គ្រឿងផ្សំ
 ផ្លែម្រេះ សាច់ជ្រូក (សាច់លាយខ្លាញ់) មីសួរ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ម្រេច ស្លឹកខ្ទឹម ។
 *******   វិធីធ្វើ  *******
 ផ្លែម្រេះកាត់កង់ៗ  ឆ្កឹះយកគ្រាប់ចេញ រួចលាងទឹកឲ្យស្អាត (ប្រសិនបើមិនចូលចិត្តល្វីងពេក  ត្រូវស្រុះទឹកក្ដៅសិន) ។ មីសួរត្រាំទឹកឲ្យរីក កាត់ខ្លីៗ  សាច់ជ្រូកចិញ្ច្រាំឲ្យម៉ដ្ឋរួចយកគ្រឿងផ្សំ អំបិល ស្ករ ប៊ីចេង ម្រេច  មកលាយជាមួយ បន្ទាប់មកយកមីសួរដែលកាត់រួចនោះមកច្របល់ចូលគ្នា  រួចយកម្រេះមកញាត់សាច់ជ្រូកដែលបានលាយរួចនោះ ។ ញាត់រួចហើយទុកមួយអន្លើសិន  ស្លឹកខ្ទឹមលាងទឹកឲ្យស្អាត ហាន់ឲ្យល្អិត ។ដាក់ឆ្នាំងដាំទឹកឲ្យពុះ បង់អំបិល  ប៊ីចេង ស្ករបន្តិច ចូលទៅក្នុងទឹកសម្ល បន្ទាប់មកទើបបង់ម្រេះចូល  រំងាស់ឲ្យផុយម្រេះបន្តិចទើបភ្លក់មើល ឲ្យល្មមឆ្ងាញ់ រួចដួសដាក់ចាន  ហើយរោយស្លឹកខ្ទឹមដែលហាន់រួចពីលើជាការស្រេច ៕

No comments:
Post a Comment