម្រេច​ ​(​ប៉ុន្ដែ​កុំ​ប្រើ​អំបិល​ច្រើន​ពេក​ ​ព្រោះ​ពង​ទា​ប្រៃ​ ​និង​​ប្រហុក​វា​មាន​រស​ជាតិ​ប្រៃ​រួច​ទៅ​ហើយ​)​។ ​បន្ទាប់​ពី​លាយ​រួច​ហើយ​ត្រូវ​យក​ពង​ទា​ប្រៃ​ពណ៌​ស​មក​វាយ​បញ្ចូល​គ្នា​ជា​ មួយ​ពង​មាន់​ឱ្យ​សព្វ​ ​ហើយ​ចាក់​ពាក់​កណ្ដាល​ចូល​ទៅ​ក្នុង​ប្រហុក​ដែល​លាយ​រួច​ ​បន្ទាប់​មក​ត្រូវ​យក​ទៅ​ចំហុយ​រយៈ​ពេល​៥​នាទី​។​ ​បន្ទាប់​មក​ទៀត​សូម​យក​ ​ពង​មាន់​ដែល​លាង​ហើយ​នៅ​សល់​យក​ទៅ​ដាក់​ស្រោច​ពី​លើ​ ​ហើយ​យក​ទៅ​ចំហុយ​ប្រហែល​១៥​នាទី​ថែម​ទៀត​ ​ឬ​ទុក​រហូត​ដល់​ឆ្អិន​។​ ​បន្ទាប់​ពី​ឆ្អិន​ហើយ​ត្រូវ​លើក​ចេញ​ពី​ឆ្នាំង​ចំ​ហុយ​ ​លម្អ​នូវ​ម្ទេស​ក្រហម​ដែល​ហាន់​ជា​សរសៃ​ពី​លើ​អម​ជាមួយ​បន្លែ​ដែល​រៀប​ដាក់ ​ចាន​ហើយ​ ​នោះ​ជា​ការ​ស្រេច​។​
​បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
 
 
 

