Blogroll

History Page


ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ អតិតព្រមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ចូលទីវង្គតណៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ កើត ខែ អស្សុច វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មាន​មួយ​ចំនួន​ពី​ព្រះអង្គ
ព្រះនាម​ពេញ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ
ព្រះនាម​ដើម នរោត្ដម សីហនុ
ព្រះបរម​នាម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
ប្រសូត ៣១ តុលា ១៩២២
បិតា នរោត្ដម សុរាម្រិត
មាតា ស៊ីសុវត្ថិ​មុនីវង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឍនា
រាជា​ភិសេក លើក​ទី​១ ២៥ មេសា ១៩៤១
រជ្ជកាល​មុន ស៊ីសុវត្ថិ មុនីវង្ស
រជ្ជកាល​បន្ត
រាជា​ភិសេក លើក​ទី​២ ២៤ កញ្ញា ១៩៩៣
រជ្ជកាល​មុន ស៊ីសុវត្ថិ​មុនីវង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឍនា
រជ្ជកាល​បន្ត នរោត្ដម សីហមុនី
ព្រះ​បរម​នាម​កិត្តិយស ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ
ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនីនាថ សីហនុ

រដ្ឋ​ប្រហារ

នៅថ្ងៃទី​ ១៨ មីនា ១៩៧០ ព្រះអង្គត្រុវសេនាប្រមុខ លន់​ ណុល​ ធ្វើរដ្ឋប្រហារតំលាក់ព្រះអង្គចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិច ។

 

ព្រះ​ប្រវត្តិ​

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា

ការ​សិក្សា

ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។
នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​នៅ​សូមៀរ (Saumur) ប្រទេស​បារាំង

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១

នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២

ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី​០៧​ ខែ តុលា​ ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ

ព្រះរាជ​បូជនីយកិច្ច

ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់ដ៍ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​ បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជអាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។
ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។
នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"។
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន

យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរសម្រាប់ប្រទេសជាតិ។ ចំណែកពួកកុំមុយនីស គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណាចក្រកម្ពុជា។



ធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រវត្តិធនាគារ

ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ ជា​ច្រើន ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់​ទាំង ២៤​ខេត្ត-ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព​របស់​ធនាគារ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាព គឺ​ជា​កត្តា​ធំ​ពីរ ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថា ធនាគារ អេស៊ីលីដា គួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់ សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​ឲ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​ បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុន ការ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈ ឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្ម រវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីក ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើ​ឲ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយ ត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។

នៅ ​ក្នុង​ដំណើការ​កម្លាយ​ខ្លួន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស៊ីលីដា​ដើម បាន​បង្វែរ​ទ្រព្យ​សកម្ម និង​បំណុល​ក្នុង​ដៃ​អតិថិជន (ប្រាក់​កម្ចី​រយៈ​ពេល​វែង ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ) ទៅ​កាន់​ធនាគារ អេស៊ីលីដា ដែល​ទើប​បង្កើត​ថ្មី ដោយ​ប្តូរ​ត្រឡប់​ទៅ​វិញ​ជា​ភាគហ៊ុន ៤៤,៩១% របស់​ធនាគារ​ស្មើ​នឹង ៤ លាន​ដុល្លារ​អាមេរិក សមាគម​បុគ្គលិក​អេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែល​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​របស់​បុគ្គលិក បាន​ទិញ​ភាគហ៊ុន​ចំនួន ៦,០៩% ហើយ​ចំណែក​ដែល​នៅ​សល់ ៤៩% ទៀត​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​ភាគទុនិក​បរទេស​ចំនួន​បួន​គឺ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (សាខា​របស់​ធនាគារ​ពិភពលោក), DEG (ប្រទេស​អាល្លឺម៉ង់), FMO និង ធនាគារ​ទ្រីយ៉ូដូស (ប្រទេស​ហុល្លង់ដ៍) ។ នា​ពេល​អនាគត ធនាគារ អេស៊ីលីដា អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុន ក្នុង​ពេល​សមស្រប​ណា​មួយ ។

បន្ទាប់ ​ពី​បង្កើន​ដើម​ទុន​របស់​ខ្លួន​មួយ​ទ្វេរ​ជា​បី ឡើង​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ហើយ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ធនាគារ​អេស៊ីលីដា បាន​ប្រកាស​ពី​ការបង្កើន​ដើម​ទុន​ដែល​មាន​ពី ១៣.០០០.០០០​ដុល្លារ​អាមេរិក ទៅ​ដល់ ៣០.០០០.០០០​ដុល្លារ​អាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារ​អេស៊ីលីដា ​បាន​ប្រារព្ធ​ពិធី​គំរប់​ខួប​ទី១៥​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ ខ្លួន​ និង​បាន​ប្រកាស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី ៣០.០០០.០០០​ដុល្លារ​អាមេរិក ទៅ ៥០.០០០.០០០​ដុល្លារ​អាមេរិក​ ។

ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​លឿន ជា​មួយ​នឹង​អត្រា​កើន​ឡើង​ជា​មធ្យម​នៃ​ចំនួន​ទឹក​ប្រាក់​ឥណទាន​សរុប ៤៦,១៩% ក្នុង​មួយ​ឆ្នាំ ។ នា​ចុង​ឆ្នាំ​២០០៦ ធនាគារ​អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​សរុប​ប្រមាណ ១៥៨,៥​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ១៥៩.៩០០​នាក់ ដែល​ក្នុង​នោះ​មាន ៦០.៥៩% ជា​ស្ត្រី ។ ធនាគារ​អេស៊ីលីដា កាន់​កាប់​ទី​ផ្សារ​បាន​ប្រមាណ ១៨% នៃ​ទំហំ​ទី​ផ្សារ​ឥណទាន​សរុប ហើយ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត និង មាន​ទ្រព្យ​សកម្ម​លើស​ពី ២២២​លាន​ដុល្លារ​អាមេរិក ។​​​ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​បុគ្គលិក​សរុប ៥.៦១០ កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២១៩​ការិយាល័យ ដែល​គ្របដណ្តប់ ២៤​ខេត្ត-ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ធនាគារ អេស៊ីលីដា ត្រូវ​បាន​ធ្វើ​សវនកម្ម​តាម​ធម្មនិយាម​អន្តរជាតិ​ដោយ ប្រាយវ័តធ័រហាវខូភើស៍ និង មាន​ក្រុមប្រឹក្សា​ច្បាប់​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ គឺ Sciaroni & Associates ។

សេវាកម្មនិងការិយាល័យ

ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មាន​បម្រើ​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រទេស​តាម​រយៈ Western Union និង SWIFT (សង្គម​ជុំវិញ​ពិភពលោក​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ) ។ ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម រួម​មាន ៖ Documentary Collection, សេវា​លិខិត​ឥណទាន, សេវា​លិខិត​ធានា និង សេវា​ចាត់ចែង​សាច់​ប្រាក់ មាន​ដូចជា ៖ សេវា​ប្តូរ​ប្រាក់, សេវា Standing Order / Direct Debit, សេវា​ទូទាត់​សាច់​ប្រាក់, សេវា Cash Consolidation Accounts, សេវា​បើក​ប្រាក់​បៀវត្ស, សេវា​លិខិត​អះអាង​លើ​គណនី​និង​ព័ត៌មាន​អតិថិជន, សេវា​មូលប្បទានបត្រ​សាច់​ប្រាក់, សេវា​ប្រមូល​សាច់​ប្រាក់, សេវា​​មូលប្បទានបត្រ​​ទេសចរណ៍, សេវា​ទិញ​មូលប្បទានបត្រ​បរទេស, សេវា​មូលប្បទានប័ណ្ណ និង​សេវា​ធនាគារ​ដទៃ​ជា​ច្រើន​ទៀត ។

ការិយាល័យកណ្ដាល របស់​ធនាគារ អេស៊ីលីដា មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ជា​មួយ​នឹង​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់ ក្រុងភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្ដាល, ខេត្តកោះកុង, ខេត្តកំពត, ក្រុងកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ក្រុងប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ក្រុងព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និង ខេត្តតាកែវ ។

ទស្សនៈនិងបេសកកម្ម

ទស្សនៈ:ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញ​វត្ថុ​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។
បេសកកម្ម:ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម និង​សាធារណជន នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់​ចែង​ធន​ធាន​ហិរញ្ញ​វត្ថុ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ឲ្យ​ប្រសើរ​ឡើង ដោយ​អនុវត្ត​ឲ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគទុនិក កម្មករ​និយោជិត ព្រម​ទាំង​សហគមន៍​ទាំង​អស់ ។ យើង​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌​វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត ។

​ក្រុម​ប្រឹក្សា​ភិបាល

  1. លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ជនជាតិ​ខ្មែរ ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល​នៅ​ខែតុលា ឆ្នាំ២០០០ ។
  2. លោក John Brinsden អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ជនជាតិ​អង់គ្លេស សញ្ជាតិ​ណូវែល​សេឡង់ ។
  3. លោកស្រី Femke Bos នាយិកា ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៦៩ ។
  4. លោក Joseph J. Hoess នាយក ជនជាតិ​អាមេរិក កើត​ក្នុង​ឆ្នាំ១៩៦៦ ។
  5. បណ្ឌិត Peter Kooi នាយក ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៥៨ បាន​ចូល​រួម​ជា​ក្រុម​ប្រឹក្សាភិបាល​នៅ​ខែតុលា ឆ្នាំ២០០០ ។
  6. លោក Aftab Ahmed, នាយក បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល នៅ​ខែ​មីនា ឆ្នាំ២០០៨
  7. លោក ឡុញ ថុល នាយក ជនជាតិ​ខ្មែរ កើត​នៅ​ឆ្នាំ១៩៦១ បាន​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល នៅ​ខែតុលា ឆ្នាំ២០០០ ។
  8. លោកស្រី សុខ វណ្ណនី នាយិកា ជនជាតិ​ខ្មែរ កើត​នៅ​ឆ្នាំ១៩៦៦ បាន​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល នៅ​ខែតុលា ឆ្នាំ២០០០ ។
  9. លោក​ស្រី Jutta Wagenseil នាយិកា ជនជាតិ​អាល្លឺម៉ង់ កើត​នៅ​ឆ្នាំ១៩៥៣ បាន​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល ក្នុង​ខែកក្កដា ឆ្នាំ២០០១ ។

គណៈកម្មាធិការប្រតិបត្តិ

  1. លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ កើត​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៦០ លោក​បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម​ពី​សាកលវិទ្យាល័យ​ន័រតុន និង​បាន​សិក្សា​លើ​ផែ្នក​គ្រប់គ្រង​អង្គភាព​​អាជីវកម្ម​នៅ​មហា​វិទ្យាល័យ Gwynedd Mercy សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ១៩៩០ ។
  2. លោក ឆាយ សឿន អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ កើត​ឆ្នាំ១៩៥៤ បាន​ប្រលង​ចេញ​ពី​វិទ្យាល័យ​នៅ​ឆ្នាំ១៩៧៣ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ក្នុង​ឆ្នាំ១៩៧៤ ។
  3. លោក​ស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ កើត​ឆ្នាំ១៩៦៣ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ជំនាញ​គ្រប់គ្រង ពី​សាកលវិទ្យាល័យ Charles Sturt នៅ Wagga Wagga, NSW ប្រទេស​អូស្ត្រាលី នៅ​ខែមេសា ឆ្នាំ២០០៧ ។
  4. លោក ជាម ទាង អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល​និង​ប្រតិបត្តិការ​អន្តរជាតិ កើត​ឆ្នាំ១៩៥៥ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម​ពី​សាកលវិទ្យាល័យ Rushmore នៅ Dakota Dunes សហរដ្ឋ​អាមេរិក ក្នុង​ខែមិថុនា ឆ្នាំ២០០១ ។# សរសេរជួរទី២
  5. ចាប់​ពី​ឆ្នាំ១៩៩៤ លោក​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ជា​ច្រើន​ស្តី​ពី​ការ​គ្រប់គ្រង និង​មីក្រូ​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន ។
  6. លោក​ស្រី គឹម សុធាវី នាយិកា​ប្រតិបត្តិ​សវនកម្ម​ផ្ទៃ​ក្នុង កើត​ឆ្នាំ១៩៦៥ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ​វេសស្ទឺន ប្រទេស​កម្ពុជា​នៅ​ខែ​ធ្នូ ឆ្នាំ​២០០៧ ។
  7. លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន កើត​ឆ្នាំ១៩៧៥ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ Charles Sturt នៅ Wagga Wagga NSW ប្រទេស​អូស្ត្រាលី នៅ​ខែមេសា ឆ្នាំ២០០៦ ។




 ព្រះបាទជ័យវរ្ម័នទី៧


ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ​មាន​ព្រះ​រាជមហេសី​ ២ អង្គ ​គឺ​ព្រះ​នាង​ជយរាជទេវី និង​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរ​​អង្គ ជា​បង​ប្អូន​បង្កើត​ ​ព្រះ​នាង​ជយរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជយរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​ឡើង​ឋានៈ​ជា​អគ្គមហេសី។

ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក

ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប អតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង ដែល​​លោក គែ្លហ្សិ៍ បាន​ប្រទះ​ឃើញ គឺ​លោក ហ្ស៊ក សេដែស ជា​ជន​ជាតិ​បារាំងសែស ដែល​បាន​បោះពុម្ព​​ផ្សាយ កាល​ពី​ឆ្នាំ ១៩៤១។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិន្នន័យ​ដ៏​សំខាន់​បំផុត ពាក់​ព័ន្ធ​ទៅ​នឹង​ព្រះ​រាជជីវប្រវតិ្ត​របស់​ព្រះ​បាទ​ជយវរ័្មន ទី ៧ ព្រះ​មហា​វីរក្សត្រ​នៅ​សម័យ​មហានគរ។ មតិ​មហាជន​ខែ្មរ​មួយ​ចំនួន​ មិន​ទាន់​បាន​ជ្រាប​អំពី​ព័ត៌‌មាន​ចម្បង​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ ឡើយ​ទេ។ ប៉ុនែ្ត អ្នក​ឯក​ទេស​ខាង​ប្រវត្តិសាស្រ្ត​កម្ពុជា​ បាន លើក​យក​មក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ជូន​ជន​រួម​ជាតិ​ខែ្មរ ទុក​ជា​ការ​ចេះ​ដឹង​ទូទៅ​ខាង​ប្រវត្តិសាស្រ្ត​មួយ​កម្រិត​ទៀត ។ គួរ​រំលឹក​ផង​ដែរ​ថា សិលា​ចារឹក​នេះ (k-៩០៨) មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១ គាថា។ បណ្ឌិត​បុរាណវិទូ​ខែ្មរ លោក មីសែល ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួន ជា​ពិសេស គាថា​ជីវប្រវត្តិ​របស់​ព្រះ​បាទ​ជ័យវរ្ម័ន ទី ៧ ដូច​ត​ទៅ​នេះ៖
« ជា​ព្រះ​រាជា​មួយ​ព្រះ​អង្គ ដែល​ត្រូវ​បាន​ព្រះ​រាជា​ទាំង​ពួង នៃ​ដែន​ដី​ដែល​នៅ​ដៃ​មាន​កាន់​យ៉ាង​ណែន មនុស្ស​គោរព​សក្ការៈ។ ព្រះ​អង្គ​ជា​គតិបណ្ឌិត​ដ៏​ឆ្នើម​ក្នុង​ចំណោម​គតិបណ្ឌិត​ផង​ទាំង​ឡាយ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​រាជា ​ព្រះ​បាទ​ស្រុតវរ័្មន និង​ព្រះ​បាទ​ស្រីស្រេស្ថវរ្ម័ន ជា​មនុស្ស​ល្អ​ប្រពៃ តាម​រយៈ​ព្រះ​សម្មិទ្ធិ​ដ៏​រុង​រឿង​ថ្កើង​ថ្កាន ជា​ប្រភព​នៃ​វង្ស​ក្សត្រ​ដ៏​បរិសុទ្ធ » (គាថា​ទី ៦) ។
« ព្រះ​អង្គ​ជា​ព្រះ​អាទិត្យ​នៅ​លើ​មេឃា ដែល​ជា​វង្ស​ត្រកូល​កម្ពុជា​ ដែល​បាន​ប្រសូត​ឡើង​នៅ​លើ​ភ្នំ​ខាង​កើត​នៃ​ជយាទិត្យបុរៈ។ ព្រះ​អង្គ​បាន​ដាស់​បេះដូង​ផ្កា​ឈូក​នៃ សព្វ​សត្វ​លោក​ ជា​ឃ្លាំង​នៃ​ភាព​ត្រចេះ​ត្រចង់ ជា​អធិរាជ​នៃ​ស្រេស្ថបុរៈ » (គាថា​ទី ៧)។
« ប្រសូត​ឡើង​ក្នុង​មហា​នគរ​នៃ​គ្រួសារ​ខាង​ព្រះ​មាតា​ ដែល​ព្រះ​ចន្ទ​ចែង​ចាំង​នូវ​កាំ​រស្មី​ព្រះ​កិត្តនាម​ល្អ​ប្រពៃ​ឥត​ខ្ចោះ ភ្លឺ​ថ្លា​ដូច​ព្រះ​នាង​លក្ស្មី​ ​ព្រះ​នាង​បាន​នាំ​មុខ​កំពូល​ស្រ្តី​ទាំង​ឡាយ (គឺ​ព្រះ​រាជិនី) កម្ពុជរាជលក្ស្មី » (គាថា​ទី ៨)"។
« ស្វាមី​នៃ​ដែន​ដី​ឯ​ភវបុរៈ ព្រះ​បាទ​ភវរ្ម័នទេវៈ ប្រកប​ដោយ​សម្រស់​ដ៏​ភ្លឺ​ថ្លា ដែល​នាំ​មក​នូវ​មន្ត​សេ្នហ៍​ចំពោះ​ព្រះ​រាជនគរ​របស់​ទ្រង់ ។ ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​ ជា​ប្រភព​កំណើត​នៃ រាជវង្សានុវង្ស ដូច​អ្នក​ដែល​បាន​ប្រកប​ដោយ​កាំ​រស្មី​អមតៈ។ ព្រះ​អង្គ​បាន​សម្រាល​នូវ​ភាព​ឈឺ​ចុក​ចាប់​របស់​ប្រជានុរាស្រ្ត​របស់​ ទ្រង់ » (គាថា​ទៅ ៩)។
« អ្នក​ដែល​មាន​អាកប្បកិរិយា​ល្អ ភាព​ល្បីល្បាញ វីរភាព ដែល​គេ​មិន​អាច​ស្តី​បន្ទោស​អ្វីៗ ទាំង​អស់​បាន​ឡើយ ហើយ​ទ្រង់​បាន​ប្រសូត​ក្នុង​ត្រកូល​របស់​អ្នក​នោះ ព្រម​ទាំង​បាន​បង្កើត​នូវ​កិច្ចការ​សម្រាប់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ព្រះ​បាទ​ស្រី​ហស៌‌វរ្ម័ន ជា​អ្នក​បំផ្លាញ​សេចក្តី​រីក​រាយ​របស់​សត្រូវ​ក្នុង​ចម្បាំង ហើយ​មាន​ព្រះ​រាជសកម្មភាព​ដ៏​ថៃ្ល​ថ្លា​ ដែល​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​វាចា​គ្រប់​ទិស​ទី » (គាថា​ទី ១០)។
« តាម​រយៈ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជមហេសី​នេះ ព្រះ​នាង​ស្រី​ជយរាជចូឌាមនី បាន​មាន​កំណើត​ឡើង » ... « ប្រៀប​ទៅ​នឹង​ធាត្រី​ដែល​បង្កើត​ឡើង​ដោយ​ភាព​រឹង​ប៉ឹង ដូច​កមលា ដោយ​សោភ័ណភាព​ ដូច​​អរុណោទ័យ ដោយ​អាកប្បកិរិយា​ដែល​មិន​អាច​ស្តី​បន្ទោស​បាន​ឡើយ ដូច​បៃត្រី​ដែល​បាន​ចាប់​កំណើត​ដោយ​សប្បុរសធម៌‌ » (គាថា​ទី ១១-១២)។
« បាន​សោយ​រាជសម្បត្តិ នៅ​ឯ​ស្រី​មន្ត​យសោធរបុរៈ ព្រះ​មហាក្សត្រ​ជយវរ្ម័នទេវៈ ក្រោយ​ពី​ផ្ទាញ់​រលក​នៃ​ពួក​សត្រូវ ព្រះ​អង្គ​បាន​បោះ​បង្គោល​រហូត​ដល់​សមុទ្រ បង្គោល​នៃ ជ័យ​ជំនះ​គ្រប់​ទិស​ទី ព្រះ​អង្គ និង​បុព្វការីជន​ប្រថាប់​នៅ​ឯ​មហិធរបុរៈ » (គាថាទី ១៣) ។
« ព្រះ​រាជបុត្រី​របស់​ព្រះ​បាទ​ស្រីហស៌‌វរ្ម័ន បាន​ឲ្យ​កំណើត​ទៅ​មហាបុរស​មួយ​រូប គឺ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ប្រកប​ដោយ​ថាមពល​ចែង​ចាំង​ដូច​ភ្លើង​ក្រហម​ឆ្អៅ បៀ្រប​ដូច​ទៅ​នឹង​ព្រះ​នាង​អទិតិ ដែល​បាន​ធ្វើ​ឲ្យ​ព្រាហ៌្មសី​ក្លាយ​ទៅ​ជា​សេ្តច​នៃ​ពពួក​ទេវតា ដែល​ដោយ​សារ​ការ​ប្រណិប័តន៍​ដ៏​ល្អប្រពៃ​ដើម្បី​ការ​ការ​ពារ​ដែនដី បាន​សម្លាប់​ពួក​មេ​ទ័ព​បច្ចាមិត្ត » (គាថា​ទី ១៨)។
រួម​សេចក្តី​មក គ្មាន​អ្វី​សង្ស័យ​ឡើយ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ពិត​ជា​វង្ស​មហាក្សត្រា​ខែ្មរ​យ៉ាង​ពិត​ប្រាកដ​ ដែល​បាន​ត​ពូជ​ពង្ស​ពី​ព្រះ​មហា​វីរក្សត្រ​នា​សម័យ​នគរ​ភ្នំ និង​ចេនឡា ដ៏​មាន មហិទ្ធិប្ញទិ្ធ​គួរ​ឲ្យ​ស្ញប់​សែ្ញង ហើយ​ព្រះ​អង្គ​ក៏​ជា​មហា​បុរស​រដ្ឋ ​ដែល​បាន​ការ​ពារ​ដែន​ដី​ខែ្ម​រយើង ដោយ​មាន​ការ​លះ​បង់​ខ្ពស់ រក​អ្វី​បៀ្រប​ពុំ​បាន​ឡើយ។ [១]

