ខ្មែរ
មានប្រវត្តិជាពូជអ្នកចំបាំង ពូជអ្នកប្រយុទ្ធ និងពូជអ្នកគុននិយម។
ទឹកដីមហានគរដ៏រុងរឿងដល់កំពូល
ក៏ដោយសារបុព្វបុរសខ្មែរជាអ្នកខ្លាំង ពូកែខាងសិល្ប៍សាស្រ្ត
និងយុទ្ធសិល្ប៍។ បើតាមកំណត់ត្រាលោក ជីវ តាក្វាន់
បានបញ្ជាក់ថា ខ្មែរពូកែច្បាំង ពិសេសវីរៈមហាក្សត្រខ្មែរ
សុទ្ធសឹងជាអ្នកខ្លាំងពូកែធ្វើសឹកសង្គ្រាម។
សឹកសង្គ្រាមសម័យបុរាណ ត្រូវការអ្នកចេះក្បាច់គុន។
តាមរយៈភាពរុងរឿងនៃសម័យមហានគរ បញ្ជាក់ថា ខ្មែរគ្រប់ស្រទាប់
តាំងពីស្តេចដល់រាស្រ្តសាមញ្ញ
ពិតជាអ្នកប្រកបដោយទេពកោសល្យខាងក្បាច់គុន យ៉ាងសំបូរបែប។
អ្វីទៅហៅថា ល្បុក្កតោ?
ពាក្យថា៖
ល្បុក្ក = វាយ ឬ ក្បាច់គុន
តោ = សត្វតោ ឬ អនុភាព
រួមសេចក្តីមក ពាក្យថា “ល្បុក្កតោ” មានន័យថាជាកំពូលក្បាច់គុន ប្រកបដោយអនុភាព ឬ ជាក្បាច់គុនខ្លាំងដូចសត្វតោ។
ក្បាច់គុនល្បុក្កតោចែកជា ១២មេ ហើយក្នុងមួយមេៗ មានរាប់រយក្បាច់។
ក្បាច់
គុនល្បុក្កតោ ជាព្រលឹងវប្បធម៌ខ្មែរសុទ្ធសាធ
ដែលដូនតាខ្មែរយើងបន្សល់ទុកអោយ។
ដូច្នេះដើម្បីអភិរក្សមរតកដែលមិនអាចកាត់ថ្លៃបាននេះ
អោយបានគង់វង្ស សូមកូនខ្មែរចូលរួមហ្វឹកហាត់
និងជំរុញការយកចិត្តទុកដាក់
ព្រមទាំងបណ្តុះទឹកចិត្តអោយស្រឡាញ់ក្បាច់គុនខ្មែរ
ពិសេសក្បាច់គុនល្បុក្កតោ តាមទិសស្លោក “ខ្មែរហាត់គុនខ្មែរ”។
តាមរឿងព្រេង
ល្បុក្កតោ គឺមកពីពាក្យ « លោតបុកតោ »
ព្រោះនៅថ្ងៃមួយមានលោកគ្រូក្បាច់គុនខ្មែរម្នាក់
បានជួបប្រទះគ្រោះថ្នាក់ធ្ងន់
គឺនៅចំពោះមុខលោកគ្រូនោះមានសត្វតោមួយដែលបំរុងនឹងប្រហារលោកធ្វើជាអាហារ។
តែដោយខ្លួនជាគ្រូគុនខ្មែរ
លោកបានប្រើក្បាច់គុនដែលជាយុទ្ធវិធីរបស់លោកដើម្បីប្រយុទ្ធជាមួយនិងតោនោះ។
លោកបានប្រើចំណេះវិជ្ជាដែលលោកបានចេះ ឬ/ហើយនិង
បានបង្កើតក្បាច់ផ្សេងទៀតដើម្បីសម្លាប់តោនោះ
ហើយតោនោះក៏បានបាត់បង់ជីវិតទៅ។
ក្រោយមកលោកបាននិទានពីការប្រយុទ្ធរបស់លោកជាមួយសត្វតោ
រីឯក្បាច់គុនដែលលោកបានបង្កើតហើយបង្រៀនដល់សិស្សានុសិស្សរបស់លោក
លោកក៏បានប្រសិទិ្ធនាមឲ្យថា « ក្បាច់លោតបុកតោ »។ ពាក្យ «លោតបុកតោ» យូរៗទៅ
ក៏ក្លាយទៅជា « ល្បុក្កតោ » ព្រោះថាជាធម្មតាទេ ភាសានិយាយ យូរៗទៅ
គឺវាក្លាយទៅជាពាក្យផ្សេងដែលវាស្រដៀងទៅនិងស័ព្ទដើម
ឬជួនកាលពាក្យមួយក៏អាចបានបាត់នូវស័ព្ទដើមរបស់ខ្លួនក៏មានដែរ។
ការពន្យល់ខាងលើនេះ គ្រាន់តែជាការឮរបស់ខ្ញុំតែប៉ុណ្ណោះ តើវាជាការណ៍ពិត ឬមិនពិតនោះខ្ញុំពុំអាចអះអាងបានទេ។ ឯពាក្យ « លោតបុកតោ » និង « ល្បុក្កតោ » គឺវាស្រដៀងគ្នាមែន! លោកអាចសាកល្បងនិយាយពាក្យ « លោតបុកតោ » ឲ្យលឿនបន្តិច ហើយស្ដាប់មើល៍ តើវាយ៉ាងណាដែរ?
ល្បុក្កតោ ( ល្បុកកៈ– ) ន. ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោជាគ្រឿងការពារៈ គុនល្បុក្កតោ ( ច្រើនមានតែពីសម័យបុរាណ )។ វចនានុក្រមខ្មែរ ភាគទី ២ , ១៩៦៨ ទំព័រ ១១៣៨៕

No comments:
Post a Comment