Blogroll

Thursday, August 9, 2012

របៀបឆាសណ្ដែកបណ្ដុះតៅគួរ


 ឆាសណ្ដែកបណ្ដុះ តៅគួរ
គ្រឿងផ្សំ
តៅគួរ ២ដុំ សាច់ជ្រូក ៣ខាំ សណ្ដែកបណ្ដុះ ០,៥គ.ក្រ ស្លឹកឬផ្កាគូឆាយ ១ខាំ ស្លឹកខ្ទឹម ១ដើម ប្រេងខ្យង ២ស្លាបព្រា ទឹកត្រី ២ស្លាបព្រា អំបិល ០,៥ស្លាបព្រា ប៊ីចេង ០,៥ស្លាបព្រា ស្ករស ១ស្លាបព្រា ខ្ទឹមស ០,៥ម៉ឺម
*******  វិធីធ្វើ  *******
សាច់ជ្រូកលាងទឹកឲ្យស្អាតរួចហាន់ជាចំណិតស្ដើងៗ តៅគួរកាត់ជាដុំៗ ប៉ុនមេដៃ រួចយកទៅបំពង ឲ្យក្រហមព្រឿងៗ សណ្ដែកបណ្ដុះ និងស្លឹកគូឆាយលាងទឹកឲ្យស្អាត រួចហាន់ប្រវែងមួយថ្នាំងដៃ ហើយលាយជាមួយសណ្ដែកបណ្ដុះ ខ្ទឹមសត្រូវចិញ្ជ្រាំឲ្យល្អិត ចំណែកគ្រឿងផ្សំទាំងអស់ត្រូវលាយ ចូលគ្នាដាក់ក្នុងកូនចានទុកសិន ។
ដាក់ខ្ទះលើចង្ក្រានរង់ចាំឲ្យក្ដៅបន្តិច  រួចដាក់ខ្លាញ់ចូល  និងខ្ទឹមស  បំពងវាឲ្យឈ្ងុយទើបចាក់សាច់ ជ្រូកចូល ហើយចាក់គ្រឿងដែលលាយរួចចូល បន្ទាប់មកដាក់តៅគួរចូលហើយឆាវា ២-៣ត្រឡប់ ទើបចាក់សណ្ដែកបណ្ដុះចូល ឆាវាឲ្យសព្វ (កុំឲ្យសណ្ដែកឆ្អិនពេក) រួចដួសដាក់ចាន និងរោយ ខ្ទឹមសជាការស្រេច ៕



No comments:

Post a Comment