រូបភាពទស្សនាវដ្តីសុខភាពយើង
- បរិមាណមនុស្សបរិភោគ ៖ ៤ នាក់
 - រយៈពេលរៀបចំគ្រឿង ៖ ១៥នាទី
 - រយៈពេលចម្អិន ៖ ២៥នាទី
 
គ្រឿងផ្សំ
- ត្រីអណ្ដែងទន់ កន្លះគីឡូក្រាម
 - ម្នាស់ដែលមានជាតិផ្អែម ១ផ្លែ
 - ដូងទុំ ១ផ្លែ
 - សណ្ដាន់ក្រៀម ១៥ចំណិត
 - ទឹកត្រី ២ស្លាបព្រាបាយ
 - គល់ស្លឹកគ្រៃ ៧ដើម
 - ខ្ទឹមស ៥កំពឹស
 - ស្លឹកក្រូចសើច
 - ម្ទេសដៃនាង ៤គ្រាប់
 - ម្ទេសឆ្អើ កន្លះខាំ
 - ជីនាងវង ២សរសៃ
 
រូបភាពទស្សនាវដ្តីសុខភាពយើង
គ្រឿងផ្សំរសជាតិ
- ស្ករត្នោត ២ស្លាបព្រាបាយ
 - ប៊ីចេង ៣ស្លាបព្រាកាហ្វេ
 - អំបិល ១ស្លាបព្រាកាហ្វេ
 
ការរៀបចំគ្រឿងផ្សំ
- ត្រីលាងទឹកឱ្យស្អាត រួចហាន់ជាកង់ៗ
 - ម្ទេសឆ្អើរយកទៅលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ដ្ឋ
 - ដូងទុំកោស ពូតយកខ្ទិះដើម ១កូនចានតូច និងពូតយកខ្ទិះចុងទុកមួយអន្លើរ
 - ម្នាស់ទុំចិតសម្បកឱ្យស្អាត រួចហាន់ជាកង់ៗ
 - គល់ស្លឹកគ្រៃ រំដេង ល្មៀត ខ្ទឹមស កិនចូលគ្នាឱ្យម៉ដ្ឋ
 
រូបភាពទស្សនាវដ្តីសុខភាពយើង
វិធីធ្វើ
២- ចាក់ដើមខ្ទិះពាក់កណ្ដាលទៅក្នុងឆ្នាំង កូរវាឱ្យឈ្ងុយ
៣- ដាក់ម្ទេសឆ្អើរដែលបានចិញ្ច្រាំរួចចូល រួចកូរ ឱ្យឡើងពណ៌ល្អ
៤- ចាក់គ្រឿងកិនចូល ហើយកូរឱ្យចូលជាតិ
៥- ដាក់គ្រឿងផ្សំរសជាតិចូល
៦- ដាក់ត្រីចូលទុករយៈពេល ១០នាទី
៧- ដាក់ម្នាស់ចូលទុករយៈពេល ២នាទី
៨- ចាក់ខ្ទិះចុងចូលល្មមលិចសាច់ត្រី រួចដាក់ម្ជូរសណ្ដាន់
៩- ភ្លក់មើលប្រៃផ្អែមល្មម ចាក់ខ្ទិះដើមដែលនៅសល់ ទុកមួយអំពុះ ទើបដាក់ចុះ ជាការស្រេច។
១០- នៅពេលដួសដាក់ចាន យកម្ទេស៣គ្រាប់ និងជីនាង វងរោយពីលើ។
ចំណាំ ៖ មុខម្ហូបនេះ យើងគួរធ្វើជាមួយត្រីអណ្ដែងទន់ ឬត្រីសណ្ដាយទើបឆ្ងាញ់។

No comments:
Post a Comment