ភាសិតល្អៗគួរអនុវត្ត
- បរាជ័យជាមាតានៃជោគជ័យ បើមិនបានជួបឧបសគ្គ និងបរាជ័យ ធ្វើម្តេច និងអាចដឹងពីភាពផ្អែមល្ហែមនៃជោគជ័យបានទៅ!
 
- ពាក្យចាស់ពោលថា
 អស្ចារ្យនៅពេលក្មេងពេកគឺមិនអាចដឹងថាមេឃធំកំពស់ 
ណាអ្វីក៏មិនទុកក្នុងកែវភ្នែកដែរ ដូច្នេះពេលជួបនិងឧបសគ្កនេះសុទ្ធតែជា 
កម្មផល។
 
- ប្រាប់ខ្លួនឯងថា
 កុំនៅតែមួយកន្លែង កុំនៅងាប់ក្រឡាបែបនេះ គួរព្យាយាមធ្វើអ្វី ថ្មីៗ 
ហើយគិតអ្វីក្នុងផ្លូវល្អ មិនបើកឱកាសឲ្យមានអារម្មណ៍តូចចិត្តអាណិតខ្លួន 
ឯងច្រើនហួសពេក។
 
- កាយវិកាទន់ភ្លន់ជាការរៀបចំខ្លួនដ៏ឆ្លាតបំផុត។
 
- ស្វែងយល់ឲ្យសីជម្រៅពីភាពស្ទាត់ជំនាញរបស់ខ្លួនឯង
 ដើម្បីសាងកិត្តិយសនិង កេរ្តិ៍ឈ្មោះដោយការហ៊ានប្រថុយនិងគ្រោះថ្នាក់ 
ពុះពារទប់ទល់ជាមួយនិងការ លំបាកគ្រប់យ៉ាង 
បង្កើតស្នាដៃដែលមិនទាន់មាននរណាធ្វើបានពីមុនមក។
 
- ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ដើម្បីឈានជើងចូលទៅសំរេចកិច្ចការធំ។
 
- តើអ្នកត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ខ្លួនឯងគ្រប់ ពេលវេលាដែរទេ!
 
- អ្វីដែលសំខាន់ត្រូវចេះប៉ានប្រមានពីកំលាំងនិងសមត្ថភាពរបស់ខ្លួនឯង
 មិនត្រូវ គិតថាខ្លួនឯងពូកែជាងអ្នកដ៏ទៃ 
អួតបង្ហាញសមត្ថភាពមិនថារឿងតូចឫរឿងធំក៏ 
ទទួលមកធ្វើទាំងអស់ព្រោះវាអាចជាការបរាជ័យយ៉ាងអាម៉ាស។
 
- មនុស្សដែលអាចប្រមូលយកបទពិសោធពីការបរាជ័យរបស់ខ្លួន
 និងពិនិត្យមើល ខ្លួនឯងគ្រប់ពេលវេលានោះ 
ឱកាសកែប្រែស្ថានការណ៍ពីចាញ់មកឈ្នះក៏រមែង មានកាន់តែច្រើនឡើងដែរ។
 
- ត្រូវហ៊ានទទួលយកការរិះគន់ក្នុងន័យស្ថាបនាដើម្បីកែលំអចំណុចខ្សោយ ក៏មិនគួរយកការរិះគន់បង្កប់នូវចេតនាមិនល្អ មកទុកដាក់ក្នុងចិត្តដែរ។
 
- ត្រូវចេះហ្វឹកហាត់ខ្លនឯងឲ្យក្លាយជាមនុស្សដែលមានកិរិយាមារយាទល្អ
 ចេះលើកដំកើន និងផ្តល់កិត្តិយសដល់អ្នកដំទៃ ពេលនោះនរណាគេក៏រមែង 
រីករាយពេលនិយាយជាមួយយើង ហើយនឹងមានអារម្មណ៍ថាយើងជាមនុស្ស ដែលគួរឲ្យរាប់អាន។
 
- ទោះជាមានចំណូលមិនសូវច្រើនក្តី ក៏ហាត់ធ្វើចិត្តឲ្យទូលាយខ្លះៗដែរ ពោលគឺ ចេះសន្សំសំចៃតែមិនត្បិតត្បៀតពេក។
  
- មនុស្សដែលមានស្នាមញញឹមលំអផ្ទៃមុខជាប្រចាំរមែងមានការទទួលស្វាគមន៍ ពីអ្នកដ៏ទៃជាប្រចាំ។
 
- ចេះលើកសរសើរ ផ្តល់កិត្តិយសដល់អ្នកដ៏ទៃ ក៏ត្រូវចេះរក្សាកិត្តិយសខ្លួនឯងផង។
 
- មនុស្សគ្រប់រូបអ្នកណាក៏ធ្លាប់មានកំហុសដែរ គ្រាន់តែកុំឲ្យវាជាកំហុសដដែលៗ ព្រោះវាអាចក្លាយទៅជាទំលាប់មិនល្អ ហើយពិបាកនឹងកែខៃទៅអនាគត។
 