របៀបធ្វើញាំត្រយូងចេក

រូបភាពទស្សនាវដ្តីសុខភាពយើង
  • បរិមាណមនុស្សទទួលទាន ៖ ២នាក់
  • រយៈពេលចម្អិន ៖ ៤នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ៖ ៥០នាទី
គ្រឿងផ្សំ
  • សាច់ជ្រូកសាច់លាយខ្លាញ់ ១២០ក្រាម
  • ខ្ទឹមស ៤កំពឹស
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាកាហ្វេ
  • អំបិល ១ចឹប
  • ម្រេច ១ចឹប
  • ត្រយូងចេក ១កំណាត់
  • សណ្ដែកកួរ ៨០ក្រាម
  • ខ្ទឹមក្រហម ៤០ក្រាម
  • សណ្ដែកដី ២០ក្រាម
  • សណ្ដែកបណ្ដុះ ៤០ក្រាម
  • ជីគ្រប់មុខ តាមចំណូលចិត្ដ
  • ផ្កាកំប្លោក តាមចំណូលចិត្ដ
  • បង្គាក្រៀម ៣០ក្រាម
  • ទឹកខ្មេះ ២ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ម្ទេស ២គ្រាប់
  • ក្រូចឆ្មារ ២ចំណិត
រូបភាពទស្សនាវដ្តីសុខភាពយើង
របៀបរៀបចំគ្រឿងផ្សំ
  • ខ្ទឹមក្រហមចែកជាពីរ យកពាក់កណ្ដាល​ទៅចិញ្ច្រាំ និងពាក់កណ្ដាល​ទៀតហាន់​ស្ដើងល្មម
  • ខ្ទឹមសចិញ្ច្រាំឱ្យម៉ដ្ឋ
  • ខ្ទឹមក្រហមដែលចិញ្ច្រាំម៉ដ្ឋនោះយក​មកលាយ​ជាមួយ​ស្ករត្នោត ទឹកត្រី និងក្រូចឆ្មារ​(នេះជាទឹកជ្រលក់)​
  • សាច់ជ្រូកលាងទឹកឱ្យស្អាត យកទៅប្រឡាក់​ជាមួយ​ខ្ទឹមស​ដែល​ចិញ្ច្រាំរួច ហើយត្រូវ​លាយជាមួយ​ស្ករត្នោត និងទឹកត្រី ទុក​ដោយឡែក។ បន្ទាប់មក​គឺត្រូវយក​ទៅចៀន រួចហាន់​តូចៗល្មម​ទុកដោយ​ឡែក។
  • ត្រយូងចេកបកសម្បកចេញយកតែ​បណ្ដូល​កណ្ដាល ហើយយក​ទៅត្រាំ​ជាមួយ​ទឹកខ្មេះ ឬក៏​ទឹកក្រូចឆ្មារ​ប្រហែល​ជាពី​ ៥ទៅ​១០នាទី​ បន្ទាប់មក​សូមយក​ត្រយូងចេក​ហាន់ស្ដើង​ទុកដោយ​ឡែក។
  • ជីគ្រប់មុខបេះយកតែស្លឹក ហើយ​លាងទឹក​ឱ្យស្អាត
  • សណ្ដែកកួរលាងទឹកឱ្យ​ស្អាតហើយ​កាត់ខ្លី​ល្មម
  • សណ្ដែកបណ្ដុះលាង​ទឹកឱ្យ​ស្អាត
  • បង្គាក្រៀមលាង​ទឹកឱ្យ​ស្អាត
  • ម្ទេសក្រហម ហាន់ជា​សរសៃ​សម្រាប់​លម្អ។
របៀបធ្វើ
ដំបូងយកបន្លែមកលាយចូលគ្នា ដែល​រួមមាន ត្រយូងចេក សណ្ដែកបណ្ដុះ ជីគ្រប់មុខ សណ្ដែកកួរ បង្គាក្រៀម ខ្ទឹមក្រហម សាច់ជ្រូក​ដែលហាន់​រួចដាក់​ស្ករស ទឹកខ្មេះ សណ្ដែកដី ម្រេច អំបិល ទឹកត្រី លាយចូលគ្នាឱ្យ​ចូលជាតិ ហើយដាក់​ម្ទេស​លម្អ​ជាការ​ ​ស្រេច។ ចំណែក​ឯទឹក​ជ្រលក់​ដាក់លាយ​បន្ថែម​ពីលើ បើសិន​ជាគិត​ថាមិន​ទាន់​មាន​រសជាតិ​ល្អ។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបាន​ជាមួយ​បាយស ឬក៏​ជាមួយ​គ្រឿងក្លែម​។
 
 
 
 

