- បរិមាណមនុស្សទទួលទាន ៖ ២នាក់
 - រយៈពេលរៀបចំគ្រឿងផ្សំ ៖ ៥នាទី
 - រយៈពេលចម្អិន ៖ ២៥នាទី
 

រូបភាពទស្សនាវដ្ដីសុខភាពយើង
គ្រឿងផ្សំ
- សាច់មាន់ មួយចំហៀង
 - គល់ស្លឹកគ្រៃ ១គល់
 - ស្លឹកក្រូចសើច ២សន្លឹក
 - រំដេង ១ចំណិត
 - ផ្សិតចំបើង ១០០ក្រាម
 - ងាំង៉ូវ ១គ្រាប់
 - អំបិល ១ស្លាបព្រាកាហ្វេ
 - ស្ករស ១ស្លាបព្រាកាហ្វេ
 - ប៊ីចេង ១ស្លាបព្រាកាហ្វេ
 

រូបភាពទស្សនាវដ្ដីសុខភាពយើង
របៀបរៀបចំគ្រឿងផ្សំ
- គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ត្រូវលាងឱ្យស្អាត
 - សាច់មាន់ត្រូវលាងទឹកឱ្យស្អាត កាប់តូចៗល្មម
 - ផ្សិតត្រូវលាងឱ្យស្អាត។
 
របៀបធ្វើ
ដំបូងដាក់ដាំទឹកឱ្យពុះ បន្ទាប់មកសឹមដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច 
រំដេងចូលទុកឱ្យពុះសាថ្មី ទើបដាក់សាច់មាន់ចូលរម្ងាស់រយៈពេល២០នាទី។ 
ក្រោយពីសាច់មាន់ផុយត្រូវដាក់ងាំង៉ូវ និងផ្សិតចំបើងចូល 
បន្ទាប់មកដាក់ប៊ីចេង ស្ករស អំបិលចូលទុកឱ្យពុះ 
លៃឱ្យមានរសជាតិជូរប្រៃបន្ដិចទើបឆ្ងាញ់។បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
No comments:
Post a Comment