ខ្ញុំបាទមានសេចក្ដីរីករាយបន្ទាប់ពីបានទទួល និងចែករំលែកនូវកំណែវចនានុក្រមខ្មែរ២.១ (version 2.1) ដែលបានចេញ និងអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្នុងកំណែនេះវាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការវីនដូគ្រប់កំណែ (Window XPs, Window Vista, Window 7 32 or 64 bit) និងUnix ដែលមានដូចជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វីដែលអស់លោកអ្នកត្រូវការនោះគឺ ត្រូវបញ្ចូលកម្មវិធីខ្មែរយូនីកូដ និងកម្មវិធី Java សម្រាប់ដំណើរការកម្មវិធីនេះ (មាននៅក្នុងកញ្ចប់រួចជាស្រេចទំហំ ១៨.៥ MB)។
កំណែនេះ មិនទាន់បានដាក់ពាក្យថ្មីបន្ថែមចូលទេគឺយើងផ្ដោតសំខាន់តែលើ
ធ្វើយ៉ាងណាឲ្យវាដំណើរការលើប្រព័ន្ធកុំព្យូទ័រ៦៤ប៊ីត
និងលើប្រព័ន្ធផ្សេងៗទៀត។ នៅពេលខាងមុខ វចនានុក្រមនេះនឹងអាចដំណើរការលើប្រព័ន្ធ Mac OS ។សូមថ្លែងអំណរគុណដល់ក្រុមការងារជាពិសេសលោក
អ៊ុំ ចំរើន ដែលជាអ្នកសរសេរកម្មវិធីសម្រាប់កំណែនេះ។ កំហុសឆ្គងពិតជាមាន
និងសូមផ្ដល់មតិរិះគន់ និងកែលម្អដើម្បីប្រយោជន៍ទាំងអស់គ្នា
ដោយផ្ញើទៅកាន់អ៊ីមែល sorsokny@yahoo.com ។
សូមចុច ទីនេះ ដើម្បីទាញយកកម្មវិធីនេះប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធីយូនីកូដខ្មែរ និង Java ទេសូមចុច ទីនេះ (៤.៦៥ MB) ប្រសិនបើលោកអ្នកមានរួចហើយ ។
No comments:
Post a Comment