របៀបធ្វើសម្លម្ជូរ​គ្រឿងខ្ទិះ

រូបភាពទស្សនាវដ្តីសុខភាពយើង
  • បរិមាណមនុស្ស​បរិភោគ ៖ ៤ នាក់
  • រយៈពេលរៀប​ចំគ្រឿង ៖ ១៥នាទី
  • រយៈពេល​ចម្អិន ៖ ២៥នាទី
គ្រឿងផ្សំ
  • ត្រីអណ្ដែងទន់ កន្លះគីឡូ​ក្រាម
  • ម្នាស់ដែលមាន​ជាតិផ្អែម ១ផ្លែ
  • ដូងទុំ ១ផ្លែ
  • សណ្ដាន់ក្រៀម ១៥​ចំណិត
  • ទឹកត្រី ២ស្លាប​ព្រាបាយ
  • គល់ស្លឹកគ្រៃ ៧ដើម
  • ខ្ទឹមស ៥កំពឹស
  • ស្លឹកក្រូចសើច
  • ម្ទេសដៃនាង ៤គ្រាប់
  • ម្ទេសឆ្អើ កន្លះខាំ
  • ជីនាងវង ២សរសៃ
រូបភាពទស្សនាវដ្តីសុខភាពយើង
គ្រឿងផ្សំ​រសជាតិ
  • ស្ករត្នោត ២ស្លាប​ព្រាបាយ
  • ប៊ីចេង ៣ស្លាបព្រា​កាហ្វេ
  • អំបិល ១ស្លាបព្រា​កាហ្វេ
ការរៀបចំ​គ្រឿងផ្សំ
  • ត្រីលាងទឹកឱ្យស្អាត រួចហាន់​ជាកង់ៗ
  • ម្ទេសឆ្អើរយកទៅលាងទឹកឱ្យស្អាត ហើយ​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
  • ដូងទុំកោស ពូត​យកខ្ទិះដើម ១កូន​ចានតូច និង​ពូតយក​ខ្ទិះចុង​ទុកមួយ​អន្លើរ
  • ម្នាស់ទុំចិតសម្បកឱ្យស្អាត រួចហាន់​ជាកង់ៗ
  • គល់ស្លឹកគ្រៃ រំដេង ល្មៀត ខ្ទឹមស កិន​ចូលគ្នា​ឱ្យម៉ដ្ឋ
រូបភាពទស្សនាវដ្តីសុខភាពយើង
វិធីធ្វើ
១- ដាក់ឆ្នាំងលើចង្ក្រានឱ្យ​ក្ដៅបន្ដិច
២- ចាក់ដើមខ្ទិះពាក់កណ្ដាល​ទៅក្នុងឆ្នាំង កូរវាឱ្យ​ឈ្ងុយ
៣- ដាក់ម្ទេសឆ្អើរដែលបាន​ចិញ្ច្រាំរួច​ចូល រួចកូរ ឱ្យឡើង​ពណ៌ល្អ
៤- ចាក់គ្រឿងកិនចូល ហើយកូរឱ្យ​ចូលជាតិ
៥- ដាក់គ្រឿងផ្សំ​រសជាតិចូល
៦- ដាក់ត្រីចូលទុករយៈ​ពេល ១០នាទី
៧- ដាក់ម្នាស់ចូលទុករយៈ​ពេល ២នាទី
៨- ចាក់ខ្ទិះចុងចូលល្មម​លិចសាច់​ត្រី រួចដាក់ម្ជូរ​សណ្ដាន់
៩- ភ្លក់មើលប្រៃផ្អែមល្មម ចាក់ខ្ទិះ​ដើមដែល​នៅសល់ ទុកមួយ​អំពុះ ទើបដាក់​ចុះ ជាការ​ស្រេច។
១០- នៅពេលដួស​ដាក់ចាន យកម្ទេស​៣គ្រាប់ និងជីនាង វងរោយ​ពីលើ។
ចំណាំ ៖ មុខម្ហូបនេះ យើងគួរធ្វើ​ជាមួយត្រី​អណ្ដែងទន់ ឬត្រីសណ្ដាយ​ទើបឆ្ងាញ់។



របៀបធ្វើប្រហុកខ្ទិះ

រូបភាពទស្សនាវដ្តីសុខភាពយើង
គ្រឿងផ្សំ
  • ប្រហុក​សាច់ល្អ
  • សាច់ជ្រូក​បីជាន់​ចិញ្ច្រាំ
  • ត្រីឆ្អើរ​ប្រឡេះយក​តែសាច់
  • បង្គា​ក្រៀមបុក
  • ត្រប់ពុតញង
  • គ្រឿង​បុកមាន​រំដេង, គល់ស្លឹកគ្រៃ, ស្លឹក​ក្រូចសើច, រមៀត, ខ្ជាយ, ម្ទេសឆ្អើរ, ម្ទេសហឹរ, ខ្ទឹមស, ខ្ទឹមក្រហម​(បុកចូល​គ្នាឱ្យម៉ត់)
  • ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្សៅស៊ុប, ខ្ទិះដូងយក​ក្បាលខ្ទិះ, ខ្ទឹមស, ខ្ទឹមក្រហម​ចិញ្ជ្រាំចូល​គ្នាឱ្យល្អិត
អន្លក់
  • ស្ពៃក្ដោប
  • ភ្លៅកង្កែប
  • កញ្ឆែត
  • ត្រប់ស្រួយ
  • សណ្ដែកកួរ
  • ត្រសក់ ឫ​បន្លែអ្វី​ផ្សេងទៀត​តាមតែ​លោកអ្នក​ចូលចិត្ដ
រូបភាពទស្សនាវដ្តីសុខភាពយើង
វីធីធ្វើ
1. ជាដំបូង​ត្រូវដាក់​ខ្ទះទុក​ឱ្យក្ដៅ រួចចាក់​ប្រេងឆាចូល ដាក់ត្រប់​ពុតញង​ចូលលីង​ឱ្យឆ្អិនបន្ដិច រួចដួសទុក​ដោយទ្បែក។
2. ប្រេងឆា​ដែលនៅសល់ ត្រូវដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម​ចិញ្ជ្រាំ​ចូលលីង​ឱ្យក្រហម ទើបដាក់​គ្រឿង​ដែលបុក​រួចលីង​ទាល់តែ​ឈ្ងុយ និង​ទ្បើងពណ៌​ក្រហម។
3. ក្រោយពី​ធ្វើគ្រឿង​ទ្បើងពណ៌​ក្រហមហើយ ទើបដាក់​ប្រហុកចូល​លីងសព្វ​សាច់ បើគោក​ត្រូវចាក់​ក្បាលខ្ទិះ​ចូលបន្ដិច​ទុកឱ្យពុះ
4. បន្ទាប់មក​ដាក់សាច់ជ្រូក, ទឹកត្រី, ស្ករស, ប៊ីចេង, ម្សៅស៊ុប, សាច់ត្រីឆ្អើ, បង្គាក្រៀមបុក, ត្រប់ពុតញង ទើប​ចាក់ក្បាល​ខ្ទិះចូល តែមិន​ឱ្យរាវ​ពេកទេ ត្រូវភ្លក់​រសជាតិ​ឱ្យផ្អែម និង​ប្រៃបន្ដិច។
5. ពេលទទួលទាន ត្រូវផ្ទាប់​ជាមួយអន្លក់​បន្លែស្រស់ ហើយ​ត្រូវបរិភោគ​ជាមួយ​បាយ។



របៀបធ្វើគួងស្រស់


រូបភាពគេហទំព័រសុខភាពកម្ពុជា
  • រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
  • រយៈពេលចម្អិន ៖ ១០នាទី
  • បរិមាណមនុស្ស ៖ ២នាក់
គ្រឿងផ្សំ
  • បង្គាស្រុសឆ្អិន ២ខាំ
  • សណ្ដែកបណ្ដុះបន្ដិច
  • ការ៉ុតហាន់ជាចង្វាមូល
  • ស្លឹកគូឆាយ
  • ជីនាងវង
  • សាឡាត់
  • បាញ់ហយ
  • សម្បកគួង (បាញ់ត្រាង) ៥សន្លឹក
  • ទឹកជ្រលក់ជូរអែម

    រូបភាពទស្សនាវដ្តីសុខភាពយើង
របៀបធ្វើទឹកជ្រលក់
  • ទឹកខ្មេះទឹកត្នោត ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • សណ្ដែកដីបុក
  • ការ៉ុតហាន់ជាសរសៃ
  • របៀបធ្វើទឹកជ្រលក់ត្រូវយកគ្រឿងផ្សំ​ទឹកជ្រលក់​ទាំងអស់​មកលាយ​ចូលគ្នា​ហើយភ្លក់​យករសជាតិ​ជូរអែម។
វិធីមូរគួង
1. ជាដំបូងត្រូវយកសម្បកគួង​ទៅជ្រលក់​និងទឹកស្អាត​ដើម្បីឱ្យ​ទន់ងាយ​ស្រួលមូរ។
2. បន្ទាប់មកត្រូវយកបាញ់ហយមកដាក់​ជាទ្រនាប់ តម្រៀបការ៉ុត ស្លឹកគូឆាយ បង្គា សណ្ដែក ជីនាងវង ព្រមជាមួយ​បាញ់ហយ ដាក់ពី​លើមួយ​ស្រទាប់ទើប​មូរតាម​លំដាប់​លំដោយ​ឱ្យត្រឹម​ក្បាលកន្ទុយ​បានល្អ។ ចំណាំ នៅពេល​ទទួលទាន សូមកាត់​គួងជាពីរជ្រលក់​ជាមួយ​ទឹកជ្រលក់​ជូរអែម​ដែលបាន​លាយទុក​នៅខាងលើ។ គួងស្រស់​ជាប្រភេទ អាហារ​ក្រៅពេល ឬអាហារ​សម្រន់ ឬជាអាហារ​នាំមុខ​មិនអាច​ទទួលទាន​ជាមួយ​បាយបាន​ទេ។