Blogroll
Monday, July 30, 2012
Friday, July 27, 2012
Kiwi6.com is the best online storage
Kiwi6 is the easiest way to upload and share your files online - with no download timers or popups.
Hotlink and stream files to other websites for free!
Kiwi6 is the simplest way to host and share files
Having trouble moving large files over the internet or just need to get
your important files from any computer, anytime, anywhere? Kiwi6 has
the solution.
Digital media has changed; images, mp3s, and large documents require
more storage space. Kiwi6 allows you to store all your files online for
easy access and share them with anyone without clogging inboxes or
bogging down your website.
Want to give it a try but not ready to sign up for a free account? No
problem -- registration is optional. When you're ready to start hosting
online files, all we need is an email address and a password, that's it!
Kiwi6.com is owned by Red Motion, Inc., a Massachusetts company.
Thursday, July 26, 2012
គួរយល់ដឹងអំពីកុមារល្មាក
នៅពេលដែលកុមាររាកឬល្មាក
លាមកមានដុំគ្រាប់តូចៗជាច្រើននោះ
ម្ដាយគ្រប់រូបតែងសម្គាល់ថាកូនរបស់ខ្លួននឹងចេះធ្វើអ្វីមួយ
ដូចជាចេះសើច ចេះអង្គុយ ចេះឈរជាដើម។ នេះជាការចេះចាំដឹងតៗគ្នារៀងមក
ដោយសម្គាល់ទៅលើអាការរបស់កុមារ
ទូទៅហេតុនេះហើយទើបចាស់ៗជំនាន់ដើមសន្មតទទួលយកទម្លាប់នេះ
ដោយពុំបានស្រាវជ្រាវរកមូលហេតុពិតប្រាកដច្បាស់លាស់នោះទេ។
ហេតុនេះហើយទើបទស្សនាវដ្ដី សុខភាពយើង ព្យាយាមជួបជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសជម្ងឺកុមារនៅពេទ្យកុមារជាតិ ដើម្បីបកស្រាយរឿងនេះ។
1 . ផ្ដល់ជាតិទឹកគ្រប់គ្រាន់ដល់កុមារ ៖ ប្រសិនបើកូនមានអាយុក្រោម៦ខែ ម្ដាយត្រូវបំបៅកូនឱ្យបានញឹកញាប់ជាងធម្មតា ឱ្យកុមារផឹកទឹកអូរ៉ាលីតកន្លះពែង តែក្រោយពេលកុមារជុះម្ដងៗ ឬកន្លះលីត្រក្នុងមួយថ្ងៃ។
2 . ផ្ដល់ចំណីអាហារគ្រប់គ្រាន់ ស្អាត មានអនាម័យដល់កុមារសមស្របតាមអាយុ ៖ មានន័យថាអាយុក្រោម៦ខែត្រូវឱ្យកុមារបរិភោគទឹកអូរ៉ាលីតបន្ថែមក្រៅពី ទឹកដោះម្ដាយនៅពេលកុមារល្មាក ឬរាក។ ប្រសិនបើកុមារមានអាយុលើសពី៦ខែ គេអាចឱ្យកុមារទទួលជាតិទឹកលើសពីការបំបៅដោះ ឬទឹកអូរ៉ាលីត ដោយបន្ថែមឱ្យកុមារដូចជាទឹកបបរ ទឹកសម្លជាដើម។ ទឹកដូងក៏អាចឱ្យកុមារបរិភោគបានដែរ ប៉ុន្ដែកុំឱ្យច្រើនពេក ឬចៀសវាងក៏បាន។
3 . ត្រូវយកកូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ ៖ នៅពេលដែលកូនធ្លាក់ឈឺធ្ងន់លែងបៅ ក្អួត ចង្អោរ លាមកមានឈាម ឬឡើងកម្ដៅ ម្ដាយឪពុកត្រូវរួសរាន់យកកុមារទៅឱ្យគ្រូពេទ្យពិនិត្យព្យាបាល។
ហេតុនេះហើយទើបទស្សនាវដ្ដី សុខភាពយើង ព្យាយាមជួបជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសជម្ងឺកុមារនៅពេទ្យកុមារជាតិ ដើម្បីបកស្រាយរឿងនេះ។
ល្មាកជាជម្ងឺ ឬអ្វី?
ល្មាក គឺជាពាក្យកម្លាយមកពីពាក្យរាក។
នៅក្នុងវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ
ល្មាកនេះពុំត្រូវបានធ្វើការអត្ថាធិប្បាយនោះទេ
ប៉ុន្ដែតាមការកត់សម្គាល់ល្មាកមិនមែនជាជម្ងឺអ្វីធ្ងន់ធ្ងរនោះទេ
វាជាអាការរាករូសធម្មតារបស់កុមារ ដែលឋិតក្នុងវ័យកំពុងបៅដោះ។
មានន័យថា កុមារដែលនៅបៅដោះរបស់ម្ដាយ តែងរាករូសជាធម្មតា។
កុមារល្មាកមានលាមកទន់ជ្រាយ ឬរាវដូចទឹក
ដែលជុះតែត្រឹម៤ដងក្នុងមួយថ្ងៃប៉ុណ្ណោះយ៉ាងច្រើន។
ផ្ទុយទៅវិញប្រសិនបើកុមារជុះញឹកញាប់ ហើយមានលាមករាវ និងជ្រាយដូចនេះ
គឺកុមារ កំពុងមានជម្ងឺរាកហើយ។
មូលហេតុបណ្ដាលឱ្យកុមារល្មាក ឬរាក
កត្ដាចម្បងដែលបណ្ដាលឱ្យកុមារល្មាក ឬរាកនោះគឺកត្ដាចំណីអាហារ។
ការឱ្យកុមារដែលមានអាយុក្រោម៦ខែបៅទឹកដោះ
គោអាចធ្វើឱ្យរាកបានយ៉ាងងាយ។ ចំពោះកុមារដែលមានអាយុលើសពីនេះ
ឪពុកម្ដាយត្រូវតែយកចិត្ដទុកដាក់ចំពោះបញ្ហាអនាម័យ
ទាំងអនាម័យចំណីអាហារ និងអនាម័យខ្លួនប្រាណ។
ព្រោះកាលណាបើកុមារបរិភោគចំណីអាហារពុំមានអនាម័យល្អ
អាចធ្វើឱ្យកុមារ មានជម្ងឺរាករូស
ដែលលើសពីអ្វីហៅថាល្មាកជាអាការធម្មតារបស់កុមារ។
ល្មាកមានផលវិបាកអ្វីខ្លះ?