ស្នាម​ព្រះ​ហស្ត​ក្នុង​ការ​ក​សាង​ផ្លូវ​ជាតិ​ធំៗ ចំនួន ៥ ខែ្ស​ក្នុង​រជ្ជកាល​ព្រះ​អង្គ

មិន​ត្រឹម​តែ​ក​សាង​នូវ​មន្ទីរ​ពេទ្យ​និង​ធម្មសាលា ប្រាសាទ​ច្រើន​រាប់​មិន​អស់​ទេ ក្នុង​រជ្ជកាល​ព្រះអង្គ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ក​សាង​ផ្លូវ​ជាតិ​ធំៗ ចំនួន ៥ ខែ្ស សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យ​សិលាចារឹកសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ខែ្មរ និង​ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង កាល​ពី​ពេល​ថ្មីៗ នេះ​ថា ក្នុង​រជ្ជកាល​ព្រះ​អង្គ ព្រះ​មហា​វីរក្សត្រ​អង្គ​នេះ​បាន​ទ្រង់​ក​សាង​ផ្លូវ​គមនាគមន៍​​សំខាន់ៗ ចំនួន ៥ ខែ្ស ។ ខែ្ស​ទី ១ ផ្លូវ​ខាង​លិច​ ចាប់​ពី​យសោធបុរៈ​កាត់​ភ្នំ​ស្រុក តម្រង់ ទៅ​ស្តុក​កក់​ធំ និង​បន្ទាយ​ឆ្មារ។ ខែ្ស​ទី ២ ផ្លូវ​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ពី​យសោធបុរៈ​ទៅ​ប្រសាទ​ពិមាយ។ ខែ្ស​ទី ៣ ផែ្នក​ខាង​ជើង (មិន​ដឹង​ច្បាស់) គេ​រៀប​រាប់​បែប​ជា​ផ្លូវ​វង់​មួយ គឺ​ចេញ​ពី​រាជធានី ទៅ​កាន់​ទី​ក្រុង​ជយវតី ជយសិង្ហវតី ជយវីរតី ជយរាជគិរី ស្រីសុវីរបុរី មក​ដល់​យសោធបុរៈ​វិញ។ ចំណែក​ខែ្ស​ទី ៤ ផ្លូវ​ឦសាន​ ពី​រាជធានី​យសោធបុរៈ​ទៅ​កាន់​រាជធានី​របស់​ចាម និង​ទី ៥ ផ្លូវ​ខាង​កើត ពី​យសោធបុរៈ ទំនង​ជា​តម្រង់​ទៅ​សម្បូរ​ព្រៃ​គុក ដែល​គេ​អាច​ឃើញ​ដាន​នៃ​សំណង់​ស្ពាន​បុរាណ​ជា​ច្រើន តាម​ដង​ផ្លូវ​ជាតិ​លេខ ៦ ចាប់​ពី​ស្ពាន​បុរាណ​នៅ​កំពង់​ក្តី​រហូត​ដល់​ដំ​ដែក ។ លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ក​សាង​ផ្លូវ​គមនាគមន៍​ចំនួន ៥ ខែ្ស​នេះ នៅ​តាម​ផ្លូវ​ព្រះអង្គ បាន​ក​សាង​ធម្មសាលា និង​ភ្លើង​បំភ្លឺ​ចំនួន ១២១ កនែ្លង សម្រាប់​ជា​ជម្រក​សាធារណៈ​ ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ។ លោក​បន្ត​ថា ក្នុង​សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន បាន​បន្ត​ឲ្យ​ដឹង​ថា តាម​ផ្លូវ​ពាយ័ព្យ មាន​ធម្មសាលា​ចំនួន ១៧ ផ្លូវ​ខាង​ជើង មាន​ធម្មសាលា​ចំនួន ១៤ និង មាន​ភ្លើង​ផ្លូវ​ឦសាន មាន​ធម្មសាលា​ចំនួន ៥៧ រួម​ទាំង​ភ្លើង​និង​1នៅ​សូរ្យបវិត​ គី​ភ្នំជីសូរ1 នៅ​វិជយាទិត្យ​និង ១ នៅ​កល្យានសិទ្ធកៈ ទំនង​ជា​ត្រូវ​នឹង​ស្រុក​រំដួល ខេត្តស្វាយរៀង ។ បនែ្ថម​ពី​នោះ ធម្មសាលា​សល់​ចំនួន ៣០ ដោយ​សារ​មិន​មាន​អត្ថបទ​សិលា​ចារឹក ធម្មសាលា​ដែល​នៅ​សល់ ទំនង​ជា​សង់​តាម​ផ្លូវ​ខាង​លិច និង​ខាង​កើត តាម​កឆរ​បញ្ជាក់​របស់​លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះ ព្រះ​អង្គ​បាន​ក​សាង​មន្ទីរពេទ្យ ដែល​ភាសា​ជំនាន់​នោះ​ហៅ​ថា អារោគ្យសាលា មាន​ចំនួន ១០២ កនែ្លង ប្រកប​​ដោយ​គឿ្រង​តង្វាយ​ដ៏​ច្រើន​អនេក សម្រាប់​ផ្គត់​ផ្គង់​ជីវភាព និង​សកម្មភាព​នៅ​តាម​មន្ទីរ​ព្យាបាល​នីមួយៗ ពេទ្យ​ជំនាញ ពេទ្យ​ជំនួយ អ្នក​បុក​ថ្នាំ អ្នក​ដាំ​ទឹក អ្នក​បម្រើ​ការ​ផេ្សងៗ ដែល​សរុប​មាន​ប្រមាណ ៩០ នាក់ សម្រាប់​មន្ទីរ​ពេទ្យ​នីមួយៗ ។ លោក​សាស្រ្តាចារ្យ វង់ សុវធារ៉ា បាន​បន្ត​ដោយ​គូស​បញ្ជាក់​ថា « អ្នក​ជំងឺ​គ្រប់​ឋានៈ​សង្គម អាច​ទទួល​ការ​ព្យាបាល​ ដោយ​គ្មាន​ការ​រើស​អើង » (សិលាចារឹក​សាយ​ហ្វុង លេខ K ៣៦៨)។ លោក​បនែ្ថម​ថា ដោយ​សារ​ព្រះអង្គ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​នេះ ហើយ​ដែល​រហូត​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​សង្ស័យ​ថា ព្រះ​អង្គ​កើត​ឃ្លង់​ ដោយ​​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ គ្រាន់​តែ​ពឹង​ផែ្អក​លើ​ការ​បក​ស្រាយ​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​រឿង​ព្រេង​និទាន​សេ្តច​គម្លង់ ដែល​គេ​ប្រឌិត​ឡើង នៅ​ពេល​ក្រោយ​ប៉ុណ្ណោះ ។

អំពី​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ (ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ) និង​ព្រះរាជវង្ស)

ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​​ពូកែ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​ អង្គរ ។ អ្នក​ប្រវត្តិសាស្រ្ត​អំពី​ប្រទេស​កម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បាន​សិក្សា​ពី​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ និង​សន្និដ្ឋាន​ថា ជា​ក្សត្រ​បង្កើត​សម័យ​ដ៏​រុង​រឿង​នៃ​ប្រទេស។ ការ​បង្រួប​បង្រួម​ជាតិ​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ចាប់​ផ្តើម​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ សាលា​បារាំង​ចុង​បូព៌ា‌ ដោយ​សារ​លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវ​អត្ថបទ​សិលា​ចារឹក​សំស្រ្កឹត​មួយ ដែល​ប្រទះ​ឃើញ​ដោយ​លោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅ​ត្រង់​សាយ​ហ្វុង (Say Fong) ជិត​ក្រុង​វៀង​ចន្ទន៍ ដែល​ផ្តល់​ព័ត៌‌មាន​ពី​ការ​ក​សាង​មន្ទីរ​ពេទ្យ​នៅ គស ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បាន​កត់​សម្គាល់ថា សិលា​ចារឹក​នេះ​មាន​ន័យ​ដូច​សិលា​ចារឹក នៅ​សសរ​ស្តម្ភ ដែល​គេ​បាន​រក​ឃើញ​នៅ​ឈូង​សមុទ្រ​សៀម ជិត​ព្រំ​ដែន​កូសាំងស៊ីន (កម្ពុជា​ក្រោម) ហើយ​ព្រះ​នាម ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ត្រូវ​បាន​រំលឹក​ជា​ញឹក​ញាប់ នៅ​ក្នុង​សិលា​ចារឹក​ចាម​ថា ជា​អ្នក​ចម្បាំង​មួយ​យ៉ាង​ធំ ។ លោក​បាន​សន្និដ្ឋាន​ថា « សិលា​ចារឹក​ដែល​មាន​ចាប់​ពី​ប្រទេស​លាវ​ខាង​ក្រោម ទៅ​ឆេ្នរ​សមុទ្រ​អណ្ណាម និង​ទៅ​ទឹក​ដី​កូសាំងស៊ីន​ខាង​ក្រោម​ខ្លះ បាន​រៀប​រាប់​ពី​ជោគ​ជ័យ​របស់​ព្រះ​អង្គ ខ្លះ​ទៀត​អំពី​អំពើ​ល្អ​របស់​ព្រះ​អង្គ។ ទាំង​នេះ​បាន​បំភ្លឺ​ពី​រូបភាព​នៃ​ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ពី​ក្នុង​ភាព​ ងងឹត​នៃ​អតីតកាល​របស់​ប្រទេស​កម្ពុជា » ។
ភាព​ងងឹត​ក៏​បាន​រសាយ​ដោយ​សារ​ការ​អត់​ធ្មត់​ក្នុង​ការ​ស្រាវ​ជ្រាវ​រយៈ​ ពេល ៤០ ឆ្នាំ របស់​លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះ​នាម​របស់​សេ្តច​អង្គ​នេះ គេ​ទើប​នឹង​បាន​ស្គាល់​នៅ គ.ស. ១៩០០ ពេល​គេ​បង្កើត សាលា​បារាំង​ចុង​បូព៌ា ។ ឥឡូវ​នេះ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​ក្នុង ចំណោម​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​ផេ្សង​ទៀត​នៃ​ប្រទេសកម្ពុជា។ ព្រះ​អង្គ​បាន​ពង្រីក​ទឹក​ដី​យ៉ាង​ធំ​បំផុត គិត​ទាំង​ប្រទេស​ចម្ប៉ា​ផង និង​ក​សាង​ប្រាសាទ​ជា​ច្រើន​ពាស​ពេញ​ប្រទេស។ សិលា​ចារឹក​ជា​ច្រើន ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​មាន​សិលា​ចារឹក​បី គឺ​ សិលាចារឹក​តាព្រហ្ម ព្រះ​ខ័ន និង​បន្ទាយ​ឆ្មារ ដែល​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង​ចុង​បូព៌‌ា (Bulletin de L’École française d’Extrême-Orient) បាន​បោះ​ពុម្ព​ផ្សាយ។ បទ​បញ្ញត្តិ​នៃ​មន្ទីរ​ពេទ្យ​ ក្នុង​សិលា​ចារឹក​នៅ​ផែ្នក​ខាង​ក្រោម មក​ពី​ប្រាសាទ​ភិមាន​អាកាស ដែល​គេ​បាន​ប្រទះ​ឃើញ នៅ​ គ.ស. ១៩១៦ ក្នុង​ព្រះ​បរម​រាជវាំង​អង្គរ​ធំ និង​សិលា​ចារឹក​ចាម​មួយ​នៅ​មីសឺន (Mỹ-Sơn) គឺ​លោក ល្វី ហ្វ៊ីណូត៍ បាន​បោះ​ពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង។ ព្រះ​បាទ ជយវរ្ម័ន ទី ៧ ខ្លាំង​ពូកែ​ដូច​ព្រះ​មហា​ក្សត្រ​បារាំងសែស ព្រះ​នាម ល្វី ទី ៧ (Louis VII) និង ហ្វ៊ីលីព្ព ​អូហ្គុស្ត (Philippe Auguste) ដែល​រជ្ជកាល​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ក្នុង​សម័យ​ជាមួយ​គ្នា។
ព្រះ​រាជពង្សាវតារ​របស់​ព្រះ​អង្គ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​លាស់។ ព្រះ​វរ​រាជ​បិតា​របស់​ព្រះ​អង្គ សោយ​រាជ្យ​រយៈ​ពេល​យ៉ាង​ខ្លី​ក្នុង​រវាង គ.ស. ១១៥៥។ ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន ទី ៧ ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​នឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែល​ទ្រង់​បាន​ធ្វើ​សង្រ្គាម​រហូត​ដល់​តុងកឹង និង​ក​សាង​ប្រាសាទអង្គរវត្ត ជា​ប្រាសាទ​ចេតិយ​របស់​ព្រះ​អង្គ។ ព្រះ​វរ​រាជ​មាតា​របស់​ព្រះ​អង្គ ជាប់​សាលោហិត​ទៅ​នឹង​ព្រះ​សន្តតិវង្ស​ពី​បរទេស ដែល​គ្រប់​គ្រង​ប្រទេស​ជិត​ពេញ ស.វ. ទី ១១ និង​ព្រះ​រាជិនី​កម្ពុជា​សម័យ​បុរេអង្គរ។ ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន​ប្រសូត​​នៅ​រវាង គ.ស. ១១២០ ឬ​យ៉ាង​យូរ​ណាស់ គ.ស. ១១២៥ ក្នុង​រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយ​ព្រះ​អង្គ​បាន​រៀប​អភិសេក ពី​កេ្មង​បន្តិច ជាមួយ​ក្សត្រី​ជយរាជទេវី ដែល​ព្រះ​នាង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​ ប្រទេស ។
ក្រោយ​មក ព្រះ​អង្គ​ត្រូវ​បញ្ជា​ឲ្យ​លើក​ទ័ព ទៅ​វាយ​ប្រទេស​ចាម្ប៉ា​នៅ​តំបន់​វិជ័យ (បច្ចុប្បន្ន​ខេត្ត​ប៊ិញ​ឌិញ ប្រទេសវៀតណាម)។ អវត្តមាន​នៃ​ព្រះ​ស្វាមី​បាន​ធ្វើ​ឲ្យ ព្រះ​នាង​ជយរាជទេវី​ធ្លាក់​ព្រះ​កាយ​ទៅ​ក្នុង​អន្លង់​ទុក្ខ ដែល​សិលា​ចារឹក​នៃ ព្រះបរមរាជវាំង​ សរសេរ​ដោយ​ព្រះនាងឥន្រ្ទទេវី ត្រូវ​ជា​បង​បង្កើត​របស់​ព្រះនាង។ សិលា​ចារឹក​បាន​រៀប​រាប់​ថា ព្រះ​នាង​ស្ថិត​នៅ​អន្លង់​ជ្រោះ​ទឹក​ភែ្នក ទួញ​សោក​ដូច​នាង​សិតា​ព្រាត់​ប្រាស​ពី​ព្រះ​ស្វាមី ព្រះ​នាង​សុំ​បន់​ស្រន់​សូម​ឲ្យ​ព្រះ​ស្វាមី​វិល​វិញ មធ្យោបាយ​បំភេ្លច​ទុក្ខ​សោក​ដ៏​មហិមា​នេះ ព្រះ​នាង​បាន​បួស​ជា​បស្វី​ក្នុង​ព្រាហ្មណ៍សាសនា និង ក្រោយ​មក បួស​ក្នុង​ព្រះពុទ្ធសាសនា
សិលា​ចារឹក​បាន​សរសេរ​ថា « ទទួល​ការ​សិក្សា​អប់​រំ​ពី​បង​ស្រី​បង្កើត ព្រះ​នាង​គិត​ថា ព្រះ​ពុទ្ធសាសនា​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ព្រះ​នាង​ប្រកាន់​យក​មាគ៌‌ា​របស់​ព្រះពុទ្ធសាសនា ដែល​ជា​មាគ៌‌ា​ដ៏​ស្ងប់ ដើម្បី​ឆ្លង​កាត់​ភ្លើង​ទុក្ខ និង​សមុទ្រ​នៃ​សេចក្តី​ឈឺ​ចាប់ »។ នៅ​ពេល​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ គង់​នៅ​ប្រទេស​ចាម្ប៉ា ព្រះ​បិតា​របស់​ព្រះ​អង្គ​ គឺ​ព្រះ​បាទ​ធរណី ន្រ្ទវរ្ម័ន​ទី ២ ទ្រង់​ចូល​ទិវង្គត ហើយ​ព្រះ​មហា​ក្សត្រ​ដែល​ស្នង​រាជ្យ​បន្ត​ ព្រះ​នាមយ សោវរ្ម័ន ទី ២ ដែល​គេ​មិន​ស្គាល់​ពី​ជីវប្រវត្តិ ។ ក្នុង​រជ្ជកាល​របស់​ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ព្រឹតិការណ៍​សោក​សៅ​មួយ ដែល​មាន​ចារ​នៅ​ក្នុង​សិលា​ចារឹក និង​រូប​ចម្លាក់​នៅ​ប្រាសាទបន្ទាយឆ្មារ។ សិលា​ចារឹក និង​រូប​ចម្លាក់​ប្រាសាទ​នេះ បាន​ឲ្យ​ដឹង​ថា ព្រះបាទយសោវរ្ម័នទី២ ត្រូវ​រាហុ​វាយ​លុក​ដូច​ពេល​មុន សូរ្យគ្រាស ឬ​ចន្រ្ទគ្រាស តែ​បាន យុវក្សត្រ​មួយ​អង្គ ជួយ​សង្រ្គោះ ទំនង​ជា​ព្រះ​រាជ​បុត្រ​ណា​មួយ​របស់​អនាគតព្រះ​បាទ​ជយវរ្ម័ន ទី ៧
