បរិមាណមនុស្សទទួលទាន ២នាក់
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
- រយៈពេលចម្អិន ២០នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី
- ប្រហុកសៀមរាប ២០ក្រាម
- សាច់ជ្រូកបីជាន់ឆៅ ៧៥ក្រាម
- សាច់ជ្រូកសាច់សុទ្ធ ៧៥ក្រាម
- ពងទាប្រៃ ២គ្រាប់
- ពងមាន់ ១គ្រាប់
- ខ្ទឹមបារាំង ១ចំហៀង
- ខ្ទឹមក្រហម ២កំពឹស
- ខ្ទឹមស ៣កំពឹស
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- ខ្ទិះដូងដើម ១ស្លាបព្រាបាយ
- អំបិល ទៅតាមតម្រូវការ
- ម្រេច តាមតម្រូវការ
- ម្ទេសក្រហម តាមតម្រូវការ
- សណ្ដែកកួរ ២០ក្រាម
- ប៉េងប៉ោះខ្ចី ៥០ក្រាម
- ស្វាយខ្ចី ៥០ក្រាម
- ត្រសក់ ៥០ក្រាម
- ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស៧០ក្រាម
- ត្រប់ស្រួយ ២ផ្លែ
- ក្រូចឆ្មារមួយចំណិត
- ស្លឹកជីនាងវង
- សាច់ជ្រូកបីជាន់លាងទឹកឱ្យស្អាតហើយយកទៅចិញ្ច្រាំឱ្យម៉ត់
- សាច់ជ្រូកសាច់សុទ្ធលាងទឹកឱ្យស្អាតហើយយកទៅចិញ្ច្រាំឱ្យម៉ត់
- ពងទាប្រៃគោះយកពណ៌លឿងចិញ្ច្រាំ ពណ៌សដាក់ដោយឡែក
- ខ្ទឹមបារាំងចិញ្ច្រាំឱ្យម៉ត់
- ខ្ទឹមក្រហមចិញ្ច្រាំឱ្យម៉ត់
- ខ្ទឹមសចិញ្ច្រាំឱ្យម៉ត់
- ម្ទេសក្រហមហាន់ជាសរសៃសម្រាប់លម្អ
- សណ្ដែកកួរ កាត់ប្រវែង៥សង់ទីម៉ែត្រ
- ប៉េងប៉ោះខ្ចី ហាន់ស្ដើងៗ
- ស្វាយខ្ចី ហាន់ស្ដើងៗ
- ត្រសក់ ចិតសម្បកហើយហាន់ស្ដើងៗ
- ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស ហាន់ជាដុំតូចល្មម
របៀបធ្វើ
ដំបូងសូមយកប្រហុកចិញ្ច្រាំមកលាយជាមួយសាច់ជ្រូក ខ្ទឹមស
ខ្ទឹមបារាំង ស្ករត្នោត ខ្ទឹមក្រហម ខ្ទិះដូងដើម
ពងទាប្រៃក្រហមដែលចិញ្ច្រាំហើយ
យកមកកូរលាយបញ្ចូលគ្នាជាមួយអំបិល ម្រេច
(ប៉ុន្ដែកុំប្រើអំបិលច្រើនពេក ព្រោះពងទាប្រៃ
និងប្រហុកវាមានរសជាតិប្រៃរួចទៅហើយ)។
បន្ទាប់ពីលាយរួចហើយត្រូវយកពងទាប្រៃពណ៌សមកវាយបញ្ចូលគ្នាជា
មួយពងមាន់ឱ្យសព្វ
ហើយចាក់ពាក់កណ្ដាលចូលទៅក្នុងប្រហុកដែលលាយរួច
បន្ទាប់មកត្រូវយកទៅចំហុយរយៈពេល៥នាទី។ បន្ទាប់មកទៀតសូមយក
ពងមាន់ដែលលាងហើយនៅសល់យកទៅដាក់ស្រោចពីលើ
ហើយយកទៅចំហុយប្រហែល១៥នាទីថែមទៀត ឬទុករហូតដល់ឆ្អិន។
បន្ទាប់ពីឆ្អិនហើយត្រូវលើកចេញពីឆ្នាំងចំហុយ
លម្អនូវម្ទេសក្រហមដែលហាន់ជាសរសៃពីលើអមជាមួយបន្លែដែលរៀបដាក់
ចានហើយ នោះជាការស្រេច។បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
No comments:
Post a Comment