Thursday, August 9, 2012

របៀបស្ងោរឆ្អឹងជំនីជ្រូកបន្លែគ្រប់មុខ


ឆ្អឹងជំនីស្ងោរបន្លែគ្រប់មុខ
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ស្លឹកខ្ទឹម ខ្ទឹមស ស្ពៃ
តឿ ឬស្ពៃចង្កឹះ ហៃប៊ី យីហ៊ឺ អំបិល ស្ករស ប៊ីចេង ទឹកត្រី ។
*******   វិធីធ្វើ  *******
ឆ្អឹងជំនីកាប់ដុំៗ រួចយកទៅលាយជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល ទុកប្រហែល ១៥នាទី ។ ស្ពៃក្ដោបពុះជាបួនជ្រុង ស្ពៃបូកគោ ហាន់ប្រវែងប្រហែលមួយថ្នាំងដៃ ដោយដាក់គល់ផ្សេង ស្លឹកផ្សេង ព្រោះស្លឹកឆាប់រលួយជាង ស្លឹកខ្ទឹមលាងទឹកឲ្យស្អាតហាន់ខ្លីៗ ។
ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចបង់ឆ្អឹងជំនី ហៃប៊ី យីហ៊ឺចូល ហើយស្ងោរឲ្យជិតផុយទើបបង់ការ៉ុត និងដំឡូងបារាំងចូល ទុកឲ្យផុយបន្តិចទើបបង់ស្ពៃក្ដោប និងស្ពៃបូកគោចូល បន្ទាប់មកទើបបង់ស្លឹកវាចូលតាមក្រោយ ។ ទុកឲ្យពុះហើយលើកដាក់ចុះពីចង្ក្រានទើបបង់ស្លឹកខ្ទឹមចូលជាការស្រេច ៕

No comments:

Post a Comment