រាកមួលគឺជាជម្ងឺម្យ៉ាងដែលបណ្ដាល មកពីមេរោគជាច្រើនយ៉ាង ដែលហៅថា“អាមីប”។ ជម្ងឺនេះបណ្ដាលមកពីលាមកមានឈាមឬមានសម្បោរ ហើយបន្ទោរបង់ញឹកញាប់ពី៤ទៅ៦ដង ធ្វើឱ្យអ្នកជម្ងឺមានសភាពហេវហត់ អស់កម្លាំងជាខ្លាំង។
ដើម្បីឱ្យជ្រាបច្បាស់អំពីជម្ងឺរាកមួលនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកេតុមាលា។
ជម្ងឺរាកមួលជាអ្វី?
ជម្ងឺរាកមួលបណ្ដាលមកពីមេរោគឈ្មោះអាមីប
ធ្វើឱ្យអ្នកជម្ងឺបន្ទោរបង់ញឹកញាប់ពី៤ដងទៅ៦ដងក្នុងមួយថ្ងៃ ហើយ
លាមកពោរពេញទៅដោយឈាម និងសម្បោរ។
មូលហេតុបង្កជម្ងឺរាកមួល
ជម្ងឺរាកមួលបណ្ដាលមកពីការទទួលទានអាហារមិនមានអនាម័យ ដូចជាទឹក
ចំណីអាហារមិនស្អាតជាដើម។ ចំណីអាហារខ្វះអនាម័យមានវត្ដមានអាមីប
ហើយអាមីបជាដើមហេតុបង្កឱ្យមានជម្ងឺរាកមួល
ដោយសារតែលោកអ្នកបរិភោគចូលទៅនូវមេរោគនេះ ដោយឆ្លងកាត់តាមពោះវៀន
ជាពិសេសពោះវៀនធំ ហើយក៏សម្ងំនៅទីនោះរយៈពេលពី២ទៅ៣សប្ដាហ៍
ទើបបង្ហាញនូវរោគ សញ្ញា។
ប្រសិនបើមេរោគនេះមានច្រើនមិនអាចសម្ងំបានយូរនោះទេ
ក៏បង្ហាញជាសញ្ញាឱ្យលោកអ្នកដឹងតែម្ដង។ មិនតែប៉ុណ្ណោះ
ខណៈពេលដែលមេរោគនេះជ្រៀតចូលដល់ស្រទាប់ពោះវៀនធំកាន់តែច្រើន
អាចរាតត្បាតទៅលើស្រទាប់ពោះវៀនខាងក្នុង ដែល
មានស្រទាប់ជាតិរំអិលហៅថា“មុយគឺ”។ ពេលមេរោគដដែលនេះយាយីដល់“មុយគឺ”
ធ្វើឱ្យពោះវៀនមានដំបៅ ហើយក៏ដាច់រំអិល ពោះវៀនចេញ
នាំឱ្យលោកអ្នកបន្ទោរបង់លាមកមានសម្បោរ។ មេរោគនេះអាចតាមយាយី
ធ្វើឱ្យពោះវៀនមានដំបៅកាន់តែធំ បន្ទោរបង់មានឈាម។
ក៏ប៉ុន្ដែមេរោគអាមីបនេះចែកចេញជាពីរគឺគុណសម្បត្ដិ
និងគុណវិបត្ដិផងដែរ។ ទីមួយគុណសម្បត្ដិរបស់វា
អាចជាភ្នាក់ងារទ្រទ្រង់ពោះវៀនលោកអ្នកទៅវិញ
ព្រោះមេរោគនេះអាចជួយការពារសត្វល្អិតក្នុងក្រពះយ៉ាងអង់អាច។
ទីពីរគុណ វិបត្ដិ គឺជាមេរោគដែលបំផ្លាញពោះវៀន បង្កឱ្យមានដំបៅ។
រោគសញ្ញាជម្ងឺរាកមួល
មុនដំបូងអ្នកជម្ងឺមានអាការរាកជាញឹកញាប់ មានជាតិរំអិល
ហើយលាយឡំនឹងឈាមផងដែរ ព្រោះថាស្រទាប់ពោះវៀនខាងក្នុងរបេះធ្លាក់មក
ដោយសារតែចលនាញាប់ៗនៅពេលដែលមេរោគចូលទៅយាយី
ហើយការបឺតទឹករបស់ពោះវៀនធំមានបញ្ហា លែងធ្វើចលនាក៏បណ្ដាលឱ្យរាក។
ជម្ងឺនេះមិនមានអាការក្ដៅខ្លួននោះទេ តែអាចចុកពោះ ឬហើមពោះម្ដងម្កាល។
ម្យ៉ាងទៀត ប្រសិនបើមេរោគនេះមានក្នុងពោះវៀន អាចរាលដាលដល់ថ្លើម
នាំឱ្យលោកអ្នកប្រឈមមុខនឹងជម្ងឺបូសថ្លើមតែម្ដង
បន្ទាប់ពីមានជម្ងឺរាកមួលរយៈមួយសប្ដាហ៍ឬ១០ថ្ងៃក្រោយមក។
ការធ្វើរោគវិនិច្ឆ័យមួយទៀត គឺអាចយកលាមកទៅពិនិត្យ វិភាគឈាម
ឬក៏ថតសួតជាដើម ក៏អាចបានដឹងពីរោគសញ្ញាផងដែរ។
ម្យ៉ាងទៀតអាមីបមិនត្រឹមតែចូលទៅក្នុងថ្លើម ឬក៏សួតនោះទេ
វាក៏អាចចូលទៅក្នុងខួរក្បាលផងដែរ។
វិធីព្យាបាលជម្ងឺរាកមួល
ដើម្បីព្យាបាលជម្ងឺរាកមួល
លោកអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីយកថ្នាំមកព្យាបាល។
ប៉ុន្ដែជាទូទៅ ពពួកមេរោគអាមីបនេះធ្វើឱ្យរាកមួល
ហើយអាចប៉ះពាល់ដល់ពោះវៀនបង្កជាជម្ងឺគ្រុនពោះវៀនផងដែរ។
ដូច្នេះនៅពេលដែលប្រើ ប្រាស់ថ្នាំ គួរតែប្រើថ្នាំគ្រុនពោះវៀនថែមទៀត។
ជាពិសេសត្រូវលេបថ្នាំបំបាត់អាការចុកពោះ
និងប្រើឱសថមួយចំនួនផ្សេងទៀតតាមលោកគ្រូពេទ្យព្យាបាល។
ប្រសិនបើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេ
លោកអ្នកអាចកើតជម្ងឺមហារីកពោះវៀនបានយ៉ាងងាយ។
វិធីការពារជម្ងឺរាកមួល
ដើម្បីការពារជម្ងឺរាកមួលនេះ
បញ្ហាចម្បងលោកអ្នកទាំងអស់ត្រូវតែអនាម័យឱ្យបានគ្រប់ពេលវេលា
ជាពិសេសចំពោះការ ទទួលទានផ្សេងៗត្រូវប្រុងប្រយ័ត្ន។
តែប្រសិនបើលោកអ្នកមានជម្ងឺរាកភ្លាម
គួរគប្បីមកពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីព្យាបាល
ជម្ងឺរាកនេះឱ្យទាន់ពេល ចៀសវាងជម្ងឺរាករីកដុះដាលក្លាយទៅជារាកមួល
ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព ជាពិសេសពោះវៀន និងថ្លើម
ព្រោះជម្ងឺរាកមួលនេះអាចម្រឈមមុខបង្កឱ្យកើតមានជម្ងឺផ្សេងៗទៀតបាន
ដូចជាជម្ងឺបូសថ្លើម ជម្ងឺធ្លាយពោះវៀនធំ ជម្ងឺទឹកចូលសួត។ ល។
ផលប៉ះពាល់នៃជម្ងឺរាកមួល
ប្រសិនបើលោកអ្នកមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ
លោកអ្នកអាចមានបញ្ហា ដូចជាធ្លាយពោះវៀន រលាក ពោះវៀនខ្នែង
បូសថ្លើមជាដើម។ ប្រសិនបើវារលាកពោះវៀនខ្នែងហើយនោះ
វាងាយនឹងធ្លាយពោះវៀនខ្នែងណាស់ ហើយអ្នកជម្ងឺ
ត្រូវការការវះកាត់ជាបន្ទាន់។ ក្រៅពីនេះវាអាចប៉ះពាល់ដល់ថ្លើម
តាមរយៈសរសៃឈាមពីពោះវៀនចូលទៅក្នុងថ្លើម បំផ្លាញជាលិកាថ្លើម
និងកោសិកាថ្លើមឱ្យរលួយ បណ្ដាលឱ្យបូសថ្លើមតែម្ដង។
មិនតែប៉ុណ្ណោះវាអាចធ្វើឱ្យប៉ះពាល់ដល់ស្រទាប់សួត
និងស្រោមសួតបង្កឱ្យរលាក។ បន្ទាប់ពីរលាកស្រោមសួត
ហើយធ្វើឱ្យទឹកជ្រាបចូលស្រោមសួត គេហៅថាទឹកចូលសួត។
បញ្ហាទាំងនេះហើយដែលមានផលប៉ះពាល់កើតចេញមកពីជម្ងឺរាកមួល។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសវាងជម្ងឺរាកមួល
លោកអ្នកត្រូវតែអនាម័យដៃជើងឱ្យបានស្អាតនឹងសាប៊ូ និងសារជាតិផ្សេងៗ
ដែលអាចជូត ជម្រះបានស្អាត ហើយការទទួលទានចំណីអាហារ ទឹក
ឱ្យបានត្រឹមត្រូវផងដែរ។
ព្រោះមេរោគទាំងអស់ចាប់ផ្ដើមកើតមាននៅក្នុងខ្លួនរបស់យើងទាំងអស់
គ្នាផ្ដើមពីចំណីអាហារ និងទឹក។ ម្យ៉ាងទៀត
ប្រសិនបើចំណីអាហារណាមើលមិនគួរគប្បីទទួលទានកុំទទួលទាន
ជាពិសេសចំណីអាហាដែលដាក់តាំងលក់តាមផ្លូវសាធារណៈផ្សេងៗ
ដែលពុំមានអនាម័យគ្រប់គ្រាន់ ព្រោះអាចមានមេរោគ ធូលី
ហុយជាប់ទៅនឹងចំណីអាហារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១
No comments:
Post a Comment