ចាស់ៗខ្មែរយើងតែងប្រើពាក្យថា
ល្មាកចំពោះកុមារដែលមានអាយុក្រោម៦ខែ។ តែតាមពិតជាក់ស្ដែងល្មាក
ឬរាកនេះកើតឡើងចំពោះកុមារទូទៅមិនរើសអាយុនោះទេ។
ល្មាកមិនបណ្ដាលឱ្យកុមារមានគ្រោះថ្នាក់នោះទេ
ព្រោះកុមារអាចនៅបៅដោះបាន
ប៉ុន្ដែអាការល្មាកអាចវិវត្ដទៅរកជម្ងឺខ្វះជាតិទឹកដែលបណ្ដាលមកពី
ជម្ងឺរាកធ្ងន់ធ្ងរ។ នៅពេលដែលកុមារមានជម្ងឺរាករ៉ាំរ៉ៃបែបនេះ
កុមារត្រូវការការយកចិត្ដទុកដាក់ពីសំណាក់អាណាព្យាបាលជាចាំបាច់។
អ្នកមើលថែកុមារត្រូវផ្ដល់ជាតិទឹក និងអាហារគ្រប់គ្រាន់ ដល់កុមារ
ដើម្បីចៀសវាងកុមារកើតជម្ងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ
ដែលបណ្ដាលឱ្យកុមារបាត់បង់ជីវិត។
កុមារដែលកើតជម្ងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរហើយ
គឺពិបាកក្នុងការព្យាបាលណាស់។
ដូចនេះម្ដាយគ្រប់រូបត្រូវតែយកចិត្ដទុកដាក់ចំពោះបញ្ហានេះ។ មានន័យថា
ប្រសិនបើកុមាររាករូសលើសពី៤ដងក្នុងមួយថ្ងៃ
នោះកុមារកំពុងប្រឈមមុខនឹងជម្ងឺរាក ដែលយូរទៅនឹងក្លាយជាជម្ងឺកង្វះ
អាហារូបត្ថម្ភធ្ងន់ធ្ងរ។ មានម្ដាយខ្លះយល់ថា
ការដែលកុមារល្មាកនោះកូននឹងចេះអ្វីមួយប្រាកដណាស់ ដូចជាចេះឈរ
ចេះអង្គុយ ចេះដើរជាដើម។ ប៉ុន្ដែវាជាការយល់ច្រឡំទាំងស្រុង
ព្រោះកាលដែលកុមារល្មាកចេះដើរ ឈរ ឬអង្គុយនោះ
វាជាការគួបផ្សំរវាងដំណើរ វិវត្ដរបស់កុមារតែប៉ុណ្ណោះ។
ការយល់ច្រឡំបែបនេះហើយ
ដែលធ្វើឱ្យម្ដាយអាចមានការធ្វេសប្រហែសបណ្ដាលឱ្យកុមារវិវត្ដទៅរក
ជម្ងឺរាកធ្ងន់ធ្ងរ។
ប្រការគួរធ្វើនៅពេលកុមារល្មាក
លាមករបស់កូនតូចមានពណ៌លឿង
មានសណ្ឋានប្រែប្រួលទៅតាមសុខភាពរបស់កុមារនីមួយៗ។
ហេតុនេះម្ដាយត្រូវធ្វើ ការតាមដានថាតើកូនរបស់ខ្លួនជុះញឹកញាប់ដែរឬទេ
ដើម្បីឱ្យដឹងថាតើកូននោះល្មាកធម្មតា ឬកើតជម្ងឺរាករូស។
បើទោះបីជាល្មាក មិនមែនជាអាការជម្ងឺធ្ងន់ធ្ងរក៏ដោយ
ក៏ម្ដាយគ្រប់រូបត្រូវយកចិត្ដទុកដាក់
ព្រោះកុមារកំពុងប្រឈមមុខនឹងជម្ងឺរាក និងខ្វះជាតិទឹក។
ឪពុកម្ដាយត្រូវអនុវត្ដនូវប្រការមួយចំនួនដូចខាងក្រោម
នៅពេលដែលកូនរបស់លោកអ្នកល្មាក ឬរាករូស។1 . ផ្ដល់ជាតិទឹកគ្រប់គ្រាន់ដល់កុមារ ៖ ប្រសិនបើកូនមានអាយុក្រោម៦ខែ ម្ដាយត្រូវបំបៅកូនឱ្យបានញឹកញាប់ជាងធម្មតា ឱ្យកុមារផឹកទឹកអូរ៉ាលីតកន្លះពែង តែក្រោយពេលកុមារជុះម្ដងៗ ឬកន្លះលីត្រក្នុងមួយថ្ងៃ។
2 . ផ្ដល់ចំណីអាហារគ្រប់គ្រាន់ ស្អាត មានអនាម័យដល់កុមារសមស្របតាមអាយុ ៖ មានន័យថាអាយុក្រោម៦ខែត្រូវឱ្យកុមារបរិភោគទឹកអូរ៉ាលីតបន្ថែមក្រៅពី ទឹកដោះម្ដាយនៅពេលកុមារល្មាក ឬរាក។ ប្រសិនបើកុមារមានអាយុលើសពី៦ខែ គេអាចឱ្យកុមារទទួលជាតិទឹកលើសពីការបំបៅដោះ ឬទឹកអូរ៉ាលីត ដោយបន្ថែមឱ្យកុមារដូចជាទឹកបបរ ទឹកសម្លជាដើម។ ទឹកដូងក៏អាចឱ្យកុមារបរិភោគបានដែរ ប៉ុន្ដែកុំឱ្យច្រើនពេក ឬចៀសវាងក៏បាន។
3 . ត្រូវយកកូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ ៖ នៅពេលដែលកូនធ្លាក់ឈឺធ្ងន់លែងបៅ ក្អួត ចង្អោរ លាមកមានឈាម ឬឡើងកម្ដៅ ម្ដាយឪពុកត្រូវរួសរាន់យកកុមារទៅឱ្យគ្រូពេទ្យពិនិត្យព្យាបាល។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលជាឪពុកម្ដាយមិនត្រូវព្រួយបារម្ភពេកនោះទេ
នៅពេលដែលកូនតូចរបស់លោកអ្នកល្មាក ឬមានលាមកទន់
ជ្រាយប្លែកខុសធម្មតានោះ។
លោកអ្នកគ្រាន់តែឱ្យកុមារបរិភោគជាតិទឹកឱ្យបានគ្រប់គ្រាន់សមស្រប
តាមអាយុដូចរៀបរាប់ខាងលើ។
ហើយម្យ៉ាងទៀតម្ដាយត្រូវបរិភោគចំណីអាហារឱ្យបានត្រឹមត្រូវ
និងស្អាតមានអនាម័យ ដោយមានជាតិបន្លែ ឬសាច់បានច្រើននោះ បានហើយ។
លើសពីនេះទៅទៀតម្ដាយឪពុកត្រូវតាមដានមើលលាមករបស់កូនតូច
ប្រសិនបើកុមារល្មាកមានលាមករាវ ជ្រាយខុសធម្មតា ជុះញឹកញាប់
នោះកុមារកំពុងប្រឈមនឹងការខ្វះជាតិទឹក
ដែលបណ្ដាលឱ្យកុមារវិវត្ដទៅរកជម្ងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
គួរយល់ដឹងអំពីវិធីបញ្ច្រកថ្នាំទារក
លោកវេជ្ជបណ្ឌិត ហុង សុខឃាង អ្នកឯកទេសផ្នែកបេះដូងកុមារនៃមន្ទីរពេទ្យកុមារជាតិ នឹងបកស្រាយពីវិធីបញ្ច្រកថ្នាំទារក តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ទារកនៅមានដង្ហើមខ្លី
