
រូបភាពទស្សនាវដ្ដីសុខភាពយើង
- បរិមាណមនុស្ស ៖ ២នាក់
 - រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
 - រយៈពេលចម្អិន ៖ ៥នាទី
 
គ្រឿងផ្សំ  
- សាច់ជ្រូក២ខាំ (យកសាច់សុទ្ធ)
 - អង្ករ
 - ពងទា ២គ្រាប់
 - ស្វាយ (ឈូសជាសរសៃ)ប្រេងឆា
 - កាពិ កន្លះស្លាបព្រាកាហ្វេ
 - ខ្ទឹមក្រហម ៥កំពឹស
 - ខ្ទឹមស ៥កំពឹស
 - ម្ទេសដៃនាង ៤គ្រាប់
 
គ្រឿងផ្សំរសជាតិ
- ប៊ីចេង ១ស្លាបព្រា
 - ស្ករស ១ស្លាបព្រាកាហ្វេ
 - អំបិល ១ស្លាបព្រាកាហ្វេ
 
របៀបរៀបចំគ្រឿងផ្សំ
- សាច់ជ្រូកលាងឱ្យស្អាត រួចហាន់ជាចំណិតស្ដើងៗ
 - ដាំបាយឱ្យឆ្អិន រួចដួសទុកមួយឡែកឱ្យត្រជាក់
 - ខ្ទឹមក្រហម ហាន់ជាបន្ទះៗ
 - ខ្ទឹមសដុំចិញ្ច្រាំឱ្យល្អិត
 - ម្ទេសដៃនាង កាត់ជាកង់ៗ
 - គោះពងទា រួចដាក់គ្រឿងផ្សំ ហើយក្រឡុកចូលគ្នាឱ្យចូលជាតិ។
 
វិធីធ្វើ
- ដាក់ខ្ទះចាក់ប្រេងឆាទុកឱ្យក្ដៅបន្ដិច ចាក់ពងទាដែលផ្សំគ្រឿងចូល ចៀនវាឱ្យឆ្អិន ទើបហាន់ជាបន្ទះប្រវែង៤ហ៊ុនរួចទុកមួយឡែក
 - ដាក់ខ្ទះលើចង្ក្រានឱ្យក្ដៅបន្ដិច រួចចាក់ប្រេងឆាចូល ហើយចាក់ខ្ទឹមសចូលលីងវាឱ្យឈ្ងុយ
 - ដាក់សាច់ជ្រូកចូលឆាទុករយៈពេល១នាទី រួចដាក់គ្រឿងផ្សំរសជាតិចូល ហើយទុកមួយឡែក
 - យកខ្ទះចាក់ប្រេងឆាដាំឱ្យក្ដៅ រួចដាក់ខ្ទឹមស កាពិ និងគ្រឿងផ្សំរសជាតិចូលហើយចាក់បាយច្របល់ចូលជាតិគ្នាជាការស្រេច។
 
របៀបរៀបចំដាក់ចាន
- ពេលដួសបាយឆាដាក់ចាន ត្រូវដាក់បាយចំកណ្ដាលចាន ទើបដាក់សាច់ជ្រូក ខ្ទឹមក្រហម ពងទា ស្វាយនិងម្ទេសនៅជុំវិញបាយឆា។
 - នៅពេលទទួលទានបាយឆា ត្រូវផ្ទាប់ជាមួយសាច់ជ្រូក ស្វាយ និងពងទា ដែលបានរៀបចំទុកខាងលើ។
 
No comments:
Post a Comment