សិលា​ចារឹក​សរសេរ​ថា « នៅ​ពេល​ដែល​ភរតរាហុ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​បាទ​យសោវរ្ម័ន ដើម្បី​វាយ​លុក ដណើ្តម​ព្រះ​រាជវាំង កង​ទ័ព​ការ​ពារ​ទី​ក្រុង​ បាន​បាក់​ទ័ព​រត់​អស់... ព្រះ​អង្គ​ម្ចាស់​ចូល​ប្រយុទ្ធ។ ទាហាន​ពីរ​នាក់ បាន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ព្រះ​អង្គ ហើយ​បាន​ទទួល​ជ័យ​ជំនះ​លើ​ភរតរាហុ » ។ ប៉ុនែ្ត ព្រះបាទយសោវរ្ម័នទី២ បាន​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ដណ្តើម​រាជ្យ​ ដោយ​យក​នាម​ថា ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥។ ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន ក៏​ប្រញាប់​ប្រញាល់​យាង​ត្រឡប់​មក​ពី​ចាម្ប៉ា ដើម្បី​ជួយ សង្គ្រោះ​ព្រះបាទយសោវរ្ម័នទី២។ សិលា​ចារឹក​បាន​បន្ត​ទៀត​ថា « ប៉ុនែ្ត ព្រះ​បាទ​យសោវរ្ម័ន ទី ២ ត្រូវ​អ្នក​ជ្រែក​រាជ្យ​ធ្វើ​គុត ហើយ​ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន ក៏​គង់​នៅ​ប្រទេសកម្ពុជា ដើម្បី​រង់​ចាំ ពេល​វេលា​ល្អ​នឹង​ស្រោច​ស្រង់​ស្ថានការណ៍ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ ។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី ដែល​​កៀ្រម​ក្រំ​ដោយ​ទុក្ខ ពីព្រោះ​ព្រះ​ស្វាមី​អវត្តមាន ក៏​រលាយ​ពី​សេចក្តី​ទុក្ខ​ព្រួយ​វិញ ដោយ​ព្រះ​នាង​ចង់​ឃើញ​ព្រះ​អង្គ​រំដោះ​ប្រទេស​ពី​មហាសមុទ្រ​ទុក្ខ​ដែល​បាន​ លិច​លង់ » ។ ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន ដែល​បាន​យាង​ត្រឡប់​មក​ដល់​ប្រទេស​យឺត​ពេល និង​បាន​ឃើញ​អ្នក​ជ្រែក​រាជ្យ​នៅ​លើ​រាជបល្ល័ង្ក ព្រះ​អង្គ​ក៏​មិន​ទ្រង់​យាង​ត្រឡប់​ទៅ​ចាម្ប៉ា​វិញ​ឡើយ និង​ដោយ​សារ​មាន​ការ​ជួយ​ទស្សនៈ​ពី​មហេសី​ផង ព្រះ​អង្គ​ក៏​គង់​នៅ​កម្ពុជា « រង់​ចាំ​ពេល​វេលា​ល្អ​សម​ស្រប » ។ ព្រះ​អង្គ​ត្រូវ​រង់​ចាំអស់​រយៈ​ពេល ១៥ ឆ្នាំ ។ ក្នុង​​ពេល​ជាមួយ​គ្នា​ ដែល​នៅ​កម្ពុជា​មាន​ការ​ជ្រែក​រាជ្យ នៅ​ប្រទេស​ចាម្ប៉ា​ក៏​មាន​ការ​ជ្រែក​រាជ្យ​ដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះ​នាម​ ជ័យ​ឥន្រ្ទវរ្ម័ន។ សេ្តច​អង្គ​នេះបាន​លើក​សួយ​សារ​អាករ​ទៅ ថ្វាយ​សេ្តច​អាណ្ណាម ព្រះ​នាម លី អាញ់តុន នៅ គ.ស. ១១៧០ ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្ថិត​នៅ​អព្យាក្រឹត ។
ក្នុង​​ពេល​​នេះ ព្រំ​ដែន​ខាង​ជើង​នៃ​ប្រទេស​ចម្ប៉ា ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម ហើយ​សេ្តច​ជ្រែក​រាជ្យ​ចាម ក៏​លើក​ទ័ព​វាយ​លុក​ប្រទេស​កម្ពុជា។ សិលា​ចារឹក​ភិមាន​អាកាស​សរសេរ​ទៀត​ថា « ព្រះ​បាទ​ជ័យ​ឥន្រ្ទវរ្ម័ន (សេ្តច​ចាម) ឥត​កោត​ខ្លាច​ដូច​ក្រុង​រាពណ៍ នៅ​លើ​រថ កាន់​អាវុធ​វាយ​ប្រយុទ្ធ​ប្រទេសកម្ពុជា »។ ប៉ុនែ្ត ការ​វាយ​លុក​នេះ​ពុំ​បាន​ទទួល​ជោគ​ជ័យ​ទេ។ សេ្តច​ចាម​នាម​ជ័យឥន្រ្ទវរ្ម័ន បាន​ដូរ​យុទ្ធវិធី​ពី​វាយ​តាម​ជើង​គោក ទៅ​វាយ​តាម​ជើង​ទឹក​វិញ។ នៅ គ.ស. ១១៧៧ សេ្តច​ចាម​អង្គ​នេះបាន​លើក​ទ័ព​ជើង​ទឹក​ចូល​វាយ​ខែ្មរ ដោយ​មាន​ចិន​លិច​សំពៅ​ម្នាក់ ជួយ​នាំ​ផ្លូវ។ ទ័ព​នោះ​បាន​ចូល​តាម​ទនេ្លមេគង្គ ហើយ​ឡើង​រហូត​ដល់​បឹងទនេ្លសាប។ ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ចាម ហើយ​សេ្តច​ជ្រែក​រាជ្យ​ត្រីភូវនាទិត្យវរ្ម័ន ក៏​ត្រូវ​ធ្វើ​គត់​ក្នុង​សមរភូមិ។ កង​ទ័ព​ចាម​ក៏​ចូល​កាន់​កាប់​ទី​ក្រុង ហើយ​បំផ្លិច​បំផ្លាញ និង​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​អស់​ពី​ទី​ក្រុង។ ព្រះ​រាជបល្ល័ង្ក​ត្រូវ​នៅ​ទំនេរ គ្មាន​ព្រះ​មហាក្សត្រ​សោយ​រាជ្យ។ ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន ឈេ្វង​យល់​ថា ពេល​វេលា​ល្អ​បាន​មក​ដល់​ហើយ។ ប៉ុនែ្ត មុន​នឹង​ប្រកាស​ជា​សេ្តច​សោយ​រាជ្យ ព្រះ​អង្គ​ត្រូវ​រំដោះ​ប្រទេស​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​បរទេស។ ព្រះ​អង្គ​ក៏​បាន​លើក​ទ័ព​ដេញ​កម្ចាត់​ពួក​ចាម​តាម​ជើង​ទឹក ដូច​ដែល​មាន​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ហើយ​បាន​រំដោះ​ប្រទេស​ទាំង​មូល។ បួន​ឆ្នាំ​ក្រោយ​ការ​ឈ្លាន​ពាន​របស់​ចាម​នៅ​ គ.ស. ១១៧៧ នៅ គ.ស. ១១៨១ ប្រទេស​កម្ពុជា​បាន​សុខ​សន្តិភាព ហើយ​ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន ក៏​ប្រកាស​ឡើង​គ្រង​រាជ្យ។ នៅ​ក្នុង​ពេល​ជាមួយ​នោះ ព្រះ​អង្គ​បាន ក​សាង​រាជធានី​ឡើង​វិញ។ « ទី​ក្រុង​យសោធបុរៈ ដូច​ជា​ស្រី​ក្រមុំ​ម្នាក់​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ បាន​ផ្សំ​ផ្គុំ​ជាមួយ គូ​ដណ្តឹង​របស់​ខ្លួន​ក្នុង​តណ្អា ដែល​ពុះ​កញ្ជ្រោល​លម្អ​ទៅ​ដោយ​រាជវាំង​អំពី​ត្បូង​មាន​តម្លៃ និង​គ្រប​ដណ្តប់​ទៅ ដោយ​កំផែង។ គូ​ស្វាមី​ភរិយា​នេះ បាន​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ដោយ​ព្រះ​រាជា​ ដើម្បី​បង្កើត​សុភមង្គល​នៃ​សត្វ​លោក​ ក្រោម​ជ័យ​ជំនះ​ដ៏​ធំ​ធេង ដែល​ព្រះ​អង្គ​ដណ្តើម​យក​បាន » ។ សិលា​ចារឹក​មួយ​នៅ​ជ្រុង​កំពែង អង្គរធំ បាន​សរសេរ​ថា រាជបុរី​ដែល​ព្រះ​រាជា​រៀប​ពិធី​អភិសេក​នោះ គ្មាន​អ្វី​ក្រៅ​ពី​ទី​ក្រុង​អង្គរ​ធំ​ទេ ពុំ​មែន​ប្រាសាទ​បាខែង​នៅ​ចុង ស.វ. ទី ៩ ឡើយ តែ​ជា​ទី​ក្រុង​បច្ចុប្បន្ន​ ដែល​មជ្ឈមណ្ឌល​ជា​ប្រាសាទបាយ័ន។ ក្នុង​ពេល​ដែល​ចាម​ចូល​លុក​លុយ​ប្រទេស​នា​ គ.ស. ១១៧៧ តាម​អ្នក​ប្រវត្តិសាស្រ​ចិន ឈ្មោះ ម៉ា ទួន​លិន ថា ព្រះ​អង្គ​ម្ចាស់​ជយវរ្ម័ន « បាន​សច្ចា​ថា នឹង​សង​សឹក​សត្រូវ​របស់​ព្រះ​អង្គ ហើយ​កិច្ចការ​នេះ អត់​ទ្រាំ​ដោយ​ស្ងាត់​កំបាំង​រយៈ​ពេល ១៥ ឆ្នាំ » ។ ប៉ុនែ្ត មុន​នឹង​សម្រេច​សេចក្តី​សច្ចា​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​សង្រ្គាម​នឹង​ចាម​នៅ​ក្នុង​ប្រទេស ព្រះ​អង្គ​ត្រូវ​បង្រ្កាប ការ​បះ​បោរ​នៅ​ផែ្នក​ខាង​ត្បូង​នៃ​ទឹក​ដី​បាត់ដំបង។ ដើម្បី​បង្រ្កាប​ការ​បះ​បោរ​នេះ ព្រះ​អង្គ​បាន​បញ្ជា ក្សត្រ​ចាម​មួយ​អង្គ នាម វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​បង្រ្កាប​បាន​រាប​ទាប​ឡើង​វិញ។ គួរ​បញ្ជាក់​ថា ក្សត្រ​ចាម​នេះ​បាន​មក​រស់​នៅអង្គរ​តាំង​ពី​កេ្មង​ម៉េ្លះ សិលា​ចារឹក​ចាម​នៅ​មី​សឺន​ បាន​សរសេរ​ថា « កាល​ពី​កុមារភាព​របស់​ព្រះ​អង្គ នៅ គ.ស. ១១៨២ ព្រះ​អង្គ​ម្ចាស់​វិទ្យានន្ទន៍ បាន​យាង​មក​គង់​នៅ​ប្រទេស​កម្ពុជា។ ព្រះ​មហា​ក្សត្រ​ប្រទេស​កម្ពុជា (គឺ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ឡើង​សោយ​រាជ្យ​ឆ្នាំ​មុន) បាន​ទត​ឃើញ​លក្ខណៈ ៣៣ យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់។ ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​សព្វ​ព្រះ​រាជងឲហ្ឫទ័យ ហើយ​​ព្រះ​​អង្គ​បង្រៀន​វិទ្យាសាស្រ្ត និង​ក្បួន​យុទ្ធសាស្រ្ត​ដល់​ព្រះ​អង្គ​ម្ចាស់ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​គង់​នៅ​ប្រទេស​កម្ពុជា រាជាណាចក្រ​នេះ​មាន​តំបន់​មួយ​ឈ្មោះ មល្យង ដែល​មាន​មនុស្ស​អាក្រក់​រស់​នៅ ហើយ​បាន​ងើប​បះ​បោរ​ឡើង ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ខ្មែរ។ ព្រះ​រាជា​បាន​ទត​ឃើញ​ព្រះ​អង្គ​ម្ចាស់​នេះ​ពូកែ​ខាង​សឹក​សង្រ្គាម ក៏​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទ័ព​ខ្មែរ ដើម្បី​ទៅ​បង្រ្កាប​ការ​បះ​បោរ នៅ​មល្យង​នេះ​បាន​ទទួល​ជោគ​ជ័យ។ ដោយ​សារ​គុណ​បំណាច់​ ព្រះ​មហា​ក្សត្រ​ខែ្មរ​ទ្រង់​​ព្រះ​រាជទាន​កិត្តិយស និង​ទ្រព្យ​សម្បត្តិ ដែល​មាន​តម្លៃ​ខ្ពស់ៗ ដល់​ទ្រង់​វិទ្យានន្ទន៍ » ។