លោកអ្នកបានដឹងហើយថាដង្ហើមទារកនៅខ្លី
ដូចនេះមិនអាចទ្រាំទ្រនឹងបរិយាកាសហប់គ្មានខ្យល់ដកដង្ហើមបានយូរនោះទេ
ពិសេសនៅពេលដែលឈ្លក់ឬស្ទះរបស់អ្វីមួយតាមផ្លូវដង្ហើម។
ដូចនេះប្រការដែលល្អបំផុតចៀសវាងកុំឱ្យទារកជួបបញ្ហាផ្លូវដង្ហើម
ឱ្យសោះ។ ដើម្បីបង្ការបញ្ហាទារកស្ទះ ឬឈ្លក់អ្វីមួយ
លោកអ្នកគប្បីជួបជាមួយគ្រូពេទ្យដែលមានឯកទេសខាងទារកដើម្បីរកវិធីជួយ
ពេលដែលទារកជួបបញ្ហាដង្ហើម។
វិធីបញ្ច្រកថ្នាំទារក
វិធីបញ្ច្រកថ្នាំទារកដែលមិនត្រឹមត្រូវអាចធ្វើឱ្យមានគ្រោះថ្នាក់
មានឈ្លក់ ស្ទះដង្ហើមជាដើម។ មុននឹងបញ្ច្រកថ្នាំទារក
ត្រូវរកស៊ឺរ៉ាងថ្នាំតូចមួយ ឬកូនស្លាបព្រា
ហើយកំណត់កម្រិតជាតិថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។
បន្ទាប់មកលោកអ្នកយកចុងស៊ឺរ៉ាង ដាក់បាញ់ផ្ទប់ទៅនឹងកៀនថ្ពាល់ទារក
ដោយបាញ់ទម្លាក់ជាតិថ្នាំដាក់ក្នុងកៀនថ្ពាល់់ឱ្យទារកលេបបន្ដិចម្ដងៗ
ចៀសវាងបាញ់ចំកណ្ដាលមាត់
ព្រោះនៅពេលដែលទារកយំរួចប្រឹងដកដង្ហើមចូលថ្នាំអាចហូរចូល
ធ្វើឱ្យឈ្លក់ឬស្ទះខ្យល់បង្កគ្រោះថ្នាក់ដល់ទារក។
បើសិនជាកូនស្លាបព្រាវិញក៏ត្រូវដាក់ចុងស្លាបព្រាទៅនឹងកៀនថ្ពាល់
ហើយឱ្យទារកលេបថ្នាំបន្ដិចម្ដងៗដូចគ្នា។
មួយវិញទៀតវិធីដែលល្អគឺត្រូវបញ្ច្រកថ្នាំនៅពេលដែលទារកបញ្ចេញសម្លេង
យំ ចៀសវាងដាក់ថ្នាំនៅពេលដែលទារកដកដង្ហើមចូល។
ដំបូន្មានអ្នកជំនាញ
ការថែទាំសុខភាពរាងកាយទារកគឺជារឿងមួយដែលលោកអ្នកគប្បីយកចិត្ដ
ទុកដាក់ជាទីបំផុត ព្រោះសរីរាង្គ និងប្រព័ន្ធ
ការពាររាងកាយរបស់ទារកមានសភាពទន់ខ្សោយ។
សូមឪពុកម្ដាយទាំងអស់ធ្វើយ៉ាងណាមើលថែសុខភាពកូនឱ្យបានល្អ
ព្រោះមានជម្ងឺច្រើនប្រភេទណាស់
ដែលងាយមានចំពោះកុមារហើយបង្កឱ្យមានគ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
គួរយល់ដឹងអំពីជំងឺពុកឆ្អឹង
សព្វថ្ងៃនេះជម្ងឺពុកឆ្អឹងកំពុង
កើតមានយ៉ាងច្រើន ពិសេសទៅលើរាងកាយស្ដ្រីមានវ័យចំណាស់
ចាប់ពីអាយុ៤៥ឆ្នាំដល់ ៥៥ឆ្នាំ ក្រោយពេលដែលស្ដ្រីទាំងនោះអស់រដូវ។
ជម្ងឺពុកឆ្អឹងកើតឡើងដោយសារតែថមថយជាតិកំបោរ
និងសារជាតិរឹងដែលជាអ្នក ទ្រទ្រង់រាងកាយ
ជាហេតុធ្វើឱ្យឆ្អឹងចុះខ្សោយយ៉ាងឆាប់រហ័ស។
ជម្ងឺនេះកើតមានចំពោះស្ដ្រីគ្រប់រូប នៅពេលដែលអស់រដូវ។
លោកវេជ្ជបណ្ឌិត ញ៉ែម ចន្ទថុល អ្នកឯកទេសជម្ងឺទូទៅមកពីប្រទេសបារាំង ប្រចាំនៅគ្លីនិក ទេព ផន ជម្រាបជូនលោក អ្នកតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺពុកឆ្អឹងជាអ្វី?
ពុកឆ្អឹងជាជម្ងឺម្យ៉ាងដែលបណ្ដាលមកពីធាតុផ្សំជាច្រើនមុខមានការ ថយចុះ ដូចជាជាតិកំបោរ និងសារធាតុរឹងនៅក្នុង សារពាង្គកាយ ជាពិសេសស្ដ្រីនៅពេលអស់រដូវ។ ព្រោះជាតិខ្លាញ់ត្រូវបានកាត់បន្ថយ ហើយជាតិកំបោរក៏ថយចុះជាលំដាប់ ទើបឈាន ទៅដល់កើតជម្ងឺពុកឆ្អឹងនេះតែម្ដង។
មូលហេតុបណ្ដាលឱ្យមានជម្ងឺពុកឆ្អឹង
ជម្ងឺនេះកើតមានមកពីហេតុផលធម្មជាតិជាច្រើនគួបផ្សំដូចជា ៖
រោគសញ្ញាជម្ងឺពុកឆ្អឹង
រោគសញ្ញាជម្ងឺនេះគឺផ្ដើមចេញពីការឈឺសន្លាក់ដៃជើង
និងដឹងតាមរយៈការពិនិត្យឈាមរកមើលជាតិកំបោរក្នុងខ្លួន។
ស្ដ្រីអស់រដូវមានជម្ងឺពុកឆ្អឹង
មិនបញ្ចេញនូវរោគសញ្ញាខាងក្រៅដូចជម្ងឺដទៃទៀតឡើយ
ទាល់តែពិនិត្យទើបឃើញតែម្ដង។ ម្យ៉ាងទៀតដើម្បីឱ្យដឹងកាន់តែច្បាស់
គេអាចថ្លឹងឆ្អឹងហើយពិនិត្យអំពីគុណភាពឆ្អឹងថា
តើជម្ងឺពុកឆ្អឹងនេះចូលដល់ដំណាក់កាលណា
ឬក៏ពិនិត្យឈាមរកសារជាតិកំបោរ
ពេលនោះគ្រូពេទ្យនឹងឱ្យថ្នាំទៅតាមកម្រិតជម្ងឺ
ដើម្បីទ្រទ្រង់ឆ្អឹងឱ្យមានភាពរឹងមាំជាងមុន។
លក្ខណៈបែបនេះក៏មិនមែនទូទៅនោះទេ
ព្រោះស្ដ្រីមួយចំនួននៅមានជាតិកំបោរច្រើន
ក៏គុណភាពឆ្អឹងនៅរឹងមាំទៅតាមនោះដែរ។
វិធីព្យាបាលជម្ងឺពុកឆ្អឹង
ព្យាបាលជម្ងឺពុកឆ្អឹងឱ្យមានប្រសិទ្ធភាពខ្ពស់
អ្នកជម្ងឺទាំងអស់គួរទទួលទានទឹកដោះគោដែលមានសារជាតិកាល់ស្យូម
និងថ្នាំ ដែលមានជាតិកំបោរឱ្យបានទៀងទាត់។
គប្បីឧស្សាហ៍មកពិគ្រោះជាមួយនឹងគ្រូពេទ្យឱ្យបានទៀងទាត់។
ប៉ុន្ដែការព្យាបាលនេះមិនអាច ជាសះស្បើយមួយរយភាគរយនោះទេ
តែអាចបានខ្លះដែរ ចំពោះអ្នកជម្ងឺដែលជួបគ្រោះថ្នាក់ផ្សេងៗ
ដូចជារអិលដួល ឬប៉ះទង្គិច ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ឆ្អឹង។
វិធីការពារជម្ងឺពុកឆ្អឹង
លោកអ្នកដែលមានវ័យចំណាស់
ជាពិសេសស្ដ្រីដែលអស់រដូវត្រូវឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យ
ឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ជម្ងឺផ្សេងៗ ជាពិសេសជម្ងឺពុកឆ្អឹង
ព្រោះស្ដ្រីភាគច្រើនស្ទើរតែ៩០ភាគរយទៅហើយដែលមានជម្ងឺពុកឆ្អឹង
ព្រោះភាគ
ច្រើននៃជម្ងឺនេះកើតឡើងចំពោះតែស្ដ្រីដែលមានអាយុចន្លោះពី៤៥ទៅ
៥៥ឆ្នាំ មិនអាចចៀសផុតបានឡើយ។
ផលប៉ះពាល់នៃជម្ងឺពុកឆ្អឹង
អ្នកជម្ងឺពុកឆ្អឹងងាយនឹងរងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដូចជាដួល
ឬមានគ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលឱ្យឆ្អឹងនោះ ឆាប់បាក់បានយ៉ាងងាយ។
តួយ៉ាងដូចជាស្ដ្រីវ័យចំណាស់មួយចំនួន
គ្រាន់តែដើររអិលដួលបន្ដិចបន្ដួចក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ
ហើយប្រឈមមុខទៅនឹងការបាក់ឆ្អឹងយ៉ាងឆាប់រហ័ស
ភាពរឹងមាំនៃឆ្អឹងចុះខ្សោយ ហើយមិនអាចធ្វើការទប់ស្កាត់ដោយវិធីសាស្ដ្រ
ណាមួយនោះទេ។
ដំបូន្មានអ្នកជំនាញ
ដើម្បីរក្សានូវសុខភាពរបស់អ្នកជម្ងឺពុកឆ្អឹង គួរចៀសវាងរអិល ដួល
ឬគ្រោះថ្នាក់ផ្សេងៗ ព្រោះអាចងាយរងគ្រោះបាក់ឆ្អឹង យ៉ាងឆាប់រហ័ស។
ហើយការព្យាបាលមិនងាយស្រួលដូចឆ្អឹងមនុស្សដែលមានអាយុស្ថិតក្រោម
៣០ឆ្នាំនោះទេ ព្រោះឆ្អឹងដែលបានបាក់ ទៅហើយពិបាកតភ្ជាប់មកវិញ
ព្រោះតែឆ្អឹងលោកអ្នកពុកទៅហើយ។
លោកអ្នកគួរតែទទួលទានទឹកដោះគោដែលមានកាល់ស្យូម
និងទទួលទានថ្នាំដែលមានសារជាតិកំបោរឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០
គួរយល់ដឹងអំពីជំងឺរាកមួល
ដើម្បីឱ្យជ្រាបច្បាស់អំពីជម្ងឺរាកមួលនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកេតុមាលា។
ជម្ងឺរាកមួលជាអ្វី?
ជម្ងឺរាកមួលបណ្ដាលមកពីមេរោគឈ្មោះអាមីប
ធ្វើឱ្យអ្នកជម្ងឺបន្ទោរបង់ញឹកញាប់ពី៤ដងទៅ៦ដងក្នុងមួយថ្ងៃ ហើយ
លាមកពោរពេញទៅដោយឈាម និងសម្បោរ។
មូលហេតុបង្កជម្ងឺរាកមួល
ជម្ងឺរាកមួលបណ្ដាលមកពីការទទួលទានអាហារមិនមានអនាម័យ ដូចជាទឹក
ចំណីអាហារមិនស្អាតជាដើម។ ចំណីអាហារខ្វះអនាម័យមានវត្ដមានអាមីប
ហើយអាមីបជាដើមហេតុបង្កឱ្យមានជម្ងឺរាកមួល
ដោយសារតែលោកអ្នកបរិភោគចូលទៅនូវមេរោគនេះ ដោយឆ្លងកាត់តាមពោះវៀន
ជាពិសេសពោះវៀនធំ ហើយក៏សម្ងំនៅទីនោះរយៈពេលពី២ទៅ៣សប្ដាហ៍
ទើបបង្ហាញនូវរោគ សញ្ញា។
ប្រសិនបើមេរោគនេះមានច្រើនមិនអាចសម្ងំបានយូរនោះទេ
ក៏បង្ហាញជាសញ្ញាឱ្យលោកអ្នកដឹងតែម្ដង។ មិនតែប៉ុណ្ណោះ
ខណៈពេលដែលមេរោគនេះជ្រៀតចូលដល់ស្រទាប់ពោះវៀនធំកាន់តែច្រើន
អាចរាតត្បាតទៅលើស្រទាប់ពោះវៀនខាងក្នុង ដែល
មានស្រទាប់ជាតិរំអិលហៅថា“មុយគឺ”។ ពេលមេរោគដដែលនេះយាយីដល់“មុយគឺ”
ធ្វើឱ្យពោះវៀនមានដំបៅ ហើយក៏ដាច់រំអិល ពោះវៀនចេញ
នាំឱ្យលោកអ្នកបន្ទោរបង់លាមកមានសម្បោរ។ មេរោគនេះអាចតាមយាយី
ធ្វើឱ្យពោះវៀនមានដំបៅកាន់តែធំ បន្ទោរបង់មានឈាម។
ក៏ប៉ុន្ដែមេរោគអាមីបនេះចែកចេញជាពីរគឺគុណសម្បត្ដិ
និងគុណវិបត្ដិផងដែរ។ ទីមួយគុណសម្បត្ដិរបស់វា
អាចជាភ្នាក់ងារទ្រទ្រង់ពោះវៀនលោកអ្នកទៅវិញ
ព្រោះមេរោគនេះអាចជួយការពារសត្វល្អិតក្នុងក្រពះយ៉ាងអង់អាច។
ទីពីរគុណ វិបត្ដិ គឺជាមេរោគដែលបំផ្លាញពោះវៀន បង្កឱ្យមានដំបៅ។
រោគសញ្ញាជម្ងឺរាកមួល
មុនដំបូងអ្នកជម្ងឺមានអាការរាកជាញឹកញាប់ មានជាតិរំអិល
ហើយលាយឡំនឹងឈាមផងដែរ ព្រោះថាស្រទាប់ពោះវៀនខាងក្នុងរបេះធ្លាក់មក
ដោយសារតែចលនាញាប់ៗនៅពេលដែលមេរោគចូលទៅយាយី
ហើយការបឺតទឹករបស់ពោះវៀនធំមានបញ្ហា លែងធ្វើចលនាក៏បណ្ដាលឱ្យរាក។
ជម្ងឺនេះមិនមានអាការក្ដៅខ្លួននោះទេ តែអាចចុកពោះ ឬហើមពោះម្ដងម្កាល។
ម្យ៉ាងទៀត ប្រសិនបើមេរោគនេះមានក្នុងពោះវៀន អាចរាលដាលដល់ថ្លើម
នាំឱ្យលោកអ្នកប្រឈមមុខនឹងជម្ងឺបូសថ្លើមតែម្ដង
បន្ទាប់ពីមានជម្ងឺរាកមួលរយៈមួយសប្ដាហ៍ឬ១០ថ្ងៃក្រោយមក។
ការធ្វើរោគវិនិច្ឆ័យមួយទៀត គឺអាចយកលាមកទៅពិនិត្យ វិភាគឈាម
ឬក៏ថតសួតជាដើម ក៏អាចបានដឹងពីរោគសញ្ញាផងដែរ។
ម្យ៉ាងទៀតអាមីបមិនត្រឹមតែចូលទៅក្នុងថ្លើម ឬក៏សួតនោះទេ
វាក៏អាចចូលទៅក្នុងខួរក្បាលផងដែរ។
វិធីព្យាបាលជម្ងឺរាកមួល
ដើម្បីព្យាបាលជម្ងឺរាកមួល
លោកអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីយកថ្នាំមកព្យាបាល។
ប៉ុន្ដែជាទូទៅ ពពួកមេរោគអាមីបនេះធ្វើឱ្យរាកមួល
ហើយអាចប៉ះពាល់ដល់ពោះវៀនបង្កជាជម្ងឺគ្រុនពោះវៀនផងដែរ។
ដូច្នេះនៅពេលដែលប្រើ ប្រាស់ថ្នាំ គួរតែប្រើថ្នាំគ្រុនពោះវៀនថែមទៀត។
ជាពិសេសត្រូវលេបថ្នាំបំបាត់អាការចុកពោះ
និងប្រើឱសថមួយចំនួនផ្សេងទៀតតាមលោកគ្រូពេទ្យព្យាបាល។
ប្រសិនបើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេ
លោកអ្នកអាចកើតជម្ងឺមហារីកពោះវៀនបានយ៉ាងងាយ។
វិធីការពារជម្ងឺរាកមួល
ដើម្បីការពារជម្ងឺរាកមួលនេះ
បញ្ហាចម្បងលោកអ្នកទាំងអស់ត្រូវតែអនាម័យឱ្យបានគ្រប់ពេលវេលា
ជាពិសេសចំពោះការ ទទួលទានផ្សេងៗត្រូវប្រុងប្រយ័ត្ន។
តែប្រសិនបើលោកអ្នកមានជម្ងឺរាកភ្លាម
គួរគប្បីមកពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីព្យាបាល
ជម្ងឺរាកនេះឱ្យទាន់ពេល ចៀសវាងជម្ងឺរាករីកដុះដាលក្លាយទៅជារាកមួល
ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព ជាពិសេសពោះវៀន និងថ្លើម
ព្រោះជម្ងឺរាកមួលនេះអាចម្រឈមមុខបង្កឱ្យកើតមានជម្ងឺផ្សេងៗទៀតបាន
ដូចជាជម្ងឺបូសថ្លើម ជម្ងឺធ្លាយពោះវៀនធំ ជម្ងឺទឹកចូលសួត។ ល។
ផលប៉ះពាល់នៃជម្ងឺរាកមួល
ប្រសិនបើលោកអ្នកមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ
លោកអ្នកអាចមានបញ្ហា ដូចជាធ្លាយពោះវៀន រលាក ពោះវៀនខ្នែង
បូសថ្លើមជាដើម។ ប្រសិនបើវារលាកពោះវៀនខ្នែងហើយនោះ
វាងាយនឹងធ្លាយពោះវៀនខ្នែងណាស់ ហើយអ្នកជម្ងឺ
ត្រូវការការវះកាត់ជាបន្ទាន់។ ក្រៅពីនេះវាអាចប៉ះពាល់ដល់ថ្លើម
តាមរយៈសរសៃឈាមពីពោះវៀនចូលទៅក្នុងថ្លើម បំផ្លាញជាលិកាថ្លើម
និងកោសិកាថ្លើមឱ្យរលួយ បណ្ដាលឱ្យបូសថ្លើមតែម្ដង។
មិនតែប៉ុណ្ណោះវាអាចធ្វើឱ្យប៉ះពាល់ដល់ស្រទាប់សួត
និងស្រោមសួតបង្កឱ្យរលាក។ បន្ទាប់ពីរលាកស្រោមសួត
ហើយធ្វើឱ្យទឹកជ្រាបចូលស្រោមសួត គេហៅថាទឹកចូលសួត។
បញ្ហាទាំងនេះហើយដែលមានផលប៉ះពាល់កើតចេញមកពីជម្ងឺរាកមួល។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសវាងជម្ងឺរាកមួល
លោកអ្នកត្រូវតែអនាម័យដៃជើងឱ្យបានស្អាតនឹងសាប៊ូ និងសារជាតិផ្សេងៗ
ដែលអាចជូត ជម្រះបានស្អាត ហើយការទទួលទានចំណីអាហារ ទឹក
ឱ្យបានត្រឹមត្រូវផងដែរ។
ព្រោះមេរោគទាំងអស់ចាប់ផ្ដើមកើតមាននៅក្នុងខ្លួនរបស់យើងទាំងអស់
គ្នាផ្ដើមពីចំណីអាហារ និងទឹក។ ម្យ៉ាងទៀត
ប្រសិនបើចំណីអាហារណាមើលមិនគួរគប្បីទទួលទានកុំទទួលទាន
ជាពិសេសចំណីអាហាដែលដាក់តាំងលក់តាមផ្លូវសាធារណៈផ្សេងៗ
ដែលពុំមានអនាម័យគ្រប់គ្រាន់ ព្រោះអាចមានមេរោគ ធូលី
ហុយជាប់ទៅនឹងចំណីអាហារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១
Wednesday, July 25, 2012
iTool best iphone explore for PC
Media: gives you the ability to import songs / video
to your iPhone or export songs / video to your PC the ability to delete
songs from your PC
Photo: the software helps you to check your photos on on your PC also allows you to import photos from your PC to your iPhone
Applications: in addition to backup, uninstall, view files for your application
This software is very amazing it allows you to edit or add contacts to
your iPhone it gives you the ability to open messages, notes,
bookmarks, call history, many and many option inside this software
Step 1: Download iTools Appliction from link below
Step 2: Open iTools software then click view details.
Step 3: after opening view details disconnect the
your iphone, And attache it again, iTools show information,this time u
not click view details.
Download iTool here |
Tuesday, July 24, 2012
កំណែវចនានុក្រមខ្មែរ២.១ ចេញផ្សាយហើយ
ខ្ញុំបាទមានសេចក្ដីរីករាយបន្ទាប់ពីបានទទួល និងចែករំលែកនូវកំណែវចនានុក្រមខ្មែរ២.១ (version 2.1) ដែលបានចេញ និងអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្នុងកំណែនេះវាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការវីនដូគ្រប់កំណែ (Window XPs, Window Vista, Window 7 32 or 64 bit) និងUnix ដែលមានដូចជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វីដែលអស់លោកអ្នកត្រូវការនោះគឺ ត្រូវបញ្ចូលកម្មវិធីខ្មែរយូនីកូដ និងកម្មវិធី Java សម្រាប់ដំណើរការកម្មវិធីនេះ (មាននៅក្នុងកញ្ចប់រួចជាស្រេចទំហំ ១៨.៥ MB)។
កំណែនេះ មិនទាន់បានដាក់ពាក្យថ្មីបន្ថែមចូលទេគឺយើងផ្ដោតសំខាន់តែលើ
ធ្វើយ៉ាងណាឲ្យវាដំណើរការលើប្រព័ន្ធកុំព្យូទ័រ៦៤ប៊ីត
និងលើប្រព័ន្ធផ្សេងៗទៀត។ នៅពេលខាងមុខ វចនានុក្រមនេះនឹងអាចដំណើរការលើប្រព័ន្ធ Mac OS ។សូមថ្លែងអំណរគុណដល់ក្រុមការងារជាពិសេសលោក
អ៊ុំ ចំរើន ដែលជាអ្នកសរសេរកម្មវិធីសម្រាប់កំណែនេះ។ កំហុសឆ្គងពិតជាមាន
និងសូមផ្ដល់មតិរិះគន់ និងកែលម្អដើម្បីប្រយោជន៍ទាំងអស់គ្នា
ដោយផ្ញើទៅកាន់អ៊ីមែល sorsokny@yahoo.com ។
សូមចុច ទីនេះ ដើម្បីទាញយកកម្មវិធីនេះប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធីយូនីកូដខ្មែរ និង Java ទេសូមចុច ទីនេះ (៤.៦៥ MB) ប្រសិនបើលោកអ្នកមានរួចហើយ ។
Saturday, July 21, 2012
គួរយល់ដឹងអំពីវិធីរម្ងាប់កំហឹង
វិធីរម្ងាប់កំហឹង
កំហឹងជាប្រតិកម្មច្រឡោតនៃអារម្មណ៍ ដែលតែងតែកើតមានលើបុគ្គលម្នាក់ៗមិនអាចចៀសផុត។ ការថប់អាម្មណ៍ និង ភាពតានតឹងក្នុងចិត្ដបង្កជាមូលហេតុនៃការមួម៉ៅក្ដៅក្រហាយចំពោះ អ្វីដែលនៅជុំវិញខ្លួនយើង ធ្វើឱ្យយើងខាតបង់ផលប្រយោជន៍ យ៉ាងច្រើន និងផ្ដល់នូវបញ្ហាតាមក្រោយមិនចេះចប់ ក្រោយទង្វើដែលយើងធ្វើប្រកបដោយការខឹងនោះ។ ដូចនេះមនុស្សម្នាក់ៗគួរតែ ស្វែងយល់ និងធ្វើលំហាត់ប្រាណចិត្ដគំនិតទើបជាការប្រសើរក្នុងការរម្ងាប់កំហឹង។
លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នកឯកទេសជំនាញផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ចូលរួមធ្វើការបកស្រាយ ប្រធានបទខាងលើនេះជូនប្រិយមិត្ដទាំងអស់ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
កំហឹងជាអ្វី?
កំហឹងគឺជាប្រតិកម្មនៃអារម្មណ៍របស់ចិត្ដដែលក្ដៅឆួលឆេះ ក្រហល់ក្រហាយ និងការពុះកញ្ជ្រោល។ កំហឹងជាសភាវៈគតិ ដែលតោងជាប់មកជាមួយមនុស្សតាំងពីថ្ងៃដែលប្រសូតចេញពីផ្ទៃរបស់ម្ដាយ មកម្ល៉េះ។
មូលហេតុបង្កការខឹង
ការខឹងគឺជាអាការមិនសុខនៃចិត្ដចំពោះសកម្មភាពផ្សេងៗដែលមានឥទ្ធិពល ចំពោះមនោចិត្ដរបស់មនុស្សម្នាក់ៗ ជាពិសេស វាតែងកើតឡើងចំពោះមនុស្សដែលពុំសូវប្រើមនោគិតក្នុងការដោះស្រាយ បញ្ហា។ ការខឹងសម្បាផ្សេងៗកើតចេញពីមនោចិត្ដទាំង៥ ដែលមាននៅក្នុងបុគ្គលម្នាក់ៗ ដូចជាការចងគំនុំសងសឹក ការគិតប្រទូសរ៉ាយជាមួយគំនិតអ្នកដទៃ ការក្ដៅពុះកញ្ជ្រោលនៃអារម្មណ៍ ការទាស់ចិត្ដ និងការមិនពេញចិត្ដ។ សេចក្ដីទាំងប្រាំអង្គនេះ គឺជាភាវៈគំនិតអរូបិយរបស់ភាវៈមានជីវិតទាំងអស់ មិនថាមនុស្សឬក៏សត្វនោះទេ។
ផលប៉ះពាល់នៃកំហឹង
ការខឹងជាផ្នែកនៃចិត្ដគំនិតមួយដែលជាទូទៅពុំសូវនាំមកនូវផលចំណេញ មកឱ្យមនុស្សប៉ុន្មាននោះទេ។ ព្រោះរាល់កាយ វិការរបស់មនុស្សដែលបានធ្វើនៅក្នុងខណៈពេលដែលខ្លួនកំពុងត្រាំក្នុង សេចក្ដីក្រោធនោះ សុទ្ធសឹងតែចេញពីអាសេវៈដែលរស់ក្នុង មនោចិត្ដដែលមានប្រតិកម្មចំពោះសកម្មភាពដែលខ្លួនមិនពេញចិត្ដ។ បើសិនមនុស្សម្នាក់បណ្ដោយឱ្យមនោចិត្ដរបស់ខ្លួនគាបសង្កត់លើ មនោគិតនោះ ប្រាកដថាជួបការលំបាកជាច្រើនក្នុងការរស់នៅ ដូចជាការប្រាស្រ័យជាមួយមនុស្សជុំវិញខ្លួន គ្មានសុភមង្គលក្នុង អារម្មណ៍ដែលពេលខ្លះអាចបង្កជាជម្ងឺផ្លូវចិត្ដក៏មាន។
វិធិសាស្ដ្រក្នុងការរម្ងាប់កំហឹង
គ្មានមនុស្សណាម្នាក់នៅលើលោកអាចរម្ងាប់កំហឹងរបស់ខ្លួនឯង បានភ្លាមមួយរំពេចនោះទេ។ ការរម្ងាប់កំហឹងពុំមែនជារឿងងាយៗនោះទេ តែមិនពិបាកដូចជារឿងនិទានស្ដីពីការសុំភ្លើងយក្សនោះដែរ។ ព្រះបានបង្កីតមនុស្សឱ្យមានសភាវៈគតិខុស និងត្រូវ។ មានការខឹងក៏មានការរម្ងាប់ទៅវិញដោយខ្លួនឯងបាន នេះជាមូលហេតុមួយដែលសបញ្ជាក់ឱ្យឃើញថា អ្វីៗទាំងអស់វាមានព្រំដែនរបស់វា។ រួមសេចក្ដីមកអ្នកដែលចងខ្សែតែងរមែងយល់នូវវិធីស្រាយដូចគ្នា ដើម្បីរម្ងាប់កំហឹងបានលុះត្រាតែមានការតាំងចិត្ដយ៉ាងពិតប្រាកដ និងធ្វើតាមលំដាប់នៃអារម្មណ៍បានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្ដ្រដែលអាចឱ្យលោកអ្នកអាចយកទៅសាកល្បងបានក្នុង ការរម្ងាប់កំហឹងរបស់ខ្លួន។
