
រូបភាពទស្សនាវដ្តីសុខភាពយើង
- បរិមាណមនុស្សទទួលទាន ១នាក់
 - រយៈពេលចម្អិន ៣ម៉ោង
 - រយៈពេលរៀបចំគ្រឿងផ្សំ ៣០នាទី
 
គ្រឿងផ្សំ
- កន្ទុយគោ ២ខាំ
 - ស្ពៃបូកគោ ៥០ក្រាម
 - ល្ហុង ៣០ក្រាម
 - ការ៉ុត ២០ក្រាម
 - គល់ស្លឹកគ្រៃ ១០ក្រាម
 - រំដេង ១៥ក្រាម
 - ស្លឹកក្រូចសើច ៥ក្រាម
 - ជីររណារ ១០ក្រាម
 - ទឹកត្រី ១០ក្រាម
 - អំបិល ៣ក្រាម
 - ខ្ទឹមស ៨ក្រាម
 - ខ្ទឹមក្រហម ១០ក្រាម
 - ស្ករត្នោត ១០ក្រាម
 

រូបភាពទស្សនាវដ្តីសុខភាពយើង
របៀបរៀបចំគ្រឿងផ្សំ
- កន្ទុយគោលាងទឹកឱ្យស្អាត កាត់ជាកង់ៗ
 - ការ៉ុត ស្ពៃបូកគោលាងទឹកឱ្យស្អាត ហើយកាត់ជាកង់ៗ
 - ល្ហុងកាត់ជាកង់ លាងទឹកឱ្យស្អាត
 - គល់ស្លឹកគ្រៃ រំដេងយកទៅដុត
 - ស្លឹកក្រូចសើច
 - ជីររណារលាងទឹកឱ្យស្អាត ហាន់ល្មមៗ
 - ខ្ទឹមសលាងឱ្យស្អាត លីងទុកដោយឡែក
 - ខ្ទឹមក្រហមចែកជាពីរ យកទៅដុត និងយកទៅបំពង។
 
របៀបធ្វើ
ដំបូងត្រូវដាក់ដាំទឹកឱ្យពុះ រួចដាក់កន្ទុយគោចូល ដាក់គល់ស្លឹកគ្រៃ រំដេង  ខ្ទឹមស ខ្ទឹមក្រហម ដែលដុតចូល។ បន្ទាប់មកត្រូវ ដាក់ទឹកត្រី អំបិល ស្ករត្នោត  ទុករយៈពេល៣ម៉ោង ដើម្បីឱ្យផុយកន្ទុយគោ និងចូលជាតិល្អ។  ទីបំផុតត្រូវដាក់បន្លែចូល ដូចជាល្ហុង ការ៉ុត ស្ពៃបូកគោទុកឱ្យឆ្អិនល្មម  លើកចុះដាក់ខ្ទឹមបំពង និងជីររណារពីលើជាការស្រេច។បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស គ្រឿងក្លែម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
No comments:
Post a Comment