សព្វថ្ងៃនេះជម្ងឺពុកឆ្អឹងកំពុង
កើតមានយ៉ាងច្រើន ពិសេសទៅលើរាងកាយស្ដ្រីមានវ័យចំណាស់ 
ចាប់ពីអាយុ៤៥ឆ្នាំដល់ ៥៥ឆ្នាំ ក្រោយពេលដែលស្ដ្រីទាំងនោះអស់រដូវ។ 
ជម្ងឺពុកឆ្អឹងកើតឡើងដោយសារតែថមថយជាតិកំបោរ 
និងសារជាតិរឹងដែលជាអ្នក ទ្រទ្រង់រាងកាយ 
ជាហេតុធ្វើឱ្យឆ្អឹងចុះខ្សោយយ៉ាងឆាប់រហ័ស។ 
ជម្ងឺនេះកើតមានចំពោះស្ដ្រីគ្រប់រូប នៅពេលដែលអស់រដូវ។

ជម្ងឺពុកឆ្អឹងជាអ្វី?
ពុកឆ្អឹងជាជម្ងឺម្យ៉ាងដែលបណ្ដាលមកពីធាតុផ្សំជាច្រើនមុខមានការ ថយចុះ ដូចជាជាតិកំបោរ និងសារធាតុរឹងនៅក្នុង សារពាង្គកាយ ជាពិសេសស្ដ្រីនៅពេលអស់រដូវ។ ព្រោះជាតិខ្លាញ់ត្រូវបានកាត់បន្ថយ ហើយជាតិកំបោរក៏ថយចុះជាលំដាប់ ទើបឈាន ទៅដល់កើតជម្ងឺពុកឆ្អឹងនេះតែម្ដង។
មូលហេតុបណ្ដាលឱ្យមានជម្ងឺពុកឆ្អឹង
ជម្ងឺនេះកើតមានមកពីហេតុផលធម្មជាតិជាច្រើនគួបផ្សំដូចជា ៖
រោគសញ្ញាជម្ងឺពុកឆ្អឹង
រោគសញ្ញាជម្ងឺនេះគឺផ្ដើមចេញពីការឈឺសន្លាក់ដៃជើង 
និងដឹងតាមរយៈការពិនិត្យឈាមរកមើលជាតិកំបោរក្នុងខ្លួន។ 
ស្ដ្រីអស់រដូវមានជម្ងឺពុកឆ្អឹង 
មិនបញ្ចេញនូវរោគសញ្ញាខាងក្រៅដូចជម្ងឺដទៃទៀតឡើយ 
ទាល់តែពិនិត្យទើបឃើញតែម្ដង។ ម្យ៉ាងទៀតដើម្បីឱ្យដឹងកាន់តែច្បាស់ 
គេអាចថ្លឹងឆ្អឹងហើយពិនិត្យអំពីគុណភាពឆ្អឹងថា 
តើជម្ងឺពុកឆ្អឹងនេះចូលដល់ដំណាក់កាលណា 
ឬក៏ពិនិត្យឈាមរកសារជាតិកំបោរ 
ពេលនោះគ្រូពេទ្យនឹងឱ្យថ្នាំទៅតាមកម្រិតជម្ងឺ 
ដើម្បីទ្រទ្រង់ឆ្អឹងឱ្យមានភាពរឹងមាំជាងមុន។ 
លក្ខណៈបែបនេះក៏មិនមែនទូទៅនោះទេ 
ព្រោះស្ដ្រីមួយចំនួននៅមានជាតិកំបោរច្រើន 
ក៏គុណភាពឆ្អឹងនៅរឹងមាំទៅតាមនោះដែរ។ 
វិធីព្យាបាលជម្ងឺពុកឆ្អឹង
ព្យាបាលជម្ងឺពុកឆ្អឹងឱ្យមានប្រសិទ្ធភាពខ្ពស់ 
អ្នកជម្ងឺទាំងអស់គួរទទួលទានទឹកដោះគោដែលមានសារជាតិកាល់ស្យូម 
និងថ្នាំ ដែលមានជាតិកំបោរឱ្យបានទៀងទាត់។ 
គប្បីឧស្សាហ៍មកពិគ្រោះជាមួយនឹងគ្រូពេទ្យឱ្យបានទៀងទាត់។ 
ប៉ុន្ដែការព្យាបាលនេះមិនអាច ជាសះស្បើយមួយរយភាគរយនោះទេ 
តែអាចបានខ្លះដែរ ចំពោះអ្នកជម្ងឺដែលជួបគ្រោះថ្នាក់ផ្សេងៗ 
ដូចជារអិលដួល ឬប៉ះទង្គិច ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ឆ្អឹង។ 
វិធីការពារជម្ងឺពុកឆ្អឹង
លោកអ្នកដែលមានវ័យចំណាស់ 
ជាពិសេសស្ដ្រីដែលអស់រដូវត្រូវឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យ
ឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ជម្ងឺផ្សេងៗ ជាពិសេសជម្ងឺពុកឆ្អឹង 
ព្រោះស្ដ្រីភាគច្រើនស្ទើរតែ៩០ភាគរយទៅហើយដែលមានជម្ងឺពុកឆ្អឹង 
ព្រោះភាគ 
ច្រើននៃជម្ងឺនេះកើតឡើងចំពោះតែស្ដ្រីដែលមានអាយុចន្លោះពី៤៥ទៅ
៥៥ឆ្នាំ មិនអាចចៀសផុតបានឡើយ។ 
ផលប៉ះពាល់នៃជម្ងឺពុកឆ្អឹង
អ្នកជម្ងឺពុកឆ្អឹងងាយនឹងរងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដូចជាដួល 
ឬមានគ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលឱ្យឆ្អឹងនោះ ឆាប់បាក់បានយ៉ាងងាយ។ 
តួយ៉ាងដូចជាស្ដ្រីវ័យចំណាស់មួយចំនួន 
គ្រាន់តែដើររអិលដួលបន្ដិចបន្ដួចក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ 
ហើយប្រឈមមុខទៅនឹងការបាក់ឆ្អឹងយ៉ាងឆាប់រហ័ស 
ភាពរឹងមាំនៃឆ្អឹងចុះខ្សោយ ហើយមិនអាចធ្វើការទប់ស្កាត់ដោយវិធីសាស្ដ្រ 
ណាមួយនោះទេ។ 
ដំបូន្មានអ្នកជំនាញ
ដើម្បីរក្សានូវសុខភាពរបស់អ្នកជម្ងឺពុកឆ្អឹង គួរចៀសវាងរអិល ដួល 
ឬគ្រោះថ្នាក់ផ្សេងៗ ព្រោះអាចងាយរងគ្រោះបាក់ឆ្អឹង យ៉ាងឆាប់រហ័ស។ 
ហើយការព្យាបាលមិនងាយស្រួលដូចឆ្អឹងមនុស្សដែលមានអាយុស្ថិតក្រោម
៣០ឆ្នាំនោះទេ ព្រោះឆ្អឹងដែលបានបាក់ ទៅហើយពិបាកតភ្ជាប់មកវិញ 
ព្រោះតែឆ្អឹងលោកអ្នកពុកទៅហើយ។ 
លោកអ្នកគួរតែទទួលទានទឹកដោះគោដែលមានកាល់ស្យូម 
និងទទួលទានថ្នាំដែលមានសារជាតិកំបោរឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០
No comments:
Post a Comment