- ត្រូវមានសម្មាធិឱ្យបានច្រើនក្នុងការយល់នូវហេតុផលនៃសេចក្ដី ខឹងសម្បារបស់ខ្លួន ហើយធ្វើការស្វែងយល់អំពីទោស និងការខាតបង់នៃការខឹង។
- ពិចារណាឱ្យឃើញនូវផលប្រយោជន៍ដែលនាំឱ្យចិត្ដបានស្ងប់ និងក្ដៅក្រហាយពីការមិនខឹង។
- ផ្ដល់នូវកម្លាំងចិត្ដចំពោះខ្លួន ហើយមិនត្រូវប្រកាន់ចំពោះទង្វើដែលប៉ះពាល់អារម្មណ៍ដោយការដើរចេញពីស្ថានភាពតឹង តែង
- ប្រើវិធីបន្លប់សាច់រឿងក្នុងចិត្ដលោកអ្នក ដោយការទន្ទេញឈ្មោះអ្នកដែលខ្លួនស្រឡាញ់ ឬការរាប់ពី១ទៅដល់ចំនួន ១០០០០ ដើម្បីឱ្យចិត្ដលោកអ្នកធ្វើពលកម្មដែលគ្មានសម្រាក ឬថេរៈវេលាចំពាះការខឹង ធ្វើការសម្រាកនៃអារម្មណ៍ចំពោះស្ថាន ការណ៍ចំពោះមុខ ដោយការបិទភ្នែកស្ដាប់សម្លេងខ្យល់ ហើយចាប់ផ្ដើមដកដង្ហើមចេញចូលរបស់ខ្លួនឱ្យបានវែងៗជាទីបំផុតចំនួន១០ ដង។ នៅពេលដែលកំពុងដកដង្ហើមត្រូវធ្វើលំហាត់ប្រាណនៃអារម្មណ៍ដោយការរាប់ និងដឹងពីខ្យល់ចេញ និងខ្យល់ចូលក្នុងសួតរបស់អ្នកធ្វើបែបនេះ នោះការខឹងរបស់លោកអ្នកនឹងបង្អង់ល្បឿនជាលំដាប់ បន្ដិចម្ដងៗពីការខឹងខ្លាំងទៅជាការស្ងប់វិញ។
- ចម្រើនចិត្ដអាណិតចំពោះខ្លួន ពោលគឺការស្វែងយល់រកសេចក្ដីសុខមកឱ្យអារម្មណ៍ មិនត្រូវគិតពីការចងអាឃាត ការសងសឹក គំនិតទុទ្ទិដ្ឋិនិយម ដែលកើតមាននៅក្នុងចិត្ដ ឬគំនិតអញនៅក្នុងខ្លួនដែលនាំឱ្យវង្វេងក្នុងប្រភពនៃបញ្ហា។
ដំបូន្មានអ្នកឯកទេស
សេចក្ដីក្រោធជាវត្ថុដែលមនុស្សគ្រប់រូបគួរតែរើសអើងក្នុងការ សេពគប់។ ការកើតនូវកំហឹងបើកើតមាននៅលើមនុស្ស វាមិនត្រឹមតែធ្វើឱ្យលោកអ្នកជួបនូវការលំបាកក្នុងការរស់នៅប៉ុណ្ណោះ ទេ ថែមទាំងបាត់បង់កេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្ដិថែមទៀតផង ។ ការរស់ដែលប្រកបដោយសេចក្ដីសុខ គឺជាប្រការដែលមនុស្សគ្រប់រូបចង់បាន។ ដូចនេះលោកអ្នកគួរតែចេះបង្កើននូវអារម្មណ៍មេត្ដា ករុណានៅក្នុងចិត្ដឱ្យបានច្រើន។ បុព្វជនដែលយកឈ្នះលើខ្លួនឯងបាន មានន័យថាជាអ្នកដែលចេះដឹងអំពីផលពិបាករបស់អ្នកដទៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Thursday, July 19, 2012
ទម្លាប់ខុសឆ្គងរបស់ពុទ្ធសាសនិកក្នុងការបញ្ជូនកុសលចំពោះជីដូនជីតា
ពុទ្ធសាសនិកខ្មែរយើងមានទម្លាប់មួយខុសឆ្គងយកតែមែនទែន ហើយមិនបានដឹងថាខ្លួនធ្វើខុសទាល់តែសោះ ។ ហេតុនេះ ខ្ញុំនឹងលើកយកបញ្ហានេះមកបង្ហាញដើម្បីឲ្យកាន់តែយល់ច្បាស់អំពី ព្រះពុទ្ធសាសនារបស់ខ្លួន ។
ដែលខ្ញុំថាជាទង្វើខុសនោះគឺខុសក្នុងពេលយកគ្រឿងបង្សុកូលទៅ វត្ត ពុទ្ធបរិស័ទតែងឲ្យលោកអាចារ្យវេរដើម្បីបញ្ជូនគ្រឿងបង្សុកូលទៅ ដូនតាញាតិមិត្តដែលបានចែកឋានទៅកាន់បរលោក ។ មួយទៀតលោកតែងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពេលព្រះអង្គសូធ្យ កុសលាធម្មា អកុសលាធម្មា… ដោយមានច្រូចទឹកផង ។ ទម្លាប់នេះមិនថាតែពុទ្ធបរិស័ទទេដែលធ្វើខុស លោកអាចារ្យក៏ធ្វើខុសដូចគ្នាដែរ ដែលខុសភាគច្រើននោះ គឺមកអំពីលោកអាចារ្យជាអ្នកណែនាំនោះឯង ។
តាមទម្លាប់ ពេលឮសំឡេងធម៌ កុសលាធម្មា ចាស់ៗឈូឆរនាំគ្នាប្រគេនចង្ហាន់ ខ្លះច្រូចទឹក អ្នកខ្លះមិនបានច្រូចដោយផ្ទាល់ក៏ត្រូវកាន់ដៃ ឬប៉ះជើងតគ្នាជាមួយអ្នកដែលបានកាន់ទឹកច្រូចនោះ សន្មតថាបានច្រូចដែរ ។ ការធ្វើបែបនេះមិនមែនជាការត្រឹមត្រូវទេ ដោយត្រឹមត្រូវគឺគួរតែត្រងត្រាប់ស្ដាប់ព្រះធម៌ដោយយកចិត្តទុកដាក់ និងប្រកបដោយសទ្ធាយ៉ាងមុតមាំចំពោះព្រះធម៌នោះ ។ ការប្រគេនចង្ហាន់ក្នុងពេលព្រះសង្ឃកំពុងសូធ្យ ធ្វើឲ្យគ្រប់គ្នាលែងបានស្ដាប់ព្រះធម៌ ព្រះសង្ឃសូធ្យតែព្រះអង្គឯង មិនមានអ្នកស្ដាប់ ហើយព្រះសង្ឃនោះក៏ត្រូវអាបត្តិព្រោះសូធ្យធម៌អត់អ្នកស្ដាប់នោះ ឯង ។
ដូច្នេះការវេរចង្ហាន់តាមអាចារ្យ ការប្រគេនចង្ហាន់ពេលព្រះសង្ឃកំពុងសូធ្យនោះមិនត្រឹមត្រូវ ហើយមិនបានកុសលសោះ ។ ការធ្វើបុណ្យបានកុសលនោះ គឺការស្ដាប់ធម៌ដោយសង្រួម, ដោយយកចិត្តទុកដាក់ មិនរំខានដល់ការសូធ្យធម៌របស់ព្រះសង្ឃ មិនរំខានដល់អ្នកដទៃក្នុងពេលព្រះសង្ឃសម្ដែងធម៌ ។ ព្រោះអ្វី ? ព្រោះអាហារដែលប្រគេនដល់ព្រះសង្ឃមិនអាចឲ្យអាហារទាំងនោះបានទៅ ដល់ដូនតាដោយអាហារទាំងដុំៗនោះ ឬបរិភោគអាហារទាំងនោះបានឡើយ ។ យើងបញ្ជូនបានត្រឹមតែកុសលដែលយើងបានធ្វើដោយអាហារចំពោះព្រះសង្ឃ និងកុសលដែលយើងបានត្រងត្រាប់ស្ដាប់នូវព្រះធម៌ប៉ុណ្ណោះ ។
ចុះអ្វីជាប្រតិបត្តិត្រឹមត្រូវ ?
គឺយើងគួរស្ដាប់ធម៌ដោយយកចិត្តទុកដាក់
ស្ដាប់ចប់សឹមក្រោកប្រគេនចង្ហាន់ដល់ព្រះសង្ឃ
ប្រគេនរួចចាប់ផ្ដើមឧទ្ទិសបុណ្យកុសលដែលយើងបានធ្វើដល់ញាតិមិត្ត
ដូនតា ទេព្ដា ប្រេត អសុរកាយ និងសត្វតិរច្ឆានទាំងឡាយ,
អ្នកទាំងឡាយនោះអនុមោទនាយកបុណ្យកុសលដែលយើងបានធ្វើដោយពាក្យថា
សាធុនោះហើយ ក៏បានទទួលនូវចំណែកបុណ្យដែលយើងបានធ្វើទាំងនោះ
បុណ្យទាំងនោះក៏មិនបាត់បង់អំពីខ្លួនរបស់យើង
ប៉ុន្តែក៏បានបុណ្យកុសលថែមទៀតព្រោះតែចំណែកបុណ្យដែលយើងបានចែក
ឲ្យអ្នកទាំងនោះ, នេះទើបជាហេតុផលក្នុងព្រះពុទ្ធសាសនា ។ ហេតុនេះហើយ យើងជាពុទ្ធសាសនិក ជាអ្នកដែលជឿជាក់លើព្រះពុទ្ធសាសនា គួរប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា, គួរស្គាល់ព្រះពុទ្ធសាសនារបស់ខ្លួនឲ្យបានច្បាស់លាស់ កុំឡូកឡំជាមួយសាសនាដទៃដែលមិនសមហេតុផល នេះទើបហៅថាជាពុទ្ធសាសនិកពិតប្រាកដ ។
ខ្ញុំបានសូមលើកយកហេតុផលខ្លីៗត្រឹមប៉ុណ្ណេះ បើការយល់របស់ខ្ញុំនៅមានការខ្វះខាត សូមលោកអ្នកដែលមានប្រាជ្ញាជួយកែតម្រូវនិងបំពេញដើម្បីជាការរួម ចំណែកលើកកម្ពស់ដល់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់នេះ ឲ្យបានគងវង់យូរអង្វែងតទៅអើយ ។
Sunday, July 15, 2012
ពុម្ពអក្សរខ្មែរយូនីកូដសម្រាប់កម្មវិធី Photoshop
Friday, July 13, 2012
Remix MP3 Vol. 01
ចំណងជើងបទចម្រៀង | ស្តាប់ | ទាញយក |
---|
01. On the Floor Remix mix Hot Dance Only Club | | save |
02. Fire Remix 2011 Korean Song 2NE1 | | save |
03. I am the best 2011 remix Hip Hop Hot Dance | | save |
04. Remix Club USA Hot Dance Only | | save |
05. Mom Mo mix Remix New Style | | save |
06. Mom Mo mix Remix New Style | | save |
07. Remix DJ Club Sky 2011 | | save |
08. The Time Remix 2011 | | save |
09. Pibull Remix 2011 New song mix Hot Dance | | save |
10. Remix Ya Ya Gril Remix 2011 | | save |
11. Remix On the Floor 2011 New mix | | save |
12. Mix Club 2011 Hot Dance Spark Club | | save |
13. I Love My People Remix Hot Dance Town Entertainment | | save |
ត្រលប់ទៅទំព័របទចម្រៀង | Back to the music page |
Thursday, July 12, 2012
បទចម្រៀងអេស៊ីលីដា Vol. 01
Vol.01 | Vol.02 | Vol.03 | Vol.04 | Vol.05 | Vol.06 | Vol.07 | Vol.08 | Vol.09 |
---|
ចំណងជើងបទចម្រៀង | ឈ្មោះអ្នកចម្រៀង | ស្តាប់ | ទាញយក |
---|
០១. ស្រស់អស់បក្សី | ហ៊ឹម ស៊ីវន | | save |
០២. ACLEDA ដែលលោកអ្នកជឿទុកចិត្ត | ចាន់ សម័យ និង អឿន ស្រីមុំ | | save |
០៣. កុំបារម្ភអី | ខាត់ សុឃីម | | save |
០៤. អេស៊ីលីដាស្វាគមន៍ប្អូនបង | អៀង ស៊ីធុល | | save |
០៥. គ្រប់ទីមានអេស៊ីលីដា | សួស សងវាចា | | save |
០៦. ទៅផងបានទេ | អៀង ស៊ីធុល និង ហ៊ឹម ស៊ីវន | | save |
០៧. ហង្សមាសឧត្តម | ហ៊ឹម ស៊ីវន | | save |
០៨. អេធីអឹមជំនួយនាទីស្រី | វ៉ាន់ណេត និង សុឃីម | | save |
០៩. គយគន់នារីអេស៊ីលីដា | ឈឿន ឧត្តម និង ឆោម ឆពុំ | | save |
១០. រង់ចាំផ្លូវបង | អៀង ស៊ីធុល និង ហ៊ឹម ស៊ីវន | | save |
១១. អេស៊ីលីដា | ហ៊ឹម ស៊ីវន | | save |
១២. ស្រស់ស្រីបេឡា | សងវាចា និង ហ៊ឹមស៊ីវន | | save |
១៣. ល្អរូបល្អរាង | អៀង ស៊ីធុល និង ហ៊ឹម ស៊ីវន | | save |
១៤. យើងមានមង្គល | ចាន់សម័យ និង ហ៊ឹមស៊ីវន | | save |
១៥. បងស្នេហ៍ប្រាកដ | ចាន់ សម័យ | | save |
១៦. អេស៊ីលីដាជូនពរគូស្នេហ៍ថ្មី | វ៉ាន់ណេត និង ហ៊ឹមស៊ីវន | | save |
១៧. អេស៊ីលីដាស្នេហាខ្ញុំ | អឿន ស្រីមុំ | | save |
១៨. ស្នេហ៍ថ្មី | សួស សងវាចា | | save |
១៩. ខ្វះតែគូស្នេហ៍ | DJ ឃ្លាំង និង ឡាលីន | | save |
២០. សម្រស់អេស៊ីលីដា | សួស សងវាចា | | save |
សម្រាប់ជូនលោកអ្នកស្ដាប់កម្សាន្ត ហាមប្រើប្រាស់ធ្វើអាជីវកម្ម |
---|
ត្រលប់ទៅទំព័របទចម្រៀង | Back to the music page |
Subscribe to:
Posts (Atom)