នៅ គ.ស. ១១៩០ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ធ្វើ​ឲ្យ​ប្រទេស​ដាយ​វៀត (នៃ​មហារាជា លី​ កៅ​ទន់) នៅ អព្យាក្រឹត ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាម ក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តច ចាម​ជ័យឥន្រ្ទវរ្ម័ន ទី ៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ទ្រង់​លើក​ទ័ព ប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ឬ​យ៉ាង​ណា ? សិលា​ចារឹក​នៅ​ប៉ោ​នគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ា និង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យក បាន​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជ័យ​ឥន្រ្ទវរ្ម័ន​ទី ៤ ជា​ឈ្លើយ មក​ថ្វាយ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ឈ្មោះ អិន (អនុជ​ព្រះ​នាង​ជយរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជ័យ ដោយ​មាន​ព្រះ​បរមនាម​​ថា សូរ្យជយវម៌‌ទេវៈ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យក​បាណ្ឌុរង្គ (ផាន​​រ៉ាង) ហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះ ដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូរ្យវម៌‌ទេវៈ ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាម វិទ្យានន្ទន៍។ តែ​មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជ័យ ​បះ​ឡើង ដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិន រត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ ព្រះ​នាម រសុបតិ ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​ វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជ័យ​ឥន្រ្ទវរ្ម័ន ទី ៥ (រសុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូល ពី គ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញ តែ​ឥត ប្រយោជន៍ រហូត​ដល់ គ.ស. ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀត ព្រះ​នាម អុង​ធនបតិក្រាម ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ទ្រង់​វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​វាយ​កម្ចាត់​ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពី គ.ស. ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។ ការ​លូក​ដៃ​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​ខាង​កើត ដែល​ជា​ប្រទេស​ជិត​ខាង ពុំ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ព្រះ​អង្គ ពង្រីក​ទឹក​ដី​ទៅ​ខាង​ជើង និង​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ឡើយ គឺ​នៅ​ក្នុង​រជ្ជកាល​នេះ​ហើយ ដែល​សិលា​ចារឹក​សាយ​ហ្វុង (ជិត​ក្រុង​វៀងចន្ទន៍) បាន​បញ្ជាក់​ពី​កាលបរិចេ្ឆទ ហើយ​អ្នក​ប្រវត្តិសាស្រ្ត​ចិន បាន​និយាយ​ពី​អំណាច​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ភ្ជាប់​ទឹក​ដី​មួយ​ផែ្នក​នៃ​ឧបទ្វីប​មឡាយូ និង​វាត​អំណាច​រហូត​ដល់ប្រទេសភូមា។ ម្យ៉ាង​ទៀត សិលា​ចារឹក​មួយ​នៃ​ប្រាសាទព្រះខ័ន​ បាន​ឲ្យ​ដឹង​ថា ទឹក​មន្ត​ត្រូវ​បាន​ផ្តល់ ដោយ​ព្រាហ្មណ៍​សូរ្យភក្ត និង​ព្រហ្មណ៍​ឯ​ទៀត​ទាំង​អស់​ក្នុង​ព្រះ​បរម​រាជវាំង ព្រះ​រាជា​នៃ​យវនៈ និង​ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា។ ព្រាហ្មណ៍​សូរ្យភក្ត​ ប្រហែល​ជា​មេ​នៃ​ព្រាហ្មណ៍​ទាំង​អស់​ក្នុង ព្រះបរមរាជវាំង។ ព្រះ​រាជា​នៃ​យវនៈ គឺ​ជា​អធិរាជ លី អាញ់​តុង (Lý Anh Tông) ដែល​សោយ​រាជ្យ​នៅ គ.ស. ១១៧៥ មាន​ព្រះ​បរមនាម​សម្រាប់​រាជ្យ​ថា លីកាវ​​តុង (Lý Cao Tông) និង​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១០។ ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា គឺ​ព្រះ​រាជា​សោយ​រាជ្យ​នៅ​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ដែល​ត្រូវ​ជា​ព្រះ​អនុជ​ថៃ្ល​នៃ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ និង​ព្រះ​រាជា​ដែល​សោយ​រាជ្យ​នៅ​បាណ្ឌុរង្គ (ផាន​រ៉ាង) គឺ​ទ្រង់​វិទ្យានន្ទន៍ ដែល​ការ​ពារ​ដោយ​ព្រះ​ជយវរ្ម័ន ទី ៧។
គេ​បាន​ដឹង​ថា ការ​ថ្វាយ​ទឹក​មន្ត​មាន​ន័យ​ថា ទទួល​ស្គាល់​ការ​ស្ថិត​នៅ​ក្នុង​ចំណុះ​នៃ​ប្រទេស​ដែល​គេ ថ្វាយ​នោះ។ ទំនៀម​នេះ​ នៅ​មាន​រហូត​ដល់​សព្វ​ថៃ្ង​នេះ។ នៅ​ក្នុង​រាជវាំង​ក្រុង​ភ្នំពេញ ឬ​បាងកក នៅ​ពេល​ពិធី​អភិសេក​សេ្តច​ឡើង​សោយ​រាជ្យ ទឹក​មន្ត​សម្រាប់​ធ្វើ​ពិធី​ គឺ​ជា​ទឹក​ដែល​ទទួល​បាន​ពី​ទនេ្ល​សំខាន់ៗ​ នៃ​ប្រទេស និង​ពី​ខេត្ត​ផេ្សងៗ នៃ​ព្រះ​រាជាណាចក្រ ។ ការ​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​កម្ពុជា​ នៃ​ប្រទេស​ចាម្ប៉ា​ទាំង​ពីរ មិន​យូរ​អងែ្វង​ដូច​នៅ​ក្រោម​អំណាច​របស់​ជ្វា អំណាច​របស់​មហារាជ​អណ្ណាម​ឡើយ ។ ក្រោយ​ពី​ព្រះ​នាង​ជយរាជទេវី​សោយ​ព្រះ​ពិរាល័យ​ទៅ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​រៀប​រាជាភិសេក​ជាមួយ​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម​បង្កើត​របស់​ព្រះ​នាង​ជយទេវី។ ក្សត្រី​អង្គ​នេះ​ជា​ស្រ្តី​សម្បូរ​ទៅ​ដោយ​ចំណេះ​វិទ្យា។ ព្រះ​នាង​បាន​ទទួល​តំណែង​ជា​សាស្រ្តាចារ្យ​ក្នុង​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ ហើយ​បាន​ក​សាង​សិលា​ចារឹក​ភិមាន​អាកាស ដែល​ជា​ប្រភព​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ព្រះ​ជីវប្រវត្តិ​នៃ​ព្រះ​បាទ​ ជយវរ្ម័ន ទី ៧។ គេ​មិន​ដឹង​ច្បាស់​ថា ព្រះ​បាទ​ជយវរ្ម័ន ទី ៧ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​ណា​ទេ។ ព្រះ​អង្គ​ទំនង​ជា​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១៨។ ព្រះ​អង្គ​មាន​ព្រះ​មរមនាម​ថា មហា​បរម​សៅគត។ ព្រះ​នាមនេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​ជា​ពុទ្ធសាសនិកជន​មួយ​រូប តែ​ទោះ​បី​យ៉ាង​ហ្នឹង​ក៏​ដោយ ក៏​ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មួយ​រូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែល​ជា​សក្ខីភាព​ប្រាប់​ថា សាសនា​ព្រាហ្មណ៍​នៅ​ពេល​នោះ នៅ​មាន​ឥទ្ធិពល​ខ្លាំង​គួរ​សម​ដែរ។ តាម​រូប​បដិមា​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ មាន​សាច់​មាំ ព្រះ​កេស​មាន​ផ្នួង​សក់​តូច។ លក្ខណៈ​នេះ​មាន​ច្បាស់​នៅ លើ​ក្បាច់​ចម្លាក់​ជា​ច្រើន គេ​បាន​ឃើញ​រូប​បដិមា​ពីរ គឺ​មួយ​នៅ​អង្គរធំ និង​មួយ​ទៀត​នៅ​ប្រាសាទ​ពិមាយ​ជិត​គោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែល​ថែ​រក្សា​នៅ​សារមន្ទីរ​ក្រុង​បាងកក។ រូប​បដិមា​ទាំង​ពីរ​នេះ គឺ​ជា​ព្រះ​រូប របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។
អំពី​កាលបរិចេ្ឆទ​នៃ​ការ​សោយ​ទិវង្គត គេ​ពុំ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ គេ​ចោទ​ជា​សំណួរ​ថា តើ​ព្រះ​អង្គ មាន​ព្រះ​រោគ​អ្វី ដែល​​នាំ​ឲ្យ​ព្រះ​អង្គ​សោយ​ទិវង្គត ? មាន​រូប​ចម្លាក់​ពីរ​នា​សម័យ​នោះ គឺ​រូប​ចម្លាក់ នៅ​ហោជាង​ប្រាសាទ​តូច ដែល​គេ​ហៅ​ថា មន្ទីរ​ពេទ្យ ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​តាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ក្បាច់​ចម្លាក់ ដើម្បី​សែ្វង​យល់​អំពី​រឿង « សេ្តច គម្លង់ » ប៉ុនែ្ត ពុំ​មាន​រូប​បដិមា​ណា ដែល​ត្រូវ​នឹង​រឿង​នេះ​ឡើយ។ ហើយ​លោក​បាន​ផ្តល់​អត្ថបទ​របស់​លោក​វេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជា​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ក្រុង​ព្រៃ​នគរ បាន​ប្រគល់​ឲ្យ​គាត់ នៅ គ.ស. ១៩៣៤ អំពី​អត្ថាធិប្បាយ​លើ​ក្បាច់​ចម្លាក់​នៃ​ប្រាសាទ​បាយ័ន​ដូច​ត​ទៅ ៖
  • « កំភួន​ដៃ និង​ដៃ​នៃ​អ្នក​ជំងឺ ជា​វត្ថុ​បំណង​នៃ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​ស្រ្តី​ដែល​នៅ​ព័ទ្ធ​ជុំវិញ។ កាយវិការ​នៃ​ស្រ្តី​ម្នាក់ មាន​លក្ខណៈ​ដូច​ជា​ចាប់​កាន់​ត្រចៀក​ខាង​ស្តាំ បើក​ឲ្យ​ធំ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​សំខាន់​បំផុត »។
  • « អវយវៈ​ក្រោម​ ទ្រ​ដោយ​វត្ថុ​មួយ​នៅ​ក្រោម​ជង្គង់ »។
  • « ស្រ្តី​ម្នាក់​លើក​ជើង​ស្តាំ​របស់​មនុស្ស​នោះ ដោយ​ដៃ​ឆេ្វង និង​ដៃ​ស្តាំ​ដូច​ជា​រឹត​ច្របាច់​គក់​ជើង​ឆេ្វង »។
  • « កាយវិការ​នៃ​ស្រ្តី​ទាំង​នេះ ដូច​ជា​ចង្អុល​បង្ហាញ​ថា មនុស្ស​នោះ​មាន​ជំងឺ​នៅ​ចុង​អវយវៈ គឺ​ជំងឺ​ឃ្លង់?» ការ​កត់​ចំណាំ​សំខាន់​មួយ​ទៀត​នៅ​ជិត​ខ្លួន នៃ​មនុស្ស​នោះ​ មាន​ថូ​មួយ ដែល​ដាក់​ផែ្ល​ឈើ​រាង​មូល​ពេញ។ ផែ្ល​ឈើ​នេះ​ប្រហែល​ជា​ផែ្ល​ក្របៅ (Chaulmoogra) ។ ដើម​ក្របៅ (Hydnocarpus anthelmintica) ជា​ដើម​ឈើ ដែល​ដុះ​ពាស​ពេញ​ព្រៃ [៣]

ឯកសារយោង

  1. អត្ថបទ​ដក​ស្រង់​ពី​កាសែត​រស្មី​កម្ពុជា
  2. អត្ថបទ​ដក​ស្រង់​ពី​កាសែត​រស្មី​កម្ពុជា
  3. ដក​ស្រង់​ចេញ​ពី​កាសែត​កោះ​សន្តិភាព




ភារម្យភាសាអ៊ូ ហៅក្រមង៉ុយ

ក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។

ឈ្មោះ ក្រមង៉ុយ
នាម​ដើម អ៊ុក អ៊ូ
នាមអ្នក​ស្រុក​ហៅ​ ភិរម្យ ង៉ុ​យ
គរម្យងារ​ ព្រះ​ភិរម្យ​ភាសា
បិតានាម អ៊ុក
គរម្យងារ​បិតា ចៅពញា​ធម្ម​ធា​រា
មាតានាម អៀង
កំណើត ឆ្នាំ ១៨៦៥
ស្រុក​កំណើត ស្រុកអង្គស្នួល ក្នុងខេត្ត​កណ្តាល
ភរិយា អ៊ិន
កូន ៦នាក់​
អនិច្ចកម្ម នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ​៧១ឆ្នាំ



ប្រវត្តិរូប​សង្ខេប

គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់​ចៅពញា​ ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ មាតាបិតា លោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​ ​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេ យើង​គ្រាន់តែ​ដឹង​ថា​ ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​ លោក​មាន​ភរិយា ឈ្មោះ អ៊ិន និង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះ ដួង​,​ចេង ,​ចា​,​ចិន​,​ចុង​,​ចេវ ។
តាម​ការបញ្ជាក់​របស់​លោក យី ធន់ ក្នុងចំណោម​កូន​លោក​ទាំង​៦​រូប មាន​កូន​ទី​៥ ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារ ហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​"​អាចារ្យ​ចុង​" ។ តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថា លោក​អ៊ុក អ៊ូ មាន​ចៅ​ម្នាក់​ទៀត​ដែរ ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ ហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក ។ នៅពេល​ច្រៀង​អា​យ៉ៃ នាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​"​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ ពោធិចិនតុង កូន​អាចារ្យ​ចុង ចៅ​អាចារ្យ​ង៉ុយ​ " ។​ អាចារ្យ ចុង បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។
ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។
ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រា​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។
អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយ បរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ : ​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាព និង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេស ដោយ​​ពួក​អាណានិគម​​បារាំង​​ បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ ជាមួយនឹង​គោរមងារ​នេះ អ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ​ ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​ មាន​ឈ្មោះ​​ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះ​ខ្លី ដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​ឈ្មោះ ​ក្រម​ង៉ុយ​ ។​
អ្នកភិរម្យ​ភាសា​អ៊ូ បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក ។​

ការសិក្សា និង​ស្នាដៃ

កុមារ​ង៉ុយបាន​ចូលរៀន​លេខ​ន​ ព្ធ​ន្ត អក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ដែលជា​ស្រុកកំណើត​របស់​លោក ។​ ​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ ​

បន្ទាប់​ពី​បួស​ពី​សាមណេរ​ (​បួស​នេន​) ​បាន​ប៉ុន្មាន​ឆ្នាំ លោក​បាន​សឹក ​(​លា​ចាក​សិក្ខាបទ​)​ ទៅ​បំរើ​មាតា បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការដើ​រហូត​ពន្ធស្រូវ​អាជ្ញា​ ហ្លួង ។​ ​នៅ​អាយុ ២១​ឆ្នាំ លោក​បាន​បួស​ម្ដងទៀត​ ​ដោយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​(​បួស​ភឹក​)​នៅក្នុង​វត្ត​ដដែល​ដោយ​មាន​ព្រះ ​ឧបជ្ឈាយ៍​នាមសាស់ , លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាចា, លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន ។ សូមបញ្ជាក់ថា ក្នុង​ការបំពេញ​ឧបសម្បទា​ជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែល​បំបួស​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុងការ​ឧទ្ទិស​​រំលឹក​មួយជីវិត ។​ ​ភិក្ខុ អ៊ូ បាន​រៀនសូត្រ​ធម៌អាថ៌ និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិតក​ (​ពី​បាលី​មក​ភាសា​ខ្មែរ​)​ ដំបូង​ក្នុង​សំណាក់ ​លោក​គ្រូ​អាចា​ទិត្យ នៅ​វត្ត​ខាងលើ ។​
បន្ទាប់មក​លោក​បាន​ស្វែងរក​រៀន ​វិបស្សនា​កម្មដ្ឋាន ក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង ។ លោក​បាន​គង់​ក្នុង​ផ្នួស​៥​ឆ្នាំ លុះ​ចេះដឹង​ល្មមប្រើ​ការ​បាន​ហើយ លោក​ក៏​លាចាក​សិក្ខាបទ​មក​បកប្រែ​​ជីវភាព​ជា​គ្រហស្ថ​វិញ ដោយ​បន្ត​ជួយ​ធ្វើការ​ឪពុក​ក្នុងការ​ជា​ក្រម​ផង ជា​ស្មៀន​ផង ។ ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែ លោក​លាឈប់​លែង​ធ្វើការ​រាជការ​ហើយ​មក​រស់នៅ​ជា​កសិករ​ធម្មតា ។​ ​គឺ​ចាប់ពី​ពេល​នោះ​ហើយ ដែល​លោក​បាន​ប្រើ​ទេព្យកោសល្យ​គ្មាន​ពីរ​របស់​លោក​ច្រៀង ឬ​ទេសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ពិធី​បុណ្យទាន​នា​រដូវរំហើយ ស្រឡះដៃ​ពី​ការងារ​ស្រែចំការ ។ ​ការ​ច្រៀង ឬ​ទេសនា​នោះ​មិន​កំណត់​ថ្លៃ​ទេ ប៉ុន្តែ​អ្នកស្រុក​តែង​ប្រមែប្រមូល​ស្រូវ​អង្គ​ជូន​លោក​តាម​សទ្ធា ។​
ការរៀនសូត្រ​របស់​ក​វី​យើង​មិន​ចប់​ទេ ពោល​គឺ រៀង​រាល់​ពេញ​ធ្វើដំណើរ​កាត់​ភ្នំពេញ លោក​តែង​ឈប់​សុំ​ចត​នៅ​វត្តឧណ្ណា​លោម ជជែក​ពិគ្រោះ​រៀនសូត្រ​ជាមួយ​ភិក្ខុសង្ឃ​នៅ​ទីនោះ អំពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធ​សាសនា ។​ ដំណើរ​ច​ច្រប់ ច្រៀង​ទេសនា​របស់​លោក​អ៊ុក អ៊ូ បាន​ល្បី​ដល់​ស្ដេច ហើយ​ព្រះបាទ​ស៊ីសុវត្ថិ ដែល​គ្រង​រាជ​ជំនាន់​នោះ ក៏​ត្រាស់​បង្គាប់​ឲ្យចូល​គាល់ និង​ច្រៀង​ថ្វាយ​រហូត​លោក​បាន​ទទួល​គោរម​ងារ​"ភិរម្យ​ភាសា​"​ជាប់​រៀងមក ។​
ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក ។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:
- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))
- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)
- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)
- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)
បើតាម​លោក យី ធន់​ដដែល បានឲ្យដឹងថា នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស ។​