- ការតាំងចិត្តកែលំអខ្លួនឯង
 គឺមិនមែនជារឿងងាយនោះទេ ដូច្នេះយើងគួរបើក 
ចិត្តឲ្យទូលាយទទួលការណែនាំពីអ្នកដទៃ ដែលអាចជួយឲ្យយើងមានទស្សនៈ 
ត្រឹមត្រូវក្នុងការធ្វើដំណើរជីវិតនៅពេលខាងមុខ។
 
- មនុស្សយើងមិនត្រូវចុះចាញ់
 ជតាកម្ម និងមិនគួរយល់ព្រមនៅក្នុងកណ្តាប់ដៃ 
របស់ព្រហ្មលិខិតរហូតមួយជីវិតនោះទេ គឺគួរតែព្យាយាមកែលំអរខ្លួនឯងដើរ 
ផ្លូវត្រូវ និងពុះពារឆ្ពោះទៅអនាគតដ៏រុងរឿង។
 
- មូលហេតុដែលធ្វើឲ្យយើងមិនអាចចុះសម្រុងជាមួយអ្នកដ៏ទៃ
 គឺអាចមកពីយើង គិតថាគ្រប់យ៉ាងត្រូវតែល្អសម្បូរបែប 
តឹងរឺងនិងខ្លួនឯងពេកចាំតែចាប់កំហុស អ្នកដ៏ទៃមាន ទុទិដ្ឋិនិយម មានអគតិ 
ចូលចិត្តធ្វើរឿងតូចឲ្យទៅជារឿងធំ ទាំងនេះ រមែងមានផលប៉ះពាល់ដល់ការអភិវឌ្ឃ 
បុគ្កលិកលក្ខណៈរបស់យើងទាំងអស់។
 
- តើយើងអាចប្រើភាពទន់ភ្លន់ធ្វើជាអាវុធដ៏សំខាន់ ដើម្បីឲ្យអ្នកដ៏ទៃព្រមចុះញ៉ម បានដែរឫទេ?
 
- ការសាងសម្ព័ន្ធភាពជាមួយអ្នកដ៏ទៃមិនមែនត្រឹមតែការនិយាយស្តី
 និងស្តាប់ ប៉ុណ្ណោះទេ គឺបូករួមទាំងអារម្មណ៍ដែលយើងមានចំពោះគេផងមុននឹងគិតពី 
អារម្មណ៍ខ្លួនឯង យើងត្រូវគិតអារម្មណ៍ និងសេចក្តីត្រូវការរបស់អ្នកដទៃជា 
មុនសិន។
 
- យើងត្រូវហាត់ធ្វើជាមនុស្សឆ្លាតបន្តិច ដោយមិនឆេវឆាវទើបមិនមានការ ស្តាយក្រោយ។
 
- ទោះយើងជាមនុស្សដែលសាំនិងការផ្ទុះអារម្មណ៍ដាក់អ្នកដ៏ទៃ
 វាបានត្រឹមតែ ភាពសមចិត្ត និងការប្រមានអ្នកដ៏ទៃតែមួយភ្លែតប៉ុណ្ណោះ 
តែអ្នកដ៏ទៃគេនិងគិត ថាយើងជាមនុស្សឆេវឆាវមិនគួរឲ្យរាប់អាននោះទេ 
បើទោះជាយើងធ្លាប់ជា មនុស្សដែលគេគោរពក៏ដោយ។
 
- កុំប្រើការរំងាប់អារម្មណ៍ដោយការជេរប្រមាថទៅលើគូបដិបក្ខអី
 ការស្ងប់អារម្មណ៍ មិននិយាយអ្វី ហើយមានចេតនាមើលរំលងគេ ទើបជាការតបតយ៉ាងសមនិង
 ចិត្តពិតប្រាកដ។
 
- ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយយើងត្រូវតែផ្តល់ភាពសំខាន់ឲ្យខ្លួន
 ឯងចាំបាច់ត្រូវធ្វើជាមនុស្សដែលគួរឲ្យស្រលាញ់ ពេលបាននិយាយជាមួយមាន 
អារម្មណ៍ថាស្រស់ស្រាយ ជួបជាមួយមនុស្សប្រភេទណាក៏មានទឹកមុខស្រស់ ស្រាយ 
កិរិយាសុភាពទន់ភ្លន់ មិនឡូឡា មិនច្រងេងច្រងាង និងចេះតាំងចិត្តស្តាប់ 
អ្នកដ៏ទៃនិយាយ នោះអ្នកដ៏ទៃនិងមានអារម្មណ៍ថាយើងជាមនុស្សដែលគួរឲ្យ រាប់អាន។
 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment