ភ្លាសាច់គោ
គ្រឿងផ្សំ
សាច់គោ (សាច់ផុយ) សណ្ដែកគួរ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង ជីនាងវង ជីអង្កាម ឬជីរណា ក្រូចឆ្មា គល់ស្លឹកគ្រៃ រំដេង ម្ទេសប្លោក សណ្ដែកដី ប្រហុកសាច់ ខ្ទឹមស ទឹកត្រី អំបិល ស្ករស ប៊ីចេង ។
******* វិធីធ្វើ *******
សាច់គោហាន់បន្ទះស្តើងៗ រួចយកក្រូចឆ្មាមកចិតច្របាច់យកទឹកមកដាក់ពីលើសាច់គោ ច្របល់ឲ្យសព្វ ទុកប្រហែល ៥នាទីទើបច្របាច់ពូត ហើយទុកចានមួយផ្សេង ។ គល់ស្លឹកគ្រៃ ម្ទេសប្លោក ហាន់ជាបន្ទះស្ដើងៗ សណ្ដែកគួរកាត់ខ្លីៗ ដំឲ្យបែកប៉េងប៉ោះ ការ៉ុតហាន់ជាបន្ទះៗ ឬចិតជាផ្កាតាមការនិយម ខ្ទឹមបារាំងហាន់ជាសរសៃៗ រួចយកទៅដាក់ក្នុងចានសាច់គោ ។ ខ្ទឹមស រំដេងត្រូវបុកឲ្យម៉ដ្ឋ រួចដួសដាក់ក្នុងចានក្រូចឆ្មាដែលសល់ពីពូតសាច់គោ ។ ដាក់ឆ្នាំងខ្ទះរួចទុកឲ្យក្តៅហុយៗ ទើបចាក់ទឹកក្រូចឆ្មាចូល ដាក់ប្រហុកបន្តិចទុកឲ្យពុះ កូរឲ្យរលាយសាច់ប្រហុកទើបយកសាច់គោមកចាក់ចូល (កុំឲ្យឆ្អិនពេក) ហើយច្រូចទឹកត្រីបន្តិច ថែមអំបិល ប៊ីចេង ស្ករស រួចកូរឲ្យសព្វ ភ្លក់មើលឲ្យល្មម ទើបយកមកលាយជាមួយបន្លែដែលចិតរួចនោះ រួចបេះស្លឹកជីរោយពីលើជាការស្រេច ៕
No comments:
Post a Comment