របៀបធ្វើបង្អែមនំពពាយ
គ្រឿងផ្សំ
- ម្សៅដំណើប
 
- ដូងទុំ
 
- សណ្តែកបាយ
 
- ល្ងស
 
- ដូងរលាក់ទឹក
 
វិធីធ្វើ
- ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។
 
- សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។
 
- ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត  សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល  ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។
 
- ខ្ទិះដើមសូមនាំយកទៅរម្ងាស់ឲ្យឡើងខាប់ៗ ។
 
- យក ឆ្នាំងចំហុយឡាំងស៊ឹងដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត  យកខ្ទិះដើមដែលបានរម្ងាស់នេះមកលាប លើស្លឹកចេក បន្ទាប់មក យកនំមកដាក់តំរៀបឲ្យ  ពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទីជាការស្រេច៕
 
 
 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment