គ្រឿងផ្សំ
ល្ពៅ(តូចៗទុំល្មម) ដូងទុំ ស្ករស អំបិល ពងទា។វិធីធ្វើ
ល្ពៅ ត្រូវចោះក្បាល ចិតឆ្កៀលយកគ្រាប់ចេញ មិនបាច់ចិតសំបកចេញទេ រួចលាងទឹកឱ្យស្អាត។ ចំណែកដូងទុំកោសពូតយកខ្ទិះតែម្តងទុកមួយឡែក។យកចានមួយមកគួស ពងទាជាមួយស្ករស (ដាក់ឱ្យច្រើនបន្តិចព្រោះសំខ្យាត្រូវធ្វើឱ្យផ្អែម ដោយសារសាច់ល្ពៅសាប) វាយឱ្យទាល់តែពងទាឡើងពពុះ កូរប្រហែល 20 នាទី យកវាទៅលាយជាមួយខ្ទិះដូង ដាក់អំបិលមួយចឹប ដើម្បីឱ្យផ្អែមមុត។ បន្ទាប់មកយកល្ពៅមក ច្រកទឹកសំខ្យាចូលឱ្យពេញ។
យកល្ពៅជាមួយសំខ្យានោះ ទៅចំហុយក្នុងឆ្នាំងឡាំងស៊ឹង មើលភ្លើងឱ្យបានល្អប្រយ័ត្ន ទឹកដែលដាក់ចំហុយនោះរីងធ្វើឱ្យខ្លោច ឆ្នាំង ចំហុយរហូតទាល់តែទឹកសំខ្យានោះគោក ហើយល្ពៅឆ្អិនល្អនោះជាការស្រេច។
No comments:
Post a Comment