ការកែព្រហ្មចារីមិនមែនជារឿងមួយដែលអាក្រក់នោះទេ 
ផ្ទុយទៅវិញវាជារឿងមួយដែលល្អសម្រាប់ស្ដ្រីដែលបានបាត់បង់ 
នូវភាពបរិសុទ្ធដោយប្រការណាមួយ។ 
ស្ដ្រីដែលបានបាត់បង់នូវភាពបរិសុទ្ធតែងតែមានការព្រួយបារម្ភជាខ្លាំង 
ជាពិសេសចំពោះអនាគតស្វាមីតែម្ដង។ 
ដូច្នេះហើយទើបធ្វើឱ្យស្ដ្រីមួយចំនួនបានសម្រេចចិត្ដកែព្រហ្មចារី
សាជាថ្មីម្ដងទៀត 
ព្រោះតែការយល់ថាភាពបរិសុទ្ធគឺជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់បុរស
ដែលជាអនាគតស្វាមី។ 

ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត រីដ សេហ្វផល 
ប្រធានវះកាត់ជម្ងឺទូទៅ និងវះកាត់កែសម្ផស្ស នៅគ្លីនិក ឌីប្រេស 
លោកនឹងធ្វើការពន្យល់អំពីវិធីកែព្រហ្មចារី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

រូបភាពទស្សនាវដ្ដីសុខភាពយើង
ព្រហ្មចារីជាអ្វី?
ព្រហ្មចារីគឺជាសន្ទះស្បែកស្ដើងនៅក្នុងទ្វារមាសស្ដ្រី 
ហើយមានរន្ធប្រហោងដើម្បីឱ្យឈាមរដូវធ្លាក់ចេញមក។ 
គេអាចនិយាយបានម្យ៉ាងទៀតថាព្រហ្មចារីគឺសំដៅទៅលើភាពស្អាតបរិសុទ្ធទាំង
ផ្លូវកាយទាំងផ្លូវចិត្ដ ដែលមិនមានដាច់រហែក 
និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។ 
តើអ្វីទៅគឺជាការកែព្រហ្មចារី?
ការកែព្រហ្មចារីគឺជាការកែសន្ទះព្រហ្មចារីដែលដាច់រហែកមកជិត
ដូចដើមវិញ។ 
ការដាច់រហែកសន្ទះព្រហ្មចារីគឺបណ្ដាលមកពីកត្ដាច្រើនយ៉ាងដែលទាក់ទង
ទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង 
ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។ 
រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទចំពោះសន្ទះព្រហ្មចារីសុទ្ធតែ
ទទួលការធ្លុះរហែកទាំងអស់។ 
ចំពោះក្មេងស្រីដែលទើបនឹងពេញវ័យងាយនឹងទទួលរងនូវការដាច់រហែកសន្ទះ
ព្រហ្មចារីណាស់ 
ជាក់ស្ដែងដូចជាការប្រើប្រាស់ថ្នាំសុលចូលទៅដល់ទ្វារមាសជាដើម។ 
វិធីកែព្រហ្មចារី
ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ 
អាចកែបានតែចំពោះស្ដ្រីដែលមានសល់បំណែកខ្លះៗរបស់សន្ទះ 
ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដោយការដេរភ្ជាប់គ្នាឱ្យដូចដើមវិញ។ 
តែបើសិនជាស្ដ្រីដែលមិនមានបំណែកសល់នៃសន្ទះក្រដាស 
ព្រហ្មចារីគឺមិនអាចកែបាននោះទេ។ នៅពេលដែលកែព្រហ្មចារីហើយ 
មានស្ដ្រី៩០ភាគរយដែលមានធ្លាក់ឈាមដូចជាក្រមុំបរិសុទ្ធនៅពេលដែលរួមភេទ
ជាមួយដៃគូឬក៏ជាស្វាមីជាលើកដំបូងបន្ទាប់ពីកែហើយ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
សារៈប្រយោជន៍នៃការកែព្រហ្មចារី
ការកែព្រហ្មចារីគឺពិតជាផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនចំពោះស្ដ្រី
ដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏មិនមែនជារឿងមួយដែលអាក្រក់នោះដែរ។
 ផ្ទុយទៅវិញវាជារឿងមួយល្អសម្រាប់សុភាពនារី 
ដើម្បីបញ្ជាក់ថាខ្លួននៅតែមានភាពបរិសុទ្ធទុកជូនបុរសដែលជាអនាគត
ស្វាមី ដើម្បីឱ្យស្វាមីមានភាពសប្បាយចិត្ដ 
និងទុកចិត្ដចំពោះនារីដែលជាភរិយារបស់ខ្លួន 
និងអាចរស់នៅជាមួយគ្នាយ៉ាងមានភាពកក់ក្ដៅ និងមានសេចក្ដីសុខបំផុត។ 
ផលប៉ះពាល់នៃការកែព្រហ្មចារី
ជាធម្មតានៅពេលដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ 
និងមានការឈឺចាប់បន្ដិចបន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ 
តែបើសិនជាអ្នកនាងកញ្ញាទៅធ្វើការកែព្រហ្មចារីនៅកន្លែងដែលមិនមាន
សុវត្ថិភាពឬគ្មានមិនមានជំនាញច្បាស់លាស់ 
អាចបង្កឱ្យអ្នកនាងកញ្ញាមានផលប៉ះពាល់ជាច្រើន 
ដូចជាឆ្លងនូវមេរោគផ្សេងៗនៅក្នុងទ្វារមាសដែលធ្វើឱ្យកើតមានបញ្ហាដែល
មិនអាចស្មានដល់។ 
ដូចនេះស្ដ្រីគ្រប់រូបដែលចង់កែព្រហ្មចារីឱ្យមានសាជាថ្មីម្ដងទៀតនោះ 
គឺត្រូវតែទៅកន្លែងដែលមានសុវត្ថិភាព និងមានជំនាញខ្ពស់បំផុត 
ព្រោះកន្លែងដែលមានសុវត្ថិភាពនិងមានជំនាញច្បាស់លាស់ 
គឺអាចឱ្យអ្នកនាងកញ្ញាចៀសផុតពីការឆ្លងនៅមេរោគផ្សេងៗជាច្រើនដែល
បង្កឱ្យមានបញ្ហាចំពោះសុខភាព។
វិធីការពារក្រោយពេលកែព្រហ្មចារី
វិធីការពារនៅក្រោយពេលកែព្រហ្មចារីវាជារឿងមួយសំខាន់ណាស់សម្រាប់
សុភាពនារី ដូចនេះនៅក្រោយពេលដែលកែ 
ហើយមិនត្រូវធ្វើការរួមភេទភ្លាមៗនោះទេ គឺត្រូវតមការរួមភេទរយៈពេល១ខែ
 ការធ្វើបែបនេះគឺដើម្បីឱ្យមុខរបួសឆាប់ជាសះស្បើយ។ 
ម្យ៉ាងទៀតនៅមុនពេលដែលរួមភេទត្រូវតែទៅឱ្យអ្នកជំនាញពិនិត្យមើល
សាជាថ្មីម្ដងទៀត 
និងទទួលការណែនាំពីអ្នកជំនាញនៅពេលរួមភេទជាលើកដំបូងបន្ទាប់ពីកែហើយ។
 នៅក្រោយពេលដែលរួមភេទជាលើកដំបូង គឺតែងតែមានការឈឺចាប់ 
និងមានឈាមដូចជានារីក្រមុំបរិសុទ្ធ។ 
ម្យ៉ាងទៀតបើសិនជាមានបញ្ហាអ្វីមួយនៅក្រោយពេលដែលរួមភេទហើយ 
ដូចជាមានការឈឺចាប់យូរថ្ងៃ គួរតែប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ 
មិនត្រូវបណ្ដោយទុកយូរថ្ងៃពេកនោះទេ។ ត្រូវមកជួបជាមួយអ្នកជំនាញ 
ដើម្បីឱ្យអ្នកជំនាញពិនិត្យរកមូលហេតុ 
ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ។ 
ដំបូន្មានអ្នកជំនាញ
សុភាពនារីគ្រប់រូបគួរតែយល់ដឹងថា 
ព្រហ្មចារីគឺមានតែម្ដងគត់សម្រាប់មួយជីវិត 
បើសិនជាសុភាពនារីចង់ថែរក្សាសន្ទះ ព្រហ្មចារីកុំឱ្យដាច់រហែក 
ត្រូវតែមានការប្រយ័ត្នប្រយែងជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់។
 គួរចៀសវាងចំពោះការងារធ្ងន់ មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង 
មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើលំហាត់ប្រាណខ្លាំងៗពេកនោះទេ។ 
ជាពិសេសសុភាពនារីគ្រប់រូប មិនត្រូវរួមភេទមុនរៀបការនោះទេ 
ព្រោះធ្វើឱ្យសុភាពនារីបាត់បង់នូវវត្ថុដ៏មានតម្លៃ 
ដែលអនាគតស្វាមីគិតថា 
ព្រហ្មចារីមានសារៈសំខាន់ណាស់សម្រាប់កាត់បុរសដែលជាស្វាមី។ 
បើសិនជាសុភាពនារីចង់ធ្វើការកែព្រហ្មចារី 
គួរតែស្វែងរកកន្លែងដែលមានជំនាញ 
ហើយមានសុវត្ថិភាពដើម្បីការពារកុំឱ្យកើតមានបញ្ហាមិនល្អសម្រាប់
សុខភាព។ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
No comments:
Post a Comment