- បរិមាណមនុស្សទទួលទាន ៖ ១នាក់
 - រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
 - រយៈពេលចម្អិន ៖ ១៥នាទី
 

រូបភាពទស្សនាវដ្ដីសុខភាពយើង
គ្រឿងផ្សំ 
- បាយស មួយចាន
 - ស៊ុត មួយគ្រាប់
 - សាច់ក្រក បង្គា សាច់សាស៊ីវ(ឆ្អិន) ១០០ក្រាម
 - សាលាដ ការ៉ុត សណ្ដែកកួរកាត់ជាដុំតូចៗ កន្លះចានចង្កឹះ
 - ខ្ទឹមសចិញ្ច្រាំ
 - ប្រេងឆា ២ស្លាបព្រាបាយ
 - ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
 - ម្រេច តាមចំណង់
 - អំបិលម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
 - ស្ករស ២ស្លាបព្រាកាហ្វេ
 - ជីវ៉ាន់ស៊ុយតាមចំណូលចិត្ដ
 
របៀបធ្វើ 
មុនដំបូងត្រូវកម្ដៅខ្ទះឱ្យក្ដៅ រួចចាក់ប្រេងឆាចូល។ 
បន្ទាប់មកសូមដាក់ខ្ទឹមដែលបានចិញ្ច្រាំរម្លីងឱ្យមានក្លិនឈ្ងុយ 
រួចចាក់ បាយសចូលរម្លីងជាមួយប៊ីចេង អំបិលម៉ដ្ឋ ស្ករស ម្រេចឱ្យសព្វល្អ។ 
លុះពេលមានក្លិនឈ្ងុយ ត្រូវវាយបំបែកស៊ុតដាក់ចូលទៅក្នុងខ្ទះ 
ច្របល់បញ្ចូលគ្នាឱ្យសព្វ ព្រមទាំងបន្ថែមសាច់ក្រក បង្គា 
និងសាច់សាស៊ីវ ដែលបានត្រៀមទុក។ ក្រោយពីឃើញថាសាច់បាយ និង 
គ្រឿងផ្សំមានពណ៌ក្រហម ហើយមានក្លិនឈ្ងុយ ត្រូវបន្ថែមសាលាដ ការ៉ុត 
សណ្ដែកកួរចូល។ ភ្លក់មើលរសជាតិ ហើយដួសដាក់ចាន 
ព្រមទាំងរោយជីវ៉ាន់ស៊ុយពីលើជាការស្រេច។ ក្រោយពីបានអនុវត្ដនូវរបៀបចម្អិនដូចដែលបានជម្រាបជូនខាងលើនេះ នោះលោកអ្នកពិតជាបានទទួលទានបាយឆាសាំង ហ្គាពួរមួយចានយ៉ាងមានឱជារសជាមិនខាន។
No comments:
Post a Comment