កិត្តិស័ព្ទលោកតាក្រមង៉ុយ

ក្រម​ង៉ុយ​គឺជា​កវី​ ម្នាក់​ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ដែល​លោក​ច្រៀង​នោះ​ ឡើយ ។ ស្នាដៃ​របស់​លោក​ដែល​គង់វង្ស​មកដល់​សព្វថ្ងៃនេះ​កើតមានឡើង​ដោយ​ការអញ្ជើញ​ លោក​ទៅ​ច្រៀង​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ភ្នំពេញ ហើយ​ធ្វើ​ការកត់ត្រា​ទុក ។​
លោក ប៉ែន ជីវ (​ស្លាប់​ឆ្នាំ​១៩៧៧ ជំនាន់​ខ្មែរក្រហម​) ធ្លាប់បាន​អះអាង​ថា លោក​បាន​ស្ថិតនៅក្នុង​ក្រុម​ស្មៀន​វ័យក្មេង ដែល​មាន​ភារៈ​ជួយ​កត់ត្រា​ចម្រៀង​កំណាព្យ​របស់​ក្រម​ង៉ុយ តាម​ការរៀបចំ​របស់​លោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស (Suzanne Karpeles) ដែល​ជា​នាយិកា​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះ ។ ឯកសារ​របស់លោក​យី ធន់ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​សាលាក្រុង​ភ្នំពេញ​មាន​ចំណងជើង​ថា​ "​អ្នក​ ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ" ​ ​នា​ឆ្នាំ​២០០៨ ក៏​បាន​បញ្ជាក់ថា លោក សឺ​ដេស បាន​នាំ​ឲ្យ​អ្នក​ភិរម្យ​ភាសា​ទៅ​ជួប​លោក​ស្រី កាប៉ឺ​ឡែស ហើយ​ពេល​ច្រៀង​កត់ត្រា​ចប់ លោកស្រី​ជនជាតិ​បារាំង​រូបនោះ បាន​ផ្ដល់ប្រាក់​១​រៀល​ជូន​លោក​កវី​យើង ដើម្បី​ជា​និមិត្តរូប​នៃ​ការស្រឡាញ់​វប្បធម៌ អរិយ​ធម៌​ខ្មែរ ។​ ក្រោយមក​ពុទ្ធសាសនបណ្ឌិត្យ​បាន​ចាត់ចែង​ចងក្រង​ចំរៀង​ កំណាព្យ​នោះ​ជា​សៀវភៅ​ទៅ​បោះពុម្ព​ចំនួន​៤​ច្បាប់ ដែល​បន្ទាប់មក​ទៀត​បញ្ចូល​គ្នា​ធ្វើ​ជាមួយ​ច្បាប់​វិញ ។​
ការពិតទៅ​ភាព​ល្បីល្បាញ​របស់​ លោក​អ៊ុក អ៊ូ មិនមែន​គ្រាន់តែ​ស្ថិតនៅត្រង់​ជើង​កាព្យ​ពិរោះ ពោរពេញ​ទៅដោយ​ខ្លឹមសារ​ជ្រាលជ្រៅ​នោះទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ទេព្យកោសល្យ​ក្នុងការ​ដេញចាប៉ី​ខ្សែ​មួយឬ​សាយដៀវ​ ថែម​ទៀត​ផង ។ ពេល​លោក​សូត្រ​កំណាព្យ លោក​តែង​ដេញចាប៉ី​ខ្សែ​មួយ​កំដរ ដែល​បន្ថែម​នូវ​ការ​ទាក់ចិត្ត​យ៉ាង​អស្ចារ្យ ។​ ​ក្នុងពេល​ដែល​លោក​ច្របល់​គ្រប់​ទិស​ច្រៀង​ទូន្មាន​មនុស្ស​ផងទាំងពួង លោក​តែង​មាន​បង្វិច និង​ឈើច្រត់​កាន់​តាម​ខ្លួន​ជាប់​ជានិច្ច ។ យើង​អាច​ស្រមៃ​អំពី​រូបរាង​របស់​ក្រុម​ង៉ុយ​គឺ បុរស​ម្នាក់​មាឌធំ ដុះ​ក្បាលពោះ កាត់សក់​ជ្រង​ខ្លី ទុក​ពុកមាត់​ខាងលើ និយម​ស្លៀកសំពត់​ចងក្បិន ពាក់​អាវកត្រង់​ឡេវ​ធំ ពាក់​ស្បែកជើងផ្ទាត់ និង​មួក​សំបុក​។ គឺ​រូបរាង​នេះហើយ ដែល​សិល្បៈករ​ចំលាក់​បាន​ឆ្លាក់​ឡើង​ដាក់​តម្កល់​នៅ​បូជនីយដ្ឋា​ន​អ្នកភិ​ រម្យភា​សាអ៊ូ ហៅ​ង៉ុយ នា​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ ។​
បើ​តាម​ការ​ចងក្រងរ​បស់​លោក​ យី ធន់ បានឲ្យដឹងថា ចាប៉ី​ខ្សែ​មួយ​របស់​ក្រុម​ង៉ុយ អាច​ដោះ​ចេញ​ពី​គ្នា​ហើយ​តម្លើង​បាន​ភ្លាមៗ​កាលណា​គាត់​ត្រូវ​ការប្រើ ។ ឃ្លោក​នៃ​ចាប៉ី​ខ្សែ​មួយ​ឬ​សាយដៀវ​នោះ​លោក​ដាក់​ក្នុង​បង្វិច ហើយ​ឈើច្រត់​ត្រូវបាន​លោក​យកមក​ធ្វើ​ជា​ដង រួច​ដាក់​ខ្សែ កើត​ជា​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​ប្រគុំ​បាន​ភ្លាម ។​

​កិត្តិ​ស័ព្ទ​នៅ​ក្រៅប្រទេស​

កេ្តរិ៍​ឈ្មោះ​របស់​ក្រម​ង៉ុយ បាន​សាយភាយ​រហូតដល់​ស្រុក​សៀម ។ ស្ដេច​សៀម បានធ្វើ​រាជសារ​មក​សុំ​អញ្ជើញ​អ្នក​ភិរម្យ​ភាសា​អ៊ូ ទៅ​ច្រៀង​ថ្វាយ​ឯ​ស្រុក​បាងកក ។ លោក​ក្រម​ង៉ុយ បាន​ធ្វើដំណើរ​ទៅ​​នៅ​ស្រុក​សៀម​អស់​រយៈពេល​៣​ខែ ហើយ​បាន​ទទួល​ការ​រាប់អាន ពី​សំណាក់​ព្រះមហាក្សត្រ និង​មន្ត្រី​សៀម ។ ពេល​នោះ​ស្ដេច​សៀម​បាន​ប្រទាន​ងារ​ជា​ភិរម្យ​ភាសា​ "​ផៃ​រ៉ោះ​លឿ​កឺន​" ​និង​ប្រទាន​​​ឡេវអាវ​ប្រាក់​ឌួង ព្រមទាំង​ប្រាក់​និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន ។
​តាម​ការរៀបរាប់​ឯកសារ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ទេ​ថា ការអញ្ជើញ​ទៅកាន់​ស្រុក​សៀម​នោះ​កើតឡើង​នៅពេលណា។

ឯកសារ​យោង​





ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០០៩

លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (Pro. Keng Vansak) គឺ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលី លេខ​និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវ​ជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។

ឈ្មោះពេញ កេង​ វ៉ាន់សាក់
ឈ្មោះ​ដើម កេង​ វ៉ាន់សាក់
ថ្ងៃកំនើត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥
ទីកន្លែងកំនើត ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង
ឪពុកឈ្មោះ កេង ស៊ីផាន់
មា្តយឈ្មោះ ហម អ្នក
មុខងារ អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០

មរណៈភាព

លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​ កេង​​វ៉ាន់​សាក់​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ កន្លង​ទៅ។ សព​​​​កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បី​ល្បាញ​និង​ជាស្ថាបត្យករ អង្គុលី​លេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវ​បាន​គេ​ដង្ហែ​ចេញ​ពី​ទីតម្កល់ទៅ​កាន់​ទី​ប៉ាឆា​មួយកន្លែងនៅ ទីក្រុងប៉ារីស ប្រទេសបារាំង នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បូជា​យក​អដ្ឋិធាតុ ​ទៅ​តម្កល់​ជាមួយ​មាតា​របស់​លោក​នៅ​កម្ពុជា​ ដោយមាន​ព្រះ​សង្ឃ​ស្វាធ្យាយ​ព្រះ​សត្តប្បការ​ណា​ភិធម្ម​បង្សុ​ កូលឧទ្ទិសកុសលបច្ឆា មរណៈផង។

ជីវៈប្រវត្តិសង្ខេប

លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូត​នៅថ្ងៃ សៅរ៍ ២កើត ខែ​អស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់​សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ ប្រវត្តិ​ស្មុគស្មាញ​របស់​លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែល​លោក​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​មនុស្ស​ទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជា​មនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ច​ចម្លងប៉ុណ្ណោះ ហើយ​ឪពុក​ចម្លង​រូប​នេះ​ ​តែង​តាម​ព្យាបាទ​និងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិ​ជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយ ក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយក្រោយមកបាន​ក្លាយជា​វាលពិឃាត សម្លាប់​​​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។

ប្រវត្តិការងារ

ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុនការចាប់ខ្លួនរបស់តុលាការខ្មែរ​ក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់​ដល់​ក្រុម​​គ្រួសារ​និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្ស​ប្រជាធិបតេយ្យដែលមានលោក ជាអគ្គលេខាធិការបានចាញ់ ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយម​ដឹក​នាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរ​សាស្រ្ដ​ជាតិ ពេល​ដែល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះ​សីហនុ​រាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី១​ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថា ពុំមានយោបល់ស្របជា​មួយ​បញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈ​ពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។

ស្នាដៃ

ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាម​កិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រៀមកេរ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន ​ និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធ​សៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។

សំដីកាលនៅរស់

កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖ «កាលហ្នឹង ខ្ញុំជា​អ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសា​បារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសារ​រាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺ​ចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំ​រៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរ​អក្សរ​ជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំ​ជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅ​មិនទាន់ទេ...»។
ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នក​អង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រី​បងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជ​បង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។

បាតុភូតពីកំនើត

តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យ​មួយ​ដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញ​មួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះ ក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះ​រាជ​វាំង​បណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។
អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារក​ចង្រៃ​កើតចំថ្ងៃនោះ ដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ចោល។ សូមបញ្ជាក់ថា ពុំមាន​ឯកសារ​ផ្លូវការណាមួយដែលបានបញ្ជាក់ ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់​ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។

ភាពផ្ទាល់ខ្លួន

រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់​រស់ម្នាក់នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំង ដើម្បី​រស់​នៅ​និង ថែទាំលោកជារៀងរហូតមក។
ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការ​ជាប់​ចិត្ត​ដឹងគុណ គ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់ មាតាលោក។ សូម្បី​លោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោក​តែង​នឹកឃើញ និងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏​មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើស​របស់​មាតា​លោកជានិច្ចនិងជាដរាប។
ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ី​សេរី​ជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំង​ក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំ​មកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើ ទៅតាមពេលវេលាសមរម្យ​និង​ភាពដែលអាចធ្វើទៅ បានតាមការគួរ៕ 
ប្រភពពី វីគីភីឌា





No comments:

